-
ដានីយ៉ែល ៤:១៣-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ «‹ក្នុងដំណេក កាលខ្ញុំកំពុងឃើញការបើកបង្ហាញនោះ ខ្ញុំក៏បានឃើញអ្នកនាំពាក្យម្នាក់ជាអ្នកបរិសុទ្ធ ចុះមកពីលើមេឃ។+ ១៤ គាត់បានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកាប់ដើមនោះ+ ហើយលួសមែក ថែមទាំងលះស្លឹក និងជម្រុះផ្លែឲ្យធ្លាក់ខ្ចាត់ខ្ចាយអស់ទៅ! ចូរឲ្យសត្វនានានៅក្រោមដើមនោះនិងសត្វស្លាបទាំងប៉ុន្មាននៅលើមែក ផ្អើលចេញឲ្យអស់។ ១៥ ឯគល់និងឫសក្នុងដី ត្រូវទុកចោលនៅកណ្ដាលវាលស្មៅ ទាំងដាក់វ័ណ្ឌដែកនិងស្ពាន់នៅជុំវិញគល់នោះ។ ចូរឲ្យវាជោគជាំដោយទឹកសន្សើមពីលើមេឃ ហើយទុកចំណែករបស់វានៅជាមួយនឹងសត្វនិងរុក្ខជាតិនៅផែនដី។+ ១៦ ចូរឲ្យចិត្តវាផ្លាស់ប្រែពីចិត្តមនុស្សទៅជាចិត្តរបស់សត្វវិញ រហូតដល់គម្រប់៧គ្រា។+
-