-
ប្រវត្តិហេតុទី២ ២៨:១៩, ២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ព្រះយេហូវ៉ាបានបន្ទាបពួកយូដា ដោយសារតែអេហាសជាស្ដេចអ៊ីស្រាអែលបានបណ្ដែតបណ្ដោយឲ្យពួកគេប្រព្រឹត្តតាមតែអំពើចិត្ត។ ជាលទ្ធផល ពួកគេបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរចំពោះព្រះយេហូវ៉ា។
២០ ធីលកាតភីនីសឺ+ជាស្ដេចស្រុកអាស៊ីរីមិនបានមកជួយស្ដេចអេហាសទេ តែបែរជាមកឈ្លានពានទឹកដីយូដា ហើយបង្កទុក្ខលំបាក+ដល់គាត់ទៅវិញ។
-
-
អេសាយ ៧:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ «នៅគ្រានោះ ព្រះយេហូវ៉ានឹងប្រើស្ដេចស្រុកអាស៊ីរី+ដែលប្រៀបដូចជាកាំបិតកោរដែលគេជួលពីតំបន់ទន្លេអឺប្រាត ដើម្បីកោរសក់ កោររោមជើង និងកោរពុកចង្កាអ្នក។
-
-
អេសាយ ១០:២៨-៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ គាត់បានមកដល់ក្រុងអៃយ៉ាត+ គាត់ឆ្លងកាត់ក្រុងមីករ៉ូន
នៅឯមីកម៉ាស់+ គាត់ដាក់អីវ៉ាន់របស់គាត់។
២៩ ពួកគេបានឆ្លងកាត់តាមផ្លូវទឹក ពួកគេស្នាក់មួយយប់នៅក្រុងកេបា។+
ពួកអ្នកក្រុងរ៉ាម៉ាភ័យញាប់ញ័រ ពួកអ្នកក្រុងគីបៀ+ដែលជាក្រុងរបស់សុលបានរត់ខ្ចាត់ខ្ចាយ។+
៣០ ឱអ្នកក្រុងកាលីមអើយ ចូរស្រែកឡើង!
ឱអ្នកក្រុងឡេអ៊ីសាអើយ ចូរប្រុងស្ដាប់!
ឱអ្នកក្រុងអាណាថោតអើយ អ្នកគួរឲ្យអាណិតណាស់!+
៣១ ពួកអ្នកម៉ាតមេណា បានរត់គេចខ្លួន។
ពួកអ្នកកេប៊ីម បានស្វែងរកកន្លែងជ្រកកោន។
៣២ នៅថ្ងៃនេះឯង គាត់នឹងឈប់នៅក្រុងណូប+
គាត់ក្ដាប់ដៃកំញើញដាក់ភ្នំស៊ីយ៉ូន
គឺភ្នំដែលក្រុងយេរូសាឡិមស្ថិតនៅ។
-