បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២៤:១៤, ១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ គាត់​បាន​ចាប់​យក​អ្នក​ក្រុង​យេរូសាឡិម​ទៅ​ធ្វើ​ជា​ឈ្លើយ គឺ​ពួក​អ្នក​គ្រប់​គ្រង+ ទាហាន​ដ៏​អង់អាច ពួក​សិប្បករ និង​ជាង​ដែក។+ សរុប​ចំនួន​គឺ​១០.០០០​នាក់។ គាត់​ទុក​ឲ្យ​នៅ​សល់​តែ​បណ្ដា​ជន​ក្រី​ក្រ​ប៉ុណ្ណោះ។+ ១៥ គាត់​បាន​ចាប់​ស្ដេច​យេហូយ៉ាគីន+ រួម​ទាំង​ម្ដាយ​របស់​ស្ដេច បណ្ដា​ប្រពន្ធ​របស់​ស្ដេច មន្ត្រី​ជាន់​ខ្ពស់ និង​ពួក​អ្នក​ធំ រួច​នាំ​ចេញ​ពី​ក្រុង​យេរូសាឡិម​ធ្វើ​ដំណើរ​ទៅ​ស្រុក​បាប៊ីឡូន។+

  • ប្រវត្តិហេតុទី២ ៣៦:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ នៅ​ដើម​ឆ្នាំ* ស្ដេច​នេប៊ូក្នេសា​បាន​ចាត់​ទ័ព​របស់​គាត់ ឲ្យ​ទៅ​ចាប់​យេហូយ៉ាគីន​យក​ទៅ​ស្រុក​បាប៊ីឡូន+ ថែម​ទាំង​ឲ្យ​ប្រមូល​យក​របស់​របរ​មាន​តម្លៃ​ពី​វិហារ​ព្រះ​យេហូវ៉ា​ទៅ​ជា​មួយ​ផង​ដែរ។+ បន្ទាប់​មក នេប៊ូក្នេសា​បាន​តែង​តាំង​សេដេគា​ជា​ឪពុកមា​របស់​យេហូយ៉ាគីន ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា។+

  • យេរេមា ២៤:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ឯ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន គាត់​បាន​និរទេស​យេកូនាស*+ជា​កូន​យេហូយ៉ាគីម+ជា​ស្ដេច​ស្រុក​យូដា​ចេញ​ពី​ក្រុង​យេរូសាឡិម ព្រម​ជា​មួយ​នឹង​ពួក​អ្នក​គ្រប់​គ្រង​ក្នុង​ស្រុក​យូដា និង​ជាង​ចម្លាក់ រួម​ទាំង​ជាង​ដែក*ផង​ដែរ គឺ​គាត់​បាន​ចាប់​ពួក​គេ​ទាំង​អស់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។+ ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ល្អី​ពីរ​ដែល​ពេញ​ទៅ​ដោយ​ផ្លែ​ល្វា* នៅ​ខាង​មុខ​វិហារ​ព្រះ​យេហូវ៉ា។

  • ដានីយ៉ែល ១:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ មួយ​រយៈ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រគល់​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា និង​ប្រដាប់​ប្រដា​ខ្លះ​ដែល​នៅ​ក្នុង​វិហារ​ព្រះ​ពិត ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន។+ ស្ដេច​នោះ​បាន​នាំ​យក​ប្រដាប់​ប្រដា​ទាំង​នោះ​ទៅ​ស្រុក​ស៊ីណើរ*+ រួច​ដាក់​ក្នុង​ឃ្លាំង​វិហារ​ព្រះ​របស់​គាត់។+

      ៣ បន្ទាប់​មក ស្ដេច​នោះ​បាន​បញ្ជា​អាសភិនណាស​ជា​មេ​លើ​មន្ត្រី​ជាន់​ខ្ពស់ ឲ្យ​នាំ​យក​ពួក​អ៊ីស្រាអែល​ខ្លះ ជា​ពិសេស​ពួក​អ្នក​ដែល​មក​ពី​វង្ស​ត្រកូល​ស្ដេច​និង​ពួក​អ្នក​ដែល​មាន​ត្រកូល​ខ្ពស់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក