បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៣៦:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ តែង​តែ​ព្រមាន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត តាម​រយៈ​ពួក​អ្នក​នាំ​សារ​របស់​លោក ពី​ព្រោះ​លោក​អាណិត​មេត្តា​ដល់​រាស្ត្រ​លោក ហើយ​គិត​ដល់​វិហារ​របស់​លោក។* ១៦ ក៏​ប៉ុន្តែ ពួក​គេ​តែង​តែ​សើច​ចំអក​ឲ្យ​ពួក​អ្នក​នាំ​សារ​របស់​ព្រះ​ពិត+ ហើយ​មិន​ព្រម​ស្ដាប់​ប្រសាសន៍​របស់​លោក​ទេ។+ ពួក​គេ​ថែម​ទាំង​ប្រមាថ​មើល​ងាយ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា+ជា​ច្រើន​លើក​ច្រើន​សា រហូត​ដល់​លោក​ខឹង​នឹង​ពួក​គេ​ជា​ខ្លាំង។+ លោក​កែ​តម្រង់​ពួក​គេ​លែង​បាន​ហើយ។

  • អេសាយ ៦:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ចូរ​ធ្វើ​ឲ្យ​ចិត្ត​របស់​បណ្ដា​ជន​នេះ​ទៅ​ជា​ស្ពឹក+

      និង​ធ្វើ​ឲ្យ​ត្រចៀក​របស់​ពួក​គេ​ធ្ងន់+ ហើយ​បិទ​ភ្នែក​ពួក​គេ​ទៅ

      ដើម្បី​កុំ​ឲ្យ​ភ្នែក​ពួក​គេ​អាច​មើល​ឃើញ ឬ​ត្រចៀក​ពួក​គេ​ស្ដាប់​ឮ​ឡើយ

      ហើយ​ដើម្បី​កុំ​ឲ្យ​ចិត្ត​របស់​ពួក​គេ​យល់

      រួច​បែរ​មក​វិញ ហើយ​បាន​ជា​សះ​ស្បើយ​»។

  • យេរេមា ៨:២១, ២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ចិត្ត​ខ្ញុំ​ខ្ទេច​ខ្ទាំ​ដោយ​សារទុក្ខ​វេទនា​របស់​កូន​ស្រី​នៃ​រាស្ត្រ​ខ្ញុំ។+

      ខ្ញុំ​បាន​កើត​ទុក្ខ ហើយ​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។

      ២២ នៅ​ស្រុក​គីលាត តើ​គ្មាន​ប្រេង​បាលសាម*ទេ​ឬ?+

      តើ​គ្មាន​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ?+

      ចុះ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​រាស្ត្រ​ខ្ញុំ​នៅ​តែ​មិន​ទាន់​មាន​សុខភាព​ល្អ​ឡើង​វិញ​ដូច្នេះ?+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក