បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ២៥:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​ចេញ​ពី​ដៃ​ព្រះ​យេហូវ៉ា ទៅ​ឲ្យ​ប្រជា​ជាតិ​នា​នា​ផឹក ជា​ប្រជា​ជាតិ​ដែល​ព្រះ​យេហូវ៉ា​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ពួក​គេ។+

  • យេរេមា ២៥:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ថែម​ទាំង​ជន​ជាតិ​ផ្សេង​ៗ​ដែល​រស់​នៅ​ក្នុង​ស្រុកនោះ។ បន្ទាប់​នោះ​គឺ​បណ្ដា​ស្ដេច​ក្នុង​ស្រុក​អ៊ូស បណ្ដា​ស្ដេច​ក្នុង​ស្រុក​ភីលីស្ទីន+ អ្នកក្រុង​អាសកាឡូន+ អ្នក​ក្រុង​កាសា អ្នក​ក្រុង​អេក្រុន និង​អ្នក​ដែល​នៅ​សេស​សល់​ក្នុងក្រុងអា​សូត

  • អេសេគាល ២៥:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​សារ​ពួក​ភីលីស្ទីន​បាន​ស្អប់​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ​យ៉ាង​ខ្លាំង នោះ​ពួក​គេ​បាន​ប៉ុន​ប៉ង​សង​សឹក​និង​ប៉ុន​ប៉ង​បំផ្លាញ​រាស្ត្រ​របស់​ខ្ញុំ។+ ១៦ ហេតុ​នេះ ខ្ញុំ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​នឹង​លើក​ដៃ​ទៅ​ទាស់​នឹង​ពួក​ភីលីស្ទីន+ ហើយ​បំផ្លាញ​ពួក​កេរ៉ែត+ ថែម​ទាំង​កម្ទេច​ពួក​អ្នក​ដែល​នៅ​សេស​សល់ ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ទៀត​ផង។+

  • អេម៉ុស ១:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

      ‹​«​ក្រុង​កាសា+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ

      ព្រោះ​ពួក​គេ​បាន​យក​ជន​និរទេស​មួយ​ក្រុម​ធំ+ ទៅ​ប្រគល់​ឲ្យ​ពួក​អេដំ។

  • សេផានា ២:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ព្រោះ​ក្រុង​កាសា​នឹង​ទៅ​ជា​ក្រុង​ដែល​គេ​បោះ​បង់​ចោល

      ហើយ​ក្រុង​អាសកាឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។+

      អ្នក​ក្រុង​អាសូត​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់

      ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង។+

  • សាការី ៩:៥, ៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៥ ក្រុង​អាសកាឡូន​នឹង​ឃើញ ហើយ​តាំង​ភ័យ​ខ្លាច

      ក្រុង​កាសា​នឹង​កើត​ទុក្ខ​ព្រួយ​ជា​ខ្លាំង

      ក្រុង​អេក្រុន​ក៏​ដូច​គ្នា​ដែរ ពី​ព្រោះ​អ្នក​ដែល​នាង​សង្ឃឹម​បាន​ត្រូវ​បង្អាប់​បង្អោន។

      ស្ដេច​របស់​ក្រុង​កាសា​នឹង​វិនាស​ទៅ

      ហើយ​ក្រុង​អាសកាឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ​ទៀត។+

       ៦ កូន​មិន​ស្រប​ច្បាប់​នឹង​ចូល​ទៅ​អាស្រ័យ​នៅ​ក្នុង​ក្រុង​អាសូត

      ហើយ​ខ្ញុំ​នឹង​បំបាក់​អំណួត​របស់​ពួក​ភីលីស្ទីន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក