-
យេរេមា ២៩:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឃើញខ្ញុំ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ‹ខ្ញុំនឹងនាំយកអ្នករាល់គ្នានិងជនរួមជាតិដែលជាប់ជាឈ្លើយ ចេញពីប្រជាជាតិនានា និងពីកន្លែងដែលខ្ញុំបានកម្ចាត់កម្ចាយអ្នករាល់គ្នា។+ ខ្ញុំនឹងនាំអ្នករាល់គ្នាត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ គឺជាទឹកដីដែលខ្ញុំបានបណ្ដេញអ្នករាល់គ្នា›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។+
-
-
យេរេមា ៣២:៤៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៤ «ព្រះយេហូវ៉ាប្រកាសថា៖ ‹នៅពេលនោះ គេនឹងទិញដីស្រែ ហើយធ្វើលិខិតទិញដី ទាំងមានបិទត្រា និងមានសាក្សីផងដែរ។ នេះនឹងកើតឡើងនៅក្នុងទឹកដីបេនយ៉ាមីន+ តំបន់ជុំវិញក្រុងយេរូសាឡិម បណ្ដាក្រុងនៅស្រុកយូដា+ បណ្ដាក្រុងនៅតំបន់ភ្នំ បណ្ដាក្រុងនៅវាលទំនាប+ និងបណ្ដាក្រុងនៅភាគខាងត្បូង ព្រោះខ្ញុំនឹងនាំពួកអ្នកដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ›»។+
-