បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដានីយ៉ែល ៤:២៣-២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ​«​‹ស្ដេច​ជា​ម្ចាស់​បាន​ឃើញ​អ្នក​នាំ​ពាក្យ​ម្នាក់​ជា​អ្នក​បរិសុទ្ធ+ ចុះ​មក​ពី​លើ​មេឃ ហើយ​បន្លឺ​សំឡេង​ថា​៖ ​«​ចូរ​កាប់​បំផ្លាញ​ដើម​នោះ តែ​ទុក​គល់​និង​ឫស​ក្នុង​ដី នៅ​កណ្ដាល​វាល​ស្មៅ ទាំង​ដាក់​វ័ណ្ឌ​ដែក​និង​ស្ពាន់​នៅ​ជុំវិញ​គល់​នោះ។ ចូរ​ឲ្យ​វា​ជោក​ជាំ​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ហើយ​ទុក​ចំណែក​របស់​វា​នៅ​ជា​មួយ​នឹង​សត្វ រហូត​ដល់​គម្រប់​៧​គ្រា​»។+ ២៤ ឱ​ស្ដេច​ជា​ម្ចាស់​អើយ! នេះ​ជា​ការ​បក​ស្រាយ ហើយ​ជា​ការ​សម្រេច​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​កំណត់​ឲ្យ​កើត​ឡើង​ទៅ​លើ​ស្ដេច​ជា​ម្ចាស់។ ២៥ ស្ដេច​ជា​ម្ចាស់​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ចំណោម​មនុស្សជាតិ ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​នឹង​សត្វ​នៅ​ឯ​វាល។ លោក​នឹង​បរិភោគ​រុក្ខជាតិ​ជា​អាហារ​ដូច​ជា​សត្វ​គោ ហើយ​ខ្លួន​លោក​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ+ រហូត​ដល់​គម្រប់​៧​គ្រា+ ទាល់​តែ​ស្ដេច​ជា​ម្ចាស់​ទទួល​ស្គាល់​ថា​ព្រះ​ដ៏​ខ្ពស់​បំផុត​ជា​អ្នក​គ្រប់​គ្រង​លើ​រាជាណាចក្រ​មនុស្សជាតិ ហើយ​ទទួល​ស្គាល់​ថា​ព្រះ​អាច​ឲ្យ​អំណាច​គ្រប់​គ្រង​ដល់​អ្នក​ណា​ក៏​បាន​តាម​តែ​ចិត្ត​លោក។+

      ២៦ ​«​‹ប៉ុន្តែ ដោយ​សារ​គេ​បាន​ប្រាប់​ឲ្យ​ទុក​គល់​និង​ឫស+ នោះ​មាន​ន័យ​ថា​លោក​នឹង​គ្រប់​គ្រង​លើ​រាជាណាចក្រ​របស់​លោក​ម្ដង​ទៀត ក្រោយ​ពី​លោក​ទទួល​ស្គាល់​ថា​ព្រះ​ជា​អ្នក​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក