បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ១:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ព្រោះ​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ខ្ញុំ​នឹង​ហៅ​ក្រុម​គ្រួសារ​ទាំង​អស់​ក្នុង​រាជាណាចក្រ​ទាំង​ប៉ុន្មាន​ដែល​នៅ​ភាគ​ខាង​ជើង​ឲ្យ​មក+

      ហើយ​ពួក​គេ​នឹង​មក​មែន។ ពួក​គេ​ម្នាក់​ៗ​នឹង​តាំង​បល្ល័ង្ក​របស់​ខ្លួន

      នៅ​ត្រង់​ខ្លោង​ទ្វារ​ក្រុង​យេរូសាឡិម+

      ដើម្បី​វាយ​កំពែង​ក្រុង​ទាំង​អស់​ដែល​នៅ​ជុំវិញ

      ព្រម​ទាំង​វាយ​ប្រហារ​ក្រុង​ទាំង​អស់​ក្នុង​ស្រុក​យូដា។+

  • យេរេមា ៤:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ចូរ​ប្រាប់​ដំណឹង​នោះ​ដល់​ប្រជា​ជាតិ​ទាំង​ឡាយ

      ហើយ​ប្រកាស​អំពី​រឿង​នោះ​ទាស់​នឹង​ក្រុង​យេរូសាឡិម​»។

      ​«​ឯ​ពួក​អ្នក​យាម* ពួក​គេ​កំពុង​មក​ពី​ស្រុក​ឆ្ងាយ

      ពួក​គេ​នឹង​ស្រែក​ឡើង​ទាស់​នឹង​បណ្ដា​ក្រុង​នៅ​ស្រុក​យូដា។

  • យេរេមា ២៥:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ នោះ​ខ្ញុំ​នឹង​ចាត់​បណ្ដា​ជន​ទាំង​ឡាយ​ពី​ភាគ​ខាង​ជើង​ឲ្យ​មក​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ​«​ខ្ញុំ​នឹង​ចាត់​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ដែល​ជា​អ្នក​បម្រើ​របស់​ខ្ញុំ+ ឲ្យ​មក​ទាស់​នឹង​ស្រុក​នេះ​និង​ពួក​អ្នក​ស្រុក​នេះ+ ព្រម​ទាំង​ទាស់​នឹង​ប្រជា​ជាតិ​នា​នា​ដែល​នៅ​ជុំវិញ។+ ខ្ញុំ​នឹង​បំផ្លាញ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ភ័យ​តក់​ស្លុត និង​ធ្វើ​ឲ្យ​ពួក​គេ​រង​ការ​ប្រមាថ​មើល​ងាយ ហើយ​ត្រូវ​វិនាស​ជា​រៀង​រហូត។

  • អេសេគាល ៧:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ខ្ញុំ​នឹង​នាំ​ប្រជា​ជាតិ​ដ៏​អាក្រក់​បំផុត​ឲ្យ​មក+ ហើយ​ពួក​គេ​នឹង​ដណ្ដើម​យក​ផ្ទះ​សម្បែង​របស់​រាស្ត្រ​ខ្ញុំ។+ ខ្ញុំ​នឹង​បំបាក់​អំណួត​របស់​ជន​ខ្លាំង​ពូកែ ហើយ​កន្លែង​បរិសុទ្ធ​របស់​ពួក​គេ​នឹង​លែង​បរិសុទ្ធ​ទៀត។+

  • ហាបាគុក ១:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ព្រោះ​មើល! ខ្ញុំ​នឹង​ជំរុញ​ចិត្ត​ពួក​ខាល់ដេ+

      ជា​ប្រជា​ជាតិ​ដ៏​កាច​សាហាវ​និង​មិន​ចេះ​គិត​វែង​ឆ្ងាយ។

      ពួក​គេ​សម្រុក​ចូល​វាត​ទី​ទឹក​ដី

      ដើម្បី​ចាប់​យក​ទឹក​ដី​របស់​អ្នក​ឯ​ទៀត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក