បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៣០:១-៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ​«​ពេល​ដែល​ពាក្យ​ទាំង​នេះ​កើត​ឡើង​ចំពោះ​អ្នក ពោល​គឺ​ពរ​និង​បណ្ដាសា​ដែល​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស​រើស​នៅ​ថ្ងៃ​នេះ+ ហើយ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វី​ទាំង​នេះ+ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​ដែល​ព្រះ​យេហូវ៉ា​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ+ ២ រួច​អ្នក​រាល់​គ្នា​និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​វិញ+ ព្រម​ទាំង​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​លោក​ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត ជា​បង្គាប់​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ+ ៣ នោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​រំដោះ​អ្នក​រាល់​គ្នាពី​ការ​ជាប់​ជា​ឈ្លើយ។+ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​រាល់​គ្នា+ ហើយ​ថែម​ទាំង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ដែល​លោក​បាន​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។+

  • អេសាយ ៦៦:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ពួក​គេ​នឹង​នាំ​ជន​រួម​ជាតិ​ទាំង​អស់​របស់​អ្នក​ពី​ចំណោម​ប្រជា​ជាតិ​នា​នា+ មក​ជូន​ជា​អំណោយ​ដល់​ព្រះ​យេហូវ៉ា។ ពួក​គេ​នាំ​មក​ដោយ​បញ្ជិះ​លើ​ខ្នង​សេះ ខ្នង​លា ខ្នង​អូដ្ឋ​ដែល​រត់​លឿន និង​រទេះ​តូច​ធំ ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​ជា​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម គឺ​ដូច​ពេល​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​នាំ​យក​អំណោយ​ដែល​ដាក់​ក្នុង​ភាជនៈ​ស្អាត​បរិសុទ្ធ​ទៅ​ជូន​នៅ​វិហារ​របស់​ខ្ញុំ​ដែរ​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

  • យេរេមា ២៤:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ខ្ញុំ​នឹង​តាម​មើល​ថែ​ពួក​គេ​ឲ្យ​បាន​សេចក្ដី​សុខ​ជា​និច្ច ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​ស្រុក​នេះ​វិញ។+ ខ្ញុំ​នឹង​ពង្រឹង​ពួក​គេ ហើយ​មិន​ផ្ដួល​រំលំ​ពួក​គេ​ទេ។ ខ្ញុំ​នឹង​តាំង​ពួក​គេ​ឲ្យ​រឹង​មាំ​ឡើង ហើយ​មិន​រំលើង​ពួក​គេ​ឡើយ។+

  • អេសេគាល ៣៦:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ‹ខ្ញុំ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា​ជាតិ​នា​នា ហើយ​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ទាំង​ឡាយ រួច​នាំ​អ្នក​រាល់​គ្នា​មក​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក