បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៧:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ប៉ុន្តែ ផារ៉ូ​នឹង​មិន​ស្ដាប់​អ្នក​ទេ។ ខ្ញុំ​នឹង​វាយ​ប្រហារ​ស្រុក​អេហ្ស៊ីប ហើយ​ដាក់​ទោស​ជន​ជាតិ​អេហ្ស៊ីប​យ៉ាង​ធ្ងន់ រួច​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ​ចេញ​ពី​ទី​នោះ​មក ជា​ក្រុម​ៗ​​ដោយ​មាន​របៀប​រៀប​រយ​ដូច​ជា​កង​ទ័ព​យ៉ាង​ធំ។+

  • ដំណើរចាកចេញ ១៤:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ខ្ញុំ​នឹង​ឲ្យ​ផារ៉ូ​មាន​ចិត្ត​រឹង​ទទឹង+ ហើយ​គាត់​នឹង​ដេញ​តាម​ពួក​គេ។ រួច​ខ្ញុំ​នឹង​លើក​តម្កើង​នាម​ខ្ញុំ​ដោយ​ប្រហារ​ផារ៉ូ​និង​ពល​ទ័ព​របស់​គាត់។+ ពេល​នោះ ជន​ជាតិ​អេហ្ស៊ីប​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​ជា​យេហូវ៉ា​»។+ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​តាម​បង្គាប់​លោក​ទាំង​អស់។

  • អេសាយ ៣៧:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ពី​កណ្ដាប់​ដៃ​របស់​សានហេរីប​ផង ដើម្បី​ឲ្យ​គ្រប់​ប្រជា​ជាតិ​នៅ​ផែនដី​បាន​ដឹង​ថា​មាន​តែ​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ជា​ព្រះ​ពិត​»។+

  • អេសេគាល ៣៨:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ឱ​កូក​អើយ! អ្នក​នឹង​មក​ទាស់​នឹង​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ ដូច​ជា​ពពក​យ៉ាង​ក្រាស់​គ្រប​លើ​ស្រុក​ទាំង​មូល។ នៅ​ផ្នែក​ចុង​ក្រោយ​នៃ​គ្រា​នោះ ខ្ញុំ​នឹង​នាំ​អ្នក​ទៅ​ទាស់​នឹង​ស្រុក​ខ្ញុំ+ ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​ស្គាល់​ខ្ញុំ ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ពួក​គេ​ឃើញ​ថា​ខ្ញុំ​បរិសុទ្ធ​តាម​រយៈ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទៅ​លើ​អ្នក​»​›។+

  • ម៉ាឡាគី ១:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ​«​ចាប់​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច នាម​របស់​ខ្ញុំ​នឹង​បាន​ឧត្តុង្គ​ឧត្តម​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា។+ នៅ​គ្រប់​កន្លែង​នឹង​មាន​ការ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង ព្រម​ទាំង​មាន​ការ​ជូន​គ្រឿង​បូជា​ដើម្បី​លើក​តម្កើង​នាម​របស់​ខ្ញុំ ជា​ជំនូន​ដែល​ខ្ញុំ​ព្រម​ទទួល។ ព្រោះ​នាម​របស់​ខ្ញុំ​នឹង​បាន​ឧត្តុង្គ​ឧត្តម​ក្នុង​ចំណោម​ប្រជា​ជាតិ​នានា​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក