បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ដូច្នេះ ព្រះ​បាន​ធ្វើ​តួ​ពន្លឺ​ធំ​ពីរ មួយ​ដែល​ភ្លឺ​ខ្លាំង​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ+ មួយ​ដែល​ភ្លឺ​តិច​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ហើយ​លោក​ក៏​បាន​ធ្វើ​ផ្កាយ​ទាំង​ឡាយ​ដែរ។+

  • អេសាយ ៥៤:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ទោះ​ជា​ភ្នំ​ទាំង​ឡាយ​ត្រូវ​រលំ ហើយ​ទី​ទួល​ទាំង​ប៉ុន្មាន​ត្រូវ​រលាយ​ក្ដី

      ក៏​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ខ្ញុំ​ចំពោះ​អ្នក មិន​សាប​សូន្យ​ឡើយ+

      ហើយ​កិច្ច​ព្រម​ព្រៀង​នៃ​សេចក្ដី​សុខ​សាន្ត​របស់​ខ្ញុំ ក៏​មិន​ត្រូវ​លុប​ចោល​ដែរ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​អ្នក។+

  • យេរេមា ៣១:៣៥-៣៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៥ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ជា​ព្រះ​ដែល​ឲ្យ​ដួង​អាទិត្យ​មាន​ពន្លឺ​នៅ​ពេល​ថ្ងៃ

      និង​ជា​អ្នក​ដាក់​ច្បាប់​ដល់​ដួង​ចន្ទ និង​ឲ្យ​ផ្កាយ​មាន​ពន្លឺ​នៅ​ពេល​យប់

      ហើយ​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​សមុទ្រ​កញ្ជ្រោល​បក់​បោក

      លោក​មាន​នាម​ថា​យេហូវ៉ា លោក​មាន​ប្រសាសន៍​ថា​៖+

      ៣៦ ​«​‹ប្រសិន​បើ​ច្បាប់​ទាំង​នេះ​សាប​សូន្យ នោះ​កូន​ចៅ​អ៊ីស្រាអែល​នឹង​លែង​ជា​ប្រជា​ជាតិ​នៅ​ចំពោះ​ខ្ញុំ​ទៀត​ហើយ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

      ៣៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​‹ទាល់​តែ​គេ​អាច​វាស់​មេឃ​នៅ​ខាង​លើ ហើយ​រក​គ្រឹះ​នៃ​ផែនដី​នៅ​ខាង​ក្រោម​បាន ទើប​ខ្ញុំ​បោះ​បង់​ចោល​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ឡាយ​ដោយ​សារ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក