មាតិកា
ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០
អាថ៌កំបាំងប្រាំយ៉ាងនៃការស្កប់ចិត្ត
ក្នុងលេខនេះ
៣ តើយើងអាចស្កប់ចិត្តបានឬទេ?
៤ អាថ៌កំបាំងទី១ ស្រឡាញ់មនុស្សមិនមែនស្រឡាញ់លុយឬទ្រព្យសម្បត្ដិទេ
៥ អាថ៌កំបាំងទី២ កុំប្រៀបធៀបខ្លួនលោកអ្នកទៅនឹងអ្នកឯទៀត
៦ អាថ៌កំបាំងទី៣ រក្សាចិត្តកតញ្ញូ
៧ អាថ៌កំបាំងទី៤ ជ្រើសរើសមិត្តភក្ដិឲ្យបានល្អ
៨ អាថ៌កំបាំងទី៥ បំពេញសេចក្ដីត្រូវការរបស់លោកអ្នកខាងការណែនាំពីព្រះ
៩ គន្លឹះសុភមង្គលគ្រួសារ ចូរពិគ្រោះជាមួយកូនអ្នកអំពីទំនាក់ទំនងខាងផ្លូវភេទ
៣០ តើយើងរៀនអ្វីខ្លះពីលោកយេស៊ូ? តើបុគ្គលវិញ្ញាណមានឥទ្ធិពលលើយើងយ៉ាងណា?
៣២ លិបិក្រមនៃប្រធានអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម ឆ្នាំ២០១០
អត្ថបទសិក្សា
៣១ មករា–៦ កុម្ភៈ
ចូរមានចិត្តខ្នះខ្នែងចំពោះការគោរពប្រណិប័តន៍ពិត
ទំព័រ១២
៧-១៣ កុម្ភៈ
«ឥឡូវនេះគឺជាគ្រាដែលលោកពេញចិត្ត»
ទំព័រ១៦
១៤-២០ កុម្ភៈ
ចូរទទួលពរតាមរយៈស្តេចដែលនៅក្រោមការដឹកនាំនៃសកម្មពលព្រះ!
ទំព័រ២១
២១-២៧ កុម្ភៈ
ទំព័រ២៦
គោលដៅនៃអត្ថបទសិក្សា
អត្ថបទសិក្សាទី១, ២
ក្នុងអត្ថបទទាំងពីរនេះ យើងអាចរៀនអំពីរបៀបដែលលោកយេស៊ូបានបង្ហាញចិត្តក្លាហាន ដែលនេះជាគំរូឲ្យយើងយកតម្រាប់តាម។ ប៉ុន្តែនៅសព្វថ្ងៃ ហេតុអ្វីគឺសមរម្យឲ្យយើងខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ? ហេតុអ្វីគ្រានេះជាគ្រាដែលព្រះពេញចិត្ត?
អត្ថបទសិក្សាទី៣
យើងកំពុងរស់នៅគ្រាដែលការគ្រប់គ្រងរបស់មនុស្សបរាជ័យ។ អត្ថបទនេះនឹងជួយយើងយល់ពីមូលហេតុដែលព្រះបានជ្រើសរើសលោកយេស៊ូគ្រិស្តដើម្បីគ្រប់គ្រងលើមនុស្ស ហើយអំពីរបៀបដែលការចុះចូលគ្រិស្តនឹងនាំឲ្យយើងទទួលពរជាបរិបូរ។
អត្ថបទសិក្សាទី៤
ហេតុអ្វីភ្លេងនិងចម្រៀងមានតួនាទីសំខាន់ក្នុងការគោរពប្រណិប័តន៍របស់យើង? តើគម្ពីរបានបញ្ជាក់យ៉ាងណាអំពីសារៈសំខាន់នៃភ្លេងនិងចម្រៀង? អត្ថបទនេះនឹងផ្ដល់ចម្លើយ ហើយនឹងជួយយើងឲ្យដឹងអំពីរបៀបដែលយើងម្នាក់ៗអាចធ្វើដើម្បីបង្ហាញអំណរគុណដែលយើងមានភ្លេងនិងចម្រៀងក្នុងការគោរពប្រណិប័តន៍របស់យើង។