-
អេសាយ ៣៤:៦-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ដាវរបស់ព្រះយេហូវ៉ានឹងជោកជាំដោយឈាម
ជាឈាមរបស់ចៀមឈ្មោលនិងឈាមពពែ
ថែមទាំងជោកជាំដោយខ្លាញ់ផងដែរ+
ជាខ្លាញ់ជាប់តម្រងនោមរបស់ចៀមឈ្មោល។
ព្រោះព្រះយេហូវ៉ាមានគ្រឿងបូជានៅក្រុងបូសរ៉ា
គឺជាការប្រហារដ៏ធំសម្បើមនៅស្រុកអេដំ។+
៧ គោព្រៃនឹងចុះទៅជាមួយនឹងពួកវា គឺគោស្ទាវនិងគោបាមាំៗ។
ស្រុករបស់ពួកគេនឹងត្រូវពេញទៅដោយឈាម
ឯដីរបស់ពួកគេវិញ ក៏នឹងជោកជាំដោយខ្លាញ់ដែរ»។
-
-
យេរេមា ៤៦:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ «ថ្ងៃនោះជាថ្ងៃរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាម្ចាស់ដ៏ឧត្ដមបំផុត គឺជាថ្ងៃដែលលោកសងសឹកនឹងពួកសត្រូវ។ ដាវលោកនឹងត្របាក់ពួកគេទាល់តែឆ្អែត ហើយប្រឡាក់ជោកជាំដោយឈាម ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាម្ចាស់ដ៏ឧត្ដមបំផុត មានគ្រឿងបូជាមួយនៅស្រុកខាងជើងក្បែរទន្លេអឺប្រាត។+
-