-
អេសាយ ៥៩:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ជើងពួកគេរត់ទៅប្រព្រឹត្តអំពើអាក្រក់
ហើយពួកគេរហ័សកម្ចាយឈាមជនស្លូតត្រង់។+
គំនិតពួកគេសុទ្ធតែអាក្រក់
ហើយផ្លូវរបស់ពួកគេក៏ពេញទៅដោយទុក្ខវេទនានិងការវិនាសអន្តរាយ។+
៨ ពួកគេមិនស្គាល់មាគ៌ានៃសេចក្ដីសុខសាន្តទេ
ហើយក៏គ្មានយុត្តិធម៌លើវិថីរបស់ពួកគេដែរ។+
ពួកគេធ្វើឲ្យផ្លូវខ្លួនវៀចវេរ
ហើយអស់អ្នកដែលដើរលើផ្លូវទាំងនោះ នឹងគ្មានសេចក្ដីសុខសាន្តឡើយ។+
-
-
យេរេមា ៣៥:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ខ្ញុំតែងតែចាត់ពួកអ្នកប្រកាសទំនាយដែលជាអ្នកបម្រើខ្ញុំឲ្យទៅឯអ្នករាល់គ្នា+ ហើយប្រាប់អ្នករាល់គ្នាថា៖ ‹សូមបែរចេញពីផ្លូវទុច្ចរិត ហើយត្រឡប់មករកខ្ញុំវិញ។ ចូរឈប់ប្រព្រឹត្តអំពើអាក្រក់ទៅ+ តែធ្វើអ្វីដែលត្រឹមត្រូវវិញ! ចូរកុំកាន់តាមព្រះដទៃ ឬបម្រើព្រះទាំងនោះឡើយ ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅជាយូរអង្វែងក្នុងស្រុកដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានិងបុព្វបុរសអ្នករាល់គ្នា›។+ ប៉ុន្តែ អ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ខ្ញុំ ឬផ្ទៀងត្រចៀកស្ដាប់ខ្ញុំទេ។
-