-
ការបំភ្លឺច្បាប់ ២៨:៤៩, ៥០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៩ «ព្រះយេហូវ៉ានឹងនាំប្រជាជាតិមួយពីស្រុកឆ្ងាយ+ដែលមកពីចុងផែនដី ឲ្យមកប្រឆាំងនឹងអ្នករាល់គ្នា។ ពួកគេនឹងវាយប្រហារអ្នករាល់គ្នាយ៉ាងរហ័សដូចជាឥន្ទ្រីចាប់ចំណី+ ហើយពួកគេនិយាយភាសាដែលអ្នករាល់គ្នាមិនស្គាល់។+ ៥០ ពួកគេជាមនុស្សកាចសាហាវ មិនចេះគោរពមនុស្សចាស់ឬអាណិតអាសូរកូនក្មេងឡើយ។+
-
-
បណ្ដាស្ដេចទី២ ២៤:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ក្នុងរាជ្យយេហូយ៉ាគីម នេប៊ូក្នេសា+ជាស្ដេចស្រុកបាប៊ីឡូនបានមកច្បាំងនឹងគាត់។ យេហូយ៉ាគីមក៏ចុះចូល ហើយព្រមបម្រើស្ដេចនេប៊ូក្នេសា។ ប៉ុន្តែ បីឆ្នាំក្រោយមក គាត់បានបះបោរប្រឆាំងនឹងនេប៊ូក្នេសាវិញ។
-
-
ប្រវត្តិហេតុទី២ ៣៦:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ពេលយេហូយ៉ាគីម+បានទៅជាស្ដេច គាត់មានអាយុ២៥ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល១១ឆ្នាំ។ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។+ ៦ នៅគ្រាមួយ នេប៊ូក្នេសា+ជាស្ដេចស្រុកបាប៊ីឡូនបានលើកទ័ពមកច្បាំងនឹងគាត់ ហើយចាប់គាត់ដាក់ខ្នោះស្ពាន់ រួចនាំគាត់ទៅស្រុកបាប៊ីឡូន។+
-