បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២៨:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ​«​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​មិន​កាន់​ខ្ជាប់​តាម​ច្បាប់​និង​បញ្ញត្តិ​ទាំង​អស់​របស់​លោក ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន។* បណ្ដាសា​នោះ​មាន​ដូច​ត​ទៅ​៖+

  • ការបំភ្លឺច្បាប់ ២៨:៤៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៨ ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​ពួក​សត្រូវ​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​បម្រើ​ពួក​គេ។+ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ស្រេក​ឃ្លាន+ ហើយ​គ្មាន​សម្លៀក​បំពាក់​គ្រប់​គ្រាន់ ព្រម​ទាំង​ខ្វះ​ខាត​អ្វី​ៗ​ទាំង​អស់។ លោក​នឹង​ដាក់​នឹម​ដែក​នៅ​លើ ក​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​ចោល។

  • អេសាយ ៣:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ព្រោះ​មើល! ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ពិត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

      លោក​នឹង​ដក​ទី​បង្អែក​ទាំង​អស់​ចេញ​ពី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា

      ពោល​គឺ​ស្បៀង​អាហារ​និង​ទឹក+

  • អេសេគាល ៤:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ​«​អ្នក​ក៏​ត្រូវ​វាល់​ទឹក​១​ភាគ​៦​ហ៊ីន*សម្រាប់​ផឹក​ដែរ ហើយ​ត្រូវ​ផឹក​តាម​ពេល​កំណត់។

  • អេសេគាល ៤:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ថា​៖ ​«​កូន​មនុស្ស​អើយ! មើល! ខ្ញុំ​នឹង​ផ្ដាច់​ស្បៀង​អាហារ​ពី​ក្រុង​យេរូសាឡិម+ ហើយ​បណ្ដា​ជន​នឹង​បរិភោគ​ដោយ​ខ្វល់​ចិត្ត​ជា​ខ្លាំង ព្រម​ទាំង​ផឹក​ទឹក​ដោយ​ចិត្ត​ភ័យ​រន្ធត់។ ពេល​នោះ ពួក​គេ​ត្រូវ​ថ្លឹង​នំ​ប៉័ង​បរិភោគ+ ហើយ​ត្រូវ​វាល់​ទឹក​ផឹក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក