-
ប្រវត្តិហេតុទី២ ៣៦:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ពេលយេហូយ៉ាគីន+បានទៅជាស្ដេច គាត់មានអាយុ១៨ឆ្នាំ។ គាត់គ្រប់គ្រងនៅក្រុងយេរូសាឡិមបាន៣ខែ១០ថ្ងៃ។ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។+ ១០ នៅដើមឆ្នាំ* ស្ដេចនេប៊ូក្នេសាបានចាត់ទ័ពរបស់គាត់ ឲ្យទៅចាប់យេហូយ៉ាគីនយកទៅស្រុកបាប៊ីឡូន+ ថែមទាំងឲ្យប្រមូលយករបស់របរមានតម្លៃពីវិហារព្រះយេហូវ៉ាទៅជាមួយផងដែរ។+ បន្ទាប់មក នេប៊ូក្នេសាបានតែងតាំងសេដេគាជាឪពុកមារបស់យេហូយ៉ាគីន ឲ្យឡើងធ្វើជាស្ដេចលើក្រុងយេរូសាឡិមនិងស្រុកយូដា។+
-