បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១៦:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ក្នុង​អំឡុង​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​អរ​សប្បាយ+ជា​មួយ​នឹង​កូន​ប្រុស​កូន​ស្រី​ខ្លួន ខ្ញុំ​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី ព្រម​ទាំង​ជា​មួយ​នឹង​ជន​បរទេស កូន​កំព្រា និង​ស្ត្រី​មេម៉ាយ​ដែល​រស់​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា។

  • ចម្រៀងសរសើរព្រះ ៤២:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ខ្ញុំ​ចាំ​រឿង​ទាំង​នេះ ហើយ​ខ្ញុំ​ចង់​និយាយ​ឲ្យ​អស់​ពី​ចិត្ត

      ពី​មុន​ខ្ញុំ​ដើរ​ជា​មួយ​នឹង​មនុស្ស​ច្រើន​សន្ធឹក

      ខ្ញុំ​ធ្លាប់​ដើរ​ដង្ហែ​នាំ​មុខ​ពួក​គេ​ទៅ​ឯ​វិហារ​របស់​ព្រះ

      ទាំង​មាន​សំឡេង​ស្រែក​អរ​សប្បាយ​និង​ថ្លែង​អំណរ​គុណ

      គឺ​សំឡេង​របស់​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ធ្វើ​ពិធី​បុណ្យ។+

  • យេរេមា ៣៣:១០, ១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ស្ដី​អំពី​ក្រុង​យេរូសាឡិម​និង​ផ្លូវ​ទាំង​ប៉ុន្មាន​ក្នុង​ក្រុង​នេះ រួម​ទាំង​បណ្ដា​ក្រុង​ឯ​ទៀត​ក្នុង​ស្រុក​យូដា​ដែល​អ្នក​និយាយ​ថា ជា​កន្លែង​ដែល​គេ​បោះ​បង់​ចោល​ឲ្យ​នៅ​សូន្យ​ស្ងាត់​គ្មាន​មនុស្ស​ឬ​សត្វ​រស់​នៅ នោះ​នឹង​មាន​ឮសំឡេង​ម្ដង​ទៀត​នៅ​កន្លែង​ទាំង​នោះ ១១ គឺ​សំឡេង​សប្បាយ​រីករាយ និង​សំឡេង​ត្រេក​អរ+របស់​កូន​កំលោះ​កូន​ក្រមុំ និង​សំឡេង​ច្រៀង​សរសើរ​ថា​៖ ​«​ចូរ​ថ្លែង​អំណរ​គុណ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ព្រោះ​ព្រះ​យេហូវ៉ា​លោក​ល្អ+ ហើយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​ដរាប!​»​›។+

      ​«​‹ពួក​គេ​នឹង​នាំ​គ្រឿង​បូជា​សម្រាប់​ថ្លែង​អំណរ​គុណ​មក​ជូន​ខ្ញុំ​ជា​យេហូវ៉ា​នៅ​ឯ​វិហារ+ ព្រោះ​ខ្ញុំ​នឹង​នាំ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ ហើយ​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ដូច​ពី​មុន›។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក