-
ប្រវត្តិហេតុទី២ ៣៦:១១-១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ពេលសេដេគា+បានទៅជាស្ដេច គាត់មានអាយុ២១ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល១១ឆ្នាំ។+ ១២ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ គាត់មិនបានបន្ទាបខ្លួនទេ កាលដែលយេរេមាជាអ្នកប្រកាសទំនាយទៅព្រមានគាត់+ ស្របតាមបង្គាប់របស់ព្រះយេហូវ៉ា។ ១៣ បន្ថែមទៅទៀត គាត់បានបះបោរប្រឆាំងនឹងស្ដេចនេប៊ូក្នេសា+ ជាអ្នកដែលបានឲ្យគាត់ស្បថក្នុងនាមព្រះ។ សេដេគានៅតែមានចិត្តរឹងរូស ហើយមិនព្រមបែរមករកព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។
-