បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • scl ទំ. ៣-៥
  • ពាក្យផ្ដើម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពាក្យផ្ដើម
  • បទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក
បទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក
scl ទំ. ៣-៥

ពាក្យ​ផ្ដើម

សៀវភៅ​បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក នឹង​ធ្វើ​ឲ្យ​អ្នក​ស្រួល​រក​ឃើញ​ខ​គម្ពីរ រួម​ទាំង​កំណត់​ហេតុ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ។ សៀវភៅ​នេះ​ក៏​នឹង​ជួយ​អ្នក​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ពី​គម្ពីរ​យ៉ាង​ត្រឹម​ត្រូវ ដើម្បី​លើក​ទឹក​ចិត្ត​និង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​លើក​កិត្តិយស​ព្រះ​យេហូវ៉ា។ អ្នក​អាច​ជ្រើស​រើស​ប្រធានបទ​ដែល​អ្នក​ចាប់​អារម្មណ៍។ ក្នុង​ប្រធានបទ​នីមួយ​ៗ មាន​សំណួរ​ល្អ​ៗ​និង​ពាក្យ​សង្ខេប​ខ្លី​ៗ​ពី​កំណត់​ហេតុ​គម្ពីរ (​សូម​មើលប្រអប់ ​«​របៀប​រក​ព័ត៌មាន​ក្នុង​សៀវភៅ​នេះ​»​)។ ភ្លាម​ៗ អ្នក​នឹង​រក​ឃើញ​បទ​គម្ពីរ ដែល​ប្រាប់​ពី​យោបល់ ការ​ណែនាំ និង​ការ​សម្រាល​ទុក្ខ​ដែល​អ្នក​ត្រូវ​ការ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​នឹង​រក​ឃើញ​គោល​ការណ៍​ល្អ​ៗ​ពី​គម្ពីរ​ដែល​អ្នក​អាច​ប្រើ ដើម្បី​ជួយ​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ឯ​ទៀត។

របៀប​រក​ព័ត៌មាន​ក្នុង​សៀវភៅ​នេះ

ដើម្បី​រក​ប្រធានបទ​ណា​មួយ អ្នក​អាច​រក​តាម​លំដាប់​អក្សរ ឬ​រក​តាម​ផ្នែក​នីមួយ​ៗ។ សៀវភៅ​បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក ចែក​ចេញ​ជា​៧​ផ្នែក​ធំ​ៗ​ដូច​ជា​៖ ការ​ពិបាក ការ​ប្រព្រឹត្ត ក្រុម​ជំនុំ ជីវិត​ប្រចាំ​ថ្ងៃ ក្រុម​គ្រួសារ ចំណង​មិត្តភាព​ជា​មួយ​ព្រះ និង​គុណ​សម្បត្តិ។ ប្រធានបទ​ភាគ​ច្រើន​ដែល​អ្នក​កំពុង​ស្វែង​រក គឺ​មាន​នៅ​ក្នុង​ផ្នែក​ណា​មួយ​ក្នុង​ចំណោម​ផ្នែក​ទាំង​នោះ។ ដំបូង ជ្រើស​រើស​ផ្នែក​ណា​មួយ​សិន។ រួច​មក មើល​ប្រធានបទ​ដែល​អ្នក​កំពុង​ស្វែង​រក។ ប៉ុន្តែ បើ​អ្នក​មិន​ប្រាកដ​ថា​ផ្នែក​ណា​មួយ​មាន​ប្រធានបទ​ដែល​អ្នក​ចាប់​អារម្មណ៍​ទេ នោះ​សូម​ជ្រើស​រើស​ទាំង​អស់ ហើយ​អូស​បញ្ជី​ប្រធានបទ​ចុះ​ទៅ​ក្រោម រហូត​ដល់​រក​ឃើញ​ប្រធានបទ​ដែល​អ្នក​ចង់​បាន។ នៅ​ក្រោម​ប្រធានបទ​នីមួយ​ៗ មាន​ឃ្លា​មួយ​ចំនួន​ជា​អក្សរ​ដិត។ ឃ្លា​ខ្លះ​ជា​ប្រយោគ ឃ្លា​ខ្លះ​ទៀត​ជា​សំណួរ ហើយ​ក៏​មាន​បទ​គម្ពីរ​ដក​ស្រង់​ខ្លះ​ជា​អក្សរ​ដិត​ដែរ។ ម្ល៉ោះ​ហើយ ពេល​អ្នក​អាន​បទ​គម្ពីរ​ដក​ស្រង់ សូម​ពិចារណា​និង​រំពឹង​គិត​ថា​បទ​គម្ពីរ​ទាំង​នេះ ទាក់​ទង​គ្នា​យ៉ាង​ណា​នឹង​ប្រយោគ​ឬ​សំណួរ​នោះ។ ជួន​កាល ប្រធានបទ​មួយ​បាន​ត្រូវ​បែង​ចែក​ជា​ចំណង​ជើង​តូច​ៗ ដើម្បី​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ព័ត៌មាន​ឆាប់​រហ័ស។ ក្នុង​ករណី​ខ្លះ មាន​ពាក្យ​ថា​«​សូម​មើល​ដែរ​»​ នៅ​ខាង​មុខ​បទ​គម្ពីរ​យោង។ បទ​គម្ពីរ​ទាំង​នោះ​ក៏​មាន​ចំណុច​ដែល​ទាក់​ទង​នឹង​ប្រធានបទ​ដែរ។ ក្នុង​ករណី​ជា​ច្រើន អ្នក​នឹង​ឃើញ​មាន​ពាក្យ​ថា​«​កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​»។ នៅ​ក្រោម​ពាក្យ​នោះ​មាន​ប្រយោគ​ខ្លី​ៗ ដែល​ពន្យល់​គោល​ចំណុច​នៃ​បទ​គម្ពីរ​ដក​ស្រង់។ ដូច្នេះ ពេល​អ្នក​អាន​បទ​គម្ពីរ​ដក​ស្រង់ សូម​ប្រើ​ប្រយោគ​ខ្លី​ៗ​ទាំង​នោះ ដើម្បី​ជួយ​ជា​គំនិត​អំពី​អ្វី​ដែល​អ្នក​កំពុង​អាន។

ពិត​មែន​ថា​សៀវភៅ​នេះ មិន​មាន​បទ​គម្ពីរ​ទាំង​អស់​សម្រាប់​ប្រធានបទ​ណា​មួយ​ទេ តែ​សៀវភៅ​នេះ​ជា​ជំនួយ​ដ៏​ប្រសើរ​មួយ​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ស្រាវ​ជ្រាវ។ (​សុភ. ២:១​-​៦​) សូម​ប្រើ​បទ​គម្ពីរ​យោង និង​ឯកសារ​យោង​ដែល​មាន​ភ្ជាប់​នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ប្រយោជន៍​ឲ្យ​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក​កាន់​តែ​ស៊ី​ជម្រៅ។ បន្ថែម​ទៀត សូម​ប្រើ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា ឬ​លិបិក្រម​សៀវភៅ​ផ្សេង​ៗ​របស់​សាក្សី​ព្រះ​យេហូវ៉ា ជា​ភាសា​អង់គ្លេស ដើម្បី​អ្នក​អាច​សិក្សា​បាន​ពេញ​លេញ​ជាង​អំពី​អត្ថន័យ​បទ​គម្ពីរ។ អ្នក​ក៏​អាច​និយាយ​ជា​មួយ​បង​ប្អូន​ឯ​ទៀត​អំពី​អ្វី​ដែល​អង្គការ​បាន​ចេញ​ថ្មី​ៗ​នេះ ដើម្បី​ប្រាកដ​ថា​ការ​យល់​ដឹង​របស់​អ្នក​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ គឺ​ជា​ព័ត៌មាន​ថ្មី​បំផុត។

យើង​សង្ឃឹម​ថា សៀវភៅ​បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក អាច​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ប្រាជ្ញា ចំណេះ និង​ការ​យល់​ដឹង​ថែម​ទៀត​ពី​គម្ពីរ​បរិសុទ្ធ។ កាល​ដែល​អ្នក​ប្រើ​សៀវភៅ​នេះ អ្នក​នឹង​ជឿ​ជាក់​កាន់​តែ​ខ្លាំង​ថា​«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធានុភាព​»។—ហេ. ៤:១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក