-
បណ្ដាស្ដេចទី២ ២៣:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ បន្ទាប់មក ស្ដេចបានកោះហៅសង្ឃទាំងអស់ពីក្រុងនានាក្នុងស្រុកយូដា។ គាត់បានបន្ទាបបន្ថោកទីខ្ពស់ពិសិដ្ឋរបស់ពួកគេ ជាកន្លែងដែលពួកសង្ឃធ្លាប់ដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង គឺចាប់ពីក្រុងកេបា+រហូតដល់បៀរសេបា។+ ដូច្នេះ គេមិនអាចគោរពបូជានៅទីនោះទៀតបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានបំផ្លាញទីខ្ពស់ពិសិដ្ឋដែលនៅខ្លោងទ្វាររបស់យ៉ូស្វេជាចៅហ្វាយក្រុង (ពេលចូលខ្លោងទ្វារ ឃើញទីខ្ពស់នោះនៅខាងឆ្វេងដៃ)។ ៩ រីឯពួកសង្ឃដែលធ្លាប់បម្រើនៅទីខ្ពស់ពិសិដ្ឋវិញ ពួកគេមិនបានបម្រើនៅទីបូជារបស់ព្រះយេហូវ៉ាក្នុងក្រុងយេរូសាឡិមឡើយ។+ ទោះជាយ៉ាងនោះក៏ដោយ ពួកគេអាចបរិភោគនំប៉័ងឥតដំបែជាមួយនឹងសង្ឃឯទៀតបាន។
-
-
នេហេមា ៩:៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ ចំណែកបណ្ដាស្ដេចរបស់យើងខ្ញុំ ពួកអភិបាល ពួកសង្ឃ និងបុព្វបុរសរបស់យើង ពួកគេមិនបានធ្វើតាមច្បាប់ បញ្ញត្តិ ឬសេចក្ដីរំលឹក*របស់លោកទេ។
-
-
អេសេគាល ៨:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ បន្ទាប់មក លោកមានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរមើលទៅទិសខាងជើង»។ ដូច្នេះ ខ្ញុំក៏មើលទៅទិសខាងជើង ហើយឃើញរូបព្រះនៃសេចក្ដីប្រច័ណ្ឌនៅត្រង់ច្រកចូលទ្វារខាងជើងក្បែរទីបូជា។
-