បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដានីយ៉ែល ១:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ពេល​ស្ដេច​សួរ​ពួក​គេ​អំពី​រឿង​ពិបាក​ៗ​ដែល​ត្រូវ​ការ​ប្រើ​ប្រាជ្ញា​និង​ការ​យល់​ដឹង ស្ដេច​ឃើញ​ថា​ពួក​គេ​ទាំង​បួន​នាក់ ពូកែ​ជាង​គ្រូ​វេទមន្ត​និង​គ្រូ​ទាយ+ទាំង​អស់​ក្នុង​រាជាណាចក្រ​របស់​គាត់ ដល់​ទៅ​១០​ដង។

  • ដានីយ៉ែល ៤:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ​«​‹ឱ​បេលថេសាសា​ជា​មេ​លើ​គ្រូ​វេទមន្ត​អើយ!+ ខ្ញុំ​ដឹង​ថា​ឫទ្ធានុភាព​នៃ​បណ្ដា​ព្រះ​បរិសុទ្ធ​ស្ថិត​លើ​អ្នក+ ហើយ​គ្មាន​រឿង​អាថ៌​កំបាំង​ណា​ដែល​អ្នក​មិន​អាច​បក​ស្រាយ​បាន​ឡើយ។+ ដូច្នេះ សូម​បក​ស្រាយ​សុបិន​ឲ្យ​ខ្ញុំ និង​ពន្យល់​នូវ​ការ​បើក​បង្ហាញ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​គំនិត​ផង។

  • ដានីយ៉ែល ៥:១១, ១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ឱ​ស្ដេច​ជា​ម្ចាស់​អើយ! ក្នុង​រាជាណាចក្រ​របស់​លោក មាន​បុរស​ម្នាក់​ដែល​មាន​ឫទ្ធានុភាព​នៃ​បណ្ដា​ព្រះ​បរិសុទ្ធ។ នៅ​គ្រា​បិតា​លោក គេ​ឃើញ​ថា​បុរស​នោះ​មាន​ចំណេះ​ដឹង ការ​យល់​ធ្លុះ​ជ្រៅ និង​ប្រាជ្ញា​វាង​វៃ​ដូច​ជា​បណ្ដា​ព្រះ។+ ម្ល៉ោះ​ហើយ ស្ដេច​នេប៊ូក្នេសា​ជា​បិតា​លោក​បាន​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​មេ​លើ​គ្រូ​វេទមន្ត គ្រូ​ទាយ ពួក​ខាល់ដេ* និង​អ្នក​ចេះ​ហោរាសាស្ត្រ។+ នោះ​ហើយ​ជា​អ្វី​ដែល​បិតា​លោក​បាន​ធ្វើ​ដល់​គាត់។ ១២ ព្រោះ​ដានីយ៉ែល​ដែល​បិតា​លោក​ដាក់​ឈ្មោះ​ថា​បេលថេសាសា+ គាត់​មាន​ប្រាជ្ញា​វាង​វៃ និង​សមត្ថភាព​ពិសេស ហើយ​មាន​ចំណេះ​ដឹង និង​ការ​យល់​ធ្លុះ​ជ្រៅ ក្នុង​ការ​បក​ស្រាយ​សុបិន ការ​ស្រាយ​ប្រស្នា និង​ការ​ដោះ​ស្រាយ​រឿង​ពិបាក​ផ្សេង​ៗ។+ សូម​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដានីយ៉ែល​មក នោះ​គាត់​នឹង​បក​ស្រាយ​អត្ថន័យ​អក្សរ​នោះ​ជូន​លោក​បាន​ជា​មិន​ខាន​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក