បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ២៦:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ឱ​រាស្ត្រ​ខ្ញុំ​អើយ! ចូរ​ចូល​ទៅ​បន្ទប់​ខាង​ក្នុង ហើយ​បិទ​ទ្វារ​ឲ្យ​ជិត​ទៅ។+

      ចូរ​លាក់​ខ្លួន​មួយ​រយៈ​រហូត​ដល់​កំហឹង*ខ្ញុំ​កន្លង​ផុត​ទៅ។+

  • យ៉ូអែល ២:៣១, ៣២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ មុន​ថ្ងៃ​ដ៏​ធំ​និង​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​មក​ដល់+

      ដួង​អាទិត្យ​នឹង​ទៅ​ជា​ងងឹត ហើយ​ដួង​ខែ​នឹង​ក្រហម​ដូច​ជា​ឈាម។+

      ៣២ អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា នឹង​ត្រូវ​សង្គ្រោះ+

      ព្រោះ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​និង​នៅ​ក្រុង​យេរូសាឡិម នឹង​មាន​អ្នក​គេច​រួច+​ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន

      គឺ​ពួក​អ្នក​រួច​ជីវិត​ដែល​ព្រះ​យេហូវ៉ា​ហៅ​»។

  • ម៉ាថាយ ២៤:២១, ២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ព្រោះ​នៅ​គ្រា​នោះ នឹង​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង+ ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ ហើយ​នឹង​មិន​មាន​ដូច្នោះ​ទៀត​ឡើយ។+ ២២ តាម​ការ​ពិត ប្រសិន​បើ​ព្រះ​មិន​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី​ទេ គ្មាន​អ្នក​ណា​នឹង​ត្រូវ​សង្គ្រោះ​ឡើយ។ ប៉ុន្តែ ដោយ​យល់​ដល់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង នោះ​ព្រះ​នឹង​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី។+

  • ការបើកបង្ហាញ ៧:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ បន្ទាប់​មក អ្នក​ចាស់​ទុំ​ម្នាក់​សួរ​ខ្ញុំ​ថា​៖ ​«​តើ​ពួក​អ្នក​ដែល​ពាក់​អាវ​វែង​ពណ៌​ស+ទាំង​នេះ​ជា​អ្នក​ណា? ហើយ​តើ​ពួក​គេ​មក​ពី​ណា?​»។ ១៤ ខ្ញុំ​ក៏​និយាយ​ទៅ​គាត់​ភ្លាម​ថា​៖ ​«​ម្ចាស់​ខ្ញុំ​អើយ អ្នក​ដឹង​ហើយ​»។ គាត់​និយាយ​មក​ខ្ញុំ​ថា​៖ ​«​អ្នក​ទាំង​នោះ​គឺ​ជា​អ្នក​ដែល​ចេញ​ផុត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង+ ហើយ​ពួក​គេ​បាន​បោក​សម្អាត​អាវ​វែង​របស់​ពួក​គេ​ឲ្យ​ស​ក្នុង​ឈាម​របស់​កូន​ចៀម។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក