បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៣២:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ព្រោះ​ប៉ម​រឹង​មាំ​បាន​ត្រូវ​ទុក​ចោល

      ក្រុង​ដ៏​អ៊ូអរ​ក៏​បាន​ត្រូវ​បោះ​បង់​ចោល​ដែរ។+

      អូផែល+និង​ប៉ម​ចាំ​យាម បាន​ទៅ​ជា​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត

      ហើយ​ទៅ​ជា​ទី​រីករាយ​ដល់​ហ្វូង​លា​ព្រៃ និង​ទៅ​ជា​វាល​ស្មៅ​ដល់​ហ្វូង​ចៀម។+

  • យេរេមា ៩:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​ទៅ​ជា​គំនរ​ថ្ម+ គឺ​ទៅ​ជា​លំនៅ​របស់​ឆ្កែ​ព្រៃ។+

      ឯ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា​វិញ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ ហើយ​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​ឡើយ។+

  • បទទំនួញ ១:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ផ្លូវ​ទៅ​កាន់​ស៊ីយ៉ូន​កំពុង​កើត​ទុក្ខ ព្រោះ​តែ​គ្មាន​អ្នក​ណា​មក​ពិធី​បុណ្យ។+

      គ្រប់​ទាំង​ទ្វារ​របស់​នាង​បាន​បាក់​បែក+ ឯ​ពួក​សង្ឃ​កំពុង​ដក​ដង្ហើម​ធំ។

      ពួក​ស្ត្រី​វ័យ​ក្មេង*របស់​នាង​កំពុង​សោកសង្រេង​ហើយ​នាង​ឈឺ​ចាប់​ខ្លាំង​ណាស់។

  • បទទំនួញ ២:៨, ៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ព្រះ​យេហូវ៉ា​បាន​តាំង​ចិត្ត​បំផ្លាញ​កំពែង​របស់​កូន​ស្រី​នៃ​ស៊ីយ៉ូន។+

      លោក​បាន​ទាញ​ខ្សែ​វាស់​រួច​ហើយ។+

      លោក​មិន​ស្ទាក់​ស្ទើរ​នាំ​សេចក្ដី​ហិន​វិនាស​មក​លើ​នាង​ទេ។

      លោក​ធ្វើ​ឲ្យ​របាំង​ការ​ពារ​និង​កំពែង​របស់​នាង​កើត​ទុក្ខ

      ហើយ​ធ្វើ​ឲ្យ​ពួក​វា​បាត់​បង់​កម្លាំង។

      ט [​ថេត​]

       ៩ ទ្វារ​កំពែង​របស់​នាង​បាន​ស្រុត​ចុះ​ទៅ​ក្នុង​ដី។+

      លោក​បាន​បំផ្លាញ​និង​បំបាក់​រនុក​ទ្វារ​របស់​នាង។

      ចំណែក​ឯ​ស្ដេច​និង​ពួក​មន្ត្រី​របស់​នាង​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា។+

      នៅ​ទី​នោះ​លែង​មាន​ច្បាប់*ទៀត។ សូម្បី​តែ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​នាង​ក៏​មិន​បាន​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​យេហូវ៉ា​ដែរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក