ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែមិថុនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែមិថុនា
ចំរៀង១៨១
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ និយាយអំពីសេចក្ដីរាយការណ៍នៃកិច្ចផ្សាយបំរើក្នុងខែមីនាសំរាប់ក្រុមជំនុំប្រចាំតំបន់។
១៥ នាទី: «ចូរខំប្រឹងអស់ពីសមត្ថភាព»។ សំនួរនិងចម្លើយ។—សូមមើលប៉មយាម ១៥ មេសា ១៩៩៣ ទំព័រ ២៨-៣០ (ភាសាអង់គ្លេស)។
២២ នាទី: «ចំណេះពីព្រះឆ្លើយសំនួរជាច្រើន»។ អ្នកបើកកម្មវិធីប្រជុំពិគ្រោះអត្ថបទនេះជាមួយអ្នកផ្សាយពីរឬបីនាក់ រួមជាមួយក្មេងម្នាក់ផង។ និយាយក្នុងវគ្គ១ សង្កត់មូលហេតុដែលសៀវភៅរស់នៅជានិរន្តរ៍ មានប្រសិទ្ធិភាពជួយយើងឲ្យឆ្លើយសំនួរទាំងឡាយ។ ចូរបង្ហាញការហាត់និយាយ ហើយផ្ដល់នូវយោបល់ដែលនឹងជួយឲ្យប្រសើរឡើងក្រោយពីសម្ដែងរួចហើយ។
ចំរៀង២០០ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែមិថុនា
ចំរៀង១៨៩
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: សេចក្ដីរំឭកពីរដូវក្ដៅ។ អធិប្បាយហើយពិគ្រោះជាមួយពួកអ្នកស្ដាប់។ ពួកយើងភាគច្រើនតែងតែមានគម្រោងការណ៍ធ្វើសកម្មភាពច្រើនជាងធម្មតា ក្នុងកំឡុងរដូវក្ដៅ ហើយនេះប្រហែលជាមានការដើរលេង ទៅលេងញាតិសន្ដាន ឬក៏សប្បាយខាងការកំសាន្ត។ តើយើងអាចលៃលកយ៉ាងណា ដើម្បីកុំឲ្យភ្លេចនូវសកម្មភាពខាងព្រះធិបតេយ្យបានទេ? សូមពិគ្រោះនូវអ្វីជាបន្តបន្ទាប់ (១) ការទៅមហាសន្និបាតតាមតំបន់ឲ្យបានពេញបីថ្ងៃ។ (២) រក្សាការមកប្រជុំឲ្យបានទៀងទាត់ មិនថាឡើយនៅផ្ទះឬកន្លែងណាក៏ដោយ។ (៣) ត្រូវរៀបចំឲ្យមានការផ្សាយឲ្យបានទៀងទាត់ ហើយបើអ្នកមិនបាននៅផ្ទះ សូមផ្ញើរបាយការណ៍កិច្ចផ្សាយទៅឲ្យក្រុមជំនុំផង។ (៤) ចូរយកឧបករណ៍ផ្សាយឲ្យបានច្រើនសំរាប់ធ្វើបន្ទាល់ក្រៅផ្លូវការពេលធ្វើដំណើរ។ (៥) ចូរទៅផ្សាយពេលល្ងាចឲ្យបានច្រើនថែមទៀត ក្នុងកំឡុងមានថ្ងៃភ្លឺច្រើន។ (៦) ចូរចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយជំនួយមួយខែឬច្រើនទៀតក្នុងរដូវក្ដៅ។ (៧) ពួកអ្នកចាស់ទុំរៀបចំភារកិច្ចក្រុមជំនុំឲ្យបានល្អត្រឹមត្រូវ ហើយលៃលកឲ្យមានបុគ្គលមើលខុសត្រូវភារកិច្ចណាមួយ នៅពេលអ្នកណាមួយមិននៅ។
២០ នាទី: បង្រៀនអ្នកដទៃ—ជាសេចក្ដីត្រូវការជាបន្ទាន់។ សេចក្ដីអធិប្បាយដោយអ្នកចាស់ទុំម្នាក់។ សូមមើលសាឡើងវិញនូវសេចក្ដីរាយការណ៍ពិភពលោកប្រចាំឆ្នាំ ១៩៩៦នៅទំព័រ៣៣ នៃសៀវភៅប្រចាំឆ្នាំ ១៩៩៧។ ការខំប្រឹងផ្សាយរឹតតែខ្លាំងឡើងដល់មនុស្សជាតិ នៅឯណាក៏ដោយដែលអាចរកឃើញ នោះកំពុងតែបង្កើតផលផ្លែ។ ឥឡូវនេះសេចក្ដីត្រូវការជាបន្ទាន់ គឺការត្រឡប់ទៅកន្លែងនោះវិញហើយបង្រៀនមនុស្សអំពីសេចក្ដីពិត។ ពេលយើងទាក់ទងមនុស្សនៅតាមសាធារណៈ សូមសុំឈ្មោះនិងអាស័យដ្ឋានរបស់គេដោយសមរម្យ ដើម្បីឲ្យយើងអាចត្រឡប់ទៅជួបគេវិញ។ យើងត្រូវការច្រើនជាងនេះទៀត មិនគ្រាន់តែសាបព្រោះពូជព្រះរាជាណាចក្រប៉ុណ្ណោះទេ គឺយើងត្រូវតែស្រោចផងដែរ។ (កូរិនថូសទី១ ៣:៦-៨) កាលណាពូជបានដុះក្នុងដីល្អ ការបង្រៀនល្អអាចជួយបុគ្គលនោះយល់អំពីព្រះរាជាណាចក្រ។ (ម៉ាថាយ ១៣:២៣) យើងគួរតែចូលផ្សាយឲ្យពេញលេញ ហើយឲ្យមានការប៉ិនប្រសប់ក្នុងការបង្រៀននេះ។ (ហេព្រើរ ៥:១២ក) រួមបញ្ចូលចំណុចពីសន្លឹកបន្ថែមកិច្ចបំរើព្រះរាជាណាចក្រយើង ខែមិថុនា ១៩៩៦ វគ្គ ២៥-៦ (ភាសាអង់គ្លេស)។ បញ្ជាក់នូវការខ្នះខ្នែងក្នុងការចាប់ផ្ដើមបង្រៀនពីសៀវភៅស្តើងតម្រូវ ឬសៀវភៅរស់នៅជានិរន្តរ៍។
ចំរៀង២០៤និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែមិថុនា
ចំរៀង១៩២
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ប្រាប់ពីចំណុចចាប់អារម្មណ៍ផ្សេងៗក្នុងទស្សនាវដ្ដីថ្មីៗ។
១៥ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
២០ នាទី: ការសម្គាល់សាសនារបស់អ្នកជាពិតឬមិនពិត។ បងប្រុសម្នាក់ចាប់ផ្ដើមការពិភាក្សាជាមួយអ្នកផ្សាយពីរឬបីនាក់ ដកស្រង់ពីទស្សនាវដ្ដីភ្ញាក់រឭក ២២ ធ្នូ ១៩៨៩ ទំព័រ១៨ (ភាសាអង់គ្លេស)។ តាមមើលទៅ មនុស្សស្មោះជាច្រើន កំពុងតែមានគេត្រឡប់ទៅជួបម្ដងហើយម្ដងទៀត។ យ៉ាងណាក៏ដោយ ពួកគេមិនដែលយល់ព្រមសិក្សាព្រះគម្ពីរសោះ។ ចូរពិគ្រោះចំណុចក្នុងអត្ថបទភ្ញាក់រឭក ប្រើដើម្បីធ្វើឲ្យគេដឹងនូវសេចក្ដីត្រូវការប្រព្រឹត្តឲ្យស្របតាមចំណេះត្រឹមត្រូវ។ ចូរបង្ហាញនូវចំណុចសំខាន់ៗក្នុងសៀវភៅរស់នៅជានិរន្តរ៍ជំពូក៣: «សាសនារបស់អ្នក ពិតជាការសំខាន់មួយ»។ សូមអានវគ្គ ១៥។ យើងអាចត្រឡប់ទៅជួបបុគ្គលនោះ ដើម្បីលើកទឹកចិត្តគេដោយសប្បុរសនិងដោយសមរម្យ ដើម្បីឲ្យយល់ព្រមការសិក្សាព្រះគម្ពីរនិងទៅប្រជុំ។
ចំរៀង២០១និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែមិថុនា
ចំរៀង១៩៣
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
១៥ នាទី: តើគេនិយាយអ្វីពីយើង? សេចក្ដីអធិប្បាយដោយប្រើពត៌មានពីលិបិក្រមប្រកាសនវត្ថុប៉មយាម ១៩៨៦-១៩៩៥ ទំព័រ ៣៤១-៣ (ភាសាអង់គ្លេស)។ ជ្រើសរើសយក«សេចក្ដីថ្លែងពីអ្នកដទៃ»អំពីស្មរបន្ទាល់ព្រះយេហូវ៉ា—ចរិយានិងកិច្ចការរបស់យើង។ បង្ហាញនូវហេតុដែលអ្នកដទៃមានការស្ងើច ដោយអ្វីដែលគេឃើញពីយើង។ សូមពន្យល់នូវហេតុដែលគួរតែជំរុញទឹកចិត្តយើង ឲ្យប្រព្រឹត្តបានត្រឹមត្រូវ ហើយខំព្យាយាមធ្វើកិច្ចផ្សាយយើង។ សូមបញ្ជាក់នូវរបៀបដែលអាចប្រើការថ្លែងបែបនេះ ពេលនិយាយទៅរកអ្នកធ្លាប់ស្គាល់និងបុគ្គលណាដែលចាប់អារម្មណ៍ចង់ដឹងថែមទៀតអំពីយើង។
២០ នាទី: «ឪពុកម្ដាយ—បង្ហាត់កូនរបស់អ្នកឲ្យនេះផ្សាយ»។ សំនួរនិងចម្លើយ។ សូមបញ្ចូលនូវសេចក្ដីណែនាំពីសៀវភៅកិច្ចបំរើរបស់យើង ទំព័រ៩៩-១០០ (ភាសាអង់គ្លេស) នៅក្រោមចំណងជើង «ជួយពួកក្មេងៗ»។
ចំរៀង២១១និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែមិថុនា
ចំរៀង១៩៧
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ រំឭកបុគ្គលទាំងឡាយឲ្យដាក់របាយការណ៍កិច្ចផ្សាយសំរាប់ខែមិថុនា។
២០ នាទី: «យុវជន—តើអ្វីជាគោលដៅខាងវិញ្ញាណរបស់អ្នក»? ឪពុកទាំងពីរពិគ្រោះអត្ថបទនេះជាមួយគ្នា។ ពួកគេនឹងពិគ្រោះនូវរបៀបជួយកូនរបស់គេ ឲ្យយល់នូវហេតុអ្វីបានជាចាំបាច់ឲ្យមានគោលដៅខាងព្រះធិបតេយ្យ ដែលនឹងផ្ដល់ពរខាងវិញ្ញាណ ជាជាងស្វែងរកផលប្រយោជន៍ខាងទ្រព្យសម្បត្ដិ។—សូមមើលសៀវភៅកិច្ចបីរើយើង ទំព័រ១១៦-១៨។
១៥ នាទី: រៀបចំឧបករណ៍ផ្សាយសំរាប់ខែកក្កដា។ ចូររើសយកសៀវភៅស្តើងមួយឬក៏ពីរ ដែលមានលទ្ធផលល្អតាមតំបន់ ហើយពិនិត្យចំណុចដ៏ល្អៗពីសៀវភៅស្តើងនិមួយៗ។ ឲ្យយោបល់ណាដែលអាចបញ្ចូលជារបៀបនិយាយបាន។ រំឭកបុគ្គលទាំងឡាយឲ្យចេះកត់ទុកបញ្ជីរបាយការណ៍ ពេលបានឲ្យឧបករណ៍ផ្សាយ និងត្រឡប់ទៅជួបហើយបណ្ដុះចំណូលចិត្ត។
ចំរៀង១០៩និងការអធិស្ឋានបញ្ចប់។