-
អេសាយ ៥៤:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ទោះជាភ្នំទាំងឡាយត្រូវរលំ ហើយទីទួលទាំងប៉ុន្មានត្រូវរលាយក្ដី
ក៏សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ខ្ញុំចំពោះអ្នក មិនសាបសូន្យឡើយ+
ហើយកិច្ចព្រមព្រៀងនៃសេចក្ដីសុខសាន្តរបស់ខ្ញុំ ក៏មិនត្រូវលុបចោលដែរ»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា ជាព្រះដែលបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នក។+
-
-
យេរេមា ៣៣:២០, ២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹បើអ្នកអាចធ្វើឲ្យកិច្ចព្រមព្រៀងដែលខ្ញុំមានជាមួយថ្ងៃនិងយប់សាបសូន្យទៅ គឺធ្វើឲ្យលែងមានថ្ងៃនិងយប់តាមពេលកំណត់តទៅទៀត+ ២១ នោះកិច្ចព្រមព្រៀងរវាងខ្ញុំនិងដាវីឌជាអ្នកបម្រើខ្ញុំនឹងលែងមានទៀត+ ហើយគ្មានកូនណាម្នាក់របស់គាត់នឹងអង្គុយលើបល្ល័ង្កគាត់ដើម្បីគ្រប់គ្រងជាស្ដេចទេ។+ ឯកិច្ចព្រមព្រៀងរវាងខ្ញុំនិងពួកលេវីដែលជាសង្ឃ ក៏នឹងលែងមានទៀតដែរ។+
-