-
ការបំភ្លឺច្បាប់ ១៨:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ «‹បើអ្នកប្រកាសទំនាយណាម្នាក់ហ៊ានប្រកាសទំនាយក្នុងនាមព្រះឯទៀត ឬហ៊ានប្រកាសទំនាយក្នុងនាមខ្ញុំ នូវអ្វីដែលខ្ញុំមិនបានបង្គាប់ អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន។+
-
-
យេរេមា ២៧:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ «‹«‹ហេតុនេះ ចូរកុំស្ដាប់ពួកអ្នកប្រកាសទំនាយ គ្រូទាយ គ្រូស្រាយសុបិន គ្រូវេទមន្ត និងគ្រូធ្មប់ដែលប្រាប់ថា៖ «អ្នករាល់គ្នានឹងមិនត្រូវបម្រើស្ដេចស្រុកបាប៊ីឡូនឡើយ»។
-
-
យេរេមា ២៩:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ស្ដីអំពីអាហាប់ជាកូនកូឡាយ៉ា និងសេដេគាជាកូនម៉ាអាសៀ ដែលបានប្រកាសទំនាយមិនពិតក្នុងនាមខ្ញុំ+ជាយេហូវ៉ា ជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែល ខ្ញុំប្រាប់ថា៖ ‹មើល! ខ្ញុំនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ហើយគាត់នឹងសម្លាប់ពួកគេនៅចំពោះមុខអ្នករាល់គ្នា។
-
-
យេរេមា ២៩:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ព្រោះពួកគេបានប្រព្រឹត្តអំពើដ៏គួរឲ្យអាម៉ាស់ក្នុងស្រុកអ៊ីស្រាអែល+ ដោយប្រព្រឹត្តអំពើផិតក្បត់ជាមួយនឹងប្រពន្ធអ្នកជិតខាងខ្លួន ព្រមទាំងនិយាយពាក្យមិនពិតក្នុងនាមខ្ញុំ ជាពាក្យដែលខ្ញុំមិនបានបង្គាប់សោះឡើយ។+
«‹«ខ្ញុំជាសាក្សី ហើយដឹងច្បាស់អំពីនេះ»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា›»។
-