បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសធើរ ៨:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ នៅ​គ្រប់​បណ្ដា​ខេត្ត​ក្រុង ក្រោយ​ពី​ឮ​សេចក្ដី​ប្រកាស​និង​ច្បាប់​នោះ បណ្ដា​ជន​យូដា​ទាំង​ឡាយ​សប្បាយ​រីក​រាយ​និង​ត្រេក​អរ​ជា​ខ្លាំង ហើយ​ពួក​គេ​បាន​ធ្វើ​ពិធី​ជប់​លៀង​អបអរ​នឹង​ដំណឹង​នោះ។ មាន​បណ្ដា​ជន​ជា​ច្រើន​នៅ​ក្នុង​ស្រុក​បាន​ប្រកាស​ថា​ខ្លួន​ជា​ជន​ជាតិ​យូដា+ ដោយ​សារ​អ្នក​ទាំង​នោះ​ខ្លប​ខ្លាច​ពួក​គេ។

  • អេសាយ ១៤:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ចិត្ត​មេត្តា​ចំពោះ​យ៉ាកុប+ ហើយ​លោក​នឹង​ជ្រើស​រើស​អ៊ីស្រាអែល​ម្ដង​ទៀត។+ លោក​នឹង​នាំ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន+ ហើយ​ជន​បរទេស​នឹង​មក​ជ្រក​កោន​ជា​មួយ​នឹង​ពួក​គេ ព្រម​ទាំង​នៅ​ជាប់​នឹង​ពូជ​ពង្ស​យ៉ាកុប។+ ២ ប្រជា​ជាតិ​នា​នា​នឹង​នាំ​ពួក​គេ​ត្រឡប់​ទៅ​ទី​លំនៅ​របស់​ខ្លួន​វិញ ហើយ​ពូជ​ពង្ស​អ៊ីស្រាអែល​នឹង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ប្រុស​ស្រី+ក្នុង​ទឹក​ដី​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ពួក​អ្នក​ដែល​ធ្លាប់​យក​ពួក​គេ​ធ្វើ​ជា​ឈ្លើយ ហើយ​ពួក​គេ​នឹង​ត្រួត​ត្រា​លើ​អស់​អ្នក​ដែល​ធ្លាប់​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ។

  • អេសាយ ៤៩:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ បណ្ដា​ស្ដេច​នឹង​ក្លាយ​ទៅ​ជា​អ្នក​ថែ​រក្សា​អ្នក+

      ហើយ​ពួក​អ្នក​ដឹក​នាំ​នឹង​ក្លាយ​ទៅ​ជា​អ្នក​បី​បាច់​អ្នក​វិញ។

      ពួក​គេ​នឹង​ក្រាប​មុខ​ដល់​ដី​គោរព​អ្នក+

      រួច​ចុះ​ចូល​នឹង​អ្នក*+ ហើយ​អ្នក​នឹង​ដឹង​ថា​ខ្ញុំ​ជា​យេហូវ៉ា។

      អស់​អ្នក​ដែល​សង្ឃឹម​លើ​ខ្ញុំ​នឹង​មិន​ខក​ចិត្ត​ឡើយ​»។+

  • អេសាយ ៦០:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ កូន​ចៅ​របស់​ពួក​អ្នក​ដែល​គាប​សង្កត់​អ្នក នឹង​មក​លំឱន​កាយ​នៅ​ចំពោះ​អ្នក

      ពួក​អ្នក​ដែល​ប្រមាថ​មើល​ងាយ​អ្នក នឹង​មក​ក្រាប​គោរព​នៅ​ក្បែរ​ជើង​អ្នក

      ពួក​គេ​នឹង​ហៅ​អ្នក​ថា​ក្រុង​របស់​ព្រះ​យេហូវ៉ា

      គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។+

  • អេសាយ ៦១:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៥ ​«​ជន​ជាតិ​ដទៃ​នឹង​ឈរ​ឃ្វាល​ហ្វូង​សត្វ​ឲ្យ​អ្នក

      ជន​បរទេស+នឹង​មើល​ចម្ការ​របស់​អ្នក ហើយ​ថែ​ទាំ​ចម្ការ​ទំពាំង​បាយ​ជូរ​ឲ្យ​អ្នក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក