ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែមេសា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែមេសា
ចំរៀង២៧
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សូមរើសសេចក្ដីជូនដំណឹងពីកិច្ចបំរើព្រះរាជាណាចក្រយើង។ សូមរំឭកអ្នកទាំងឡាយនៃកន្លែងនិងពេលវេលា សំរាប់កម្មពិធីបុណ្យរំឭកនៅថ្ងៃសៅរ៍ ទី១១ ខែមេសា។
១៥ នាទី: «កិច្ចបំរើយើង—ជាការសម្ដែងនៃសេចក្ដីស្រឡាញ់ដ៏ពិតមួយ»។ សំនួរនិងចម្លើយ។ សូមរួមបញ្ជូលយោបល់ពីប៉មយាម ១ កុម្ភៈ ១៩៨៧ ទំព័រ ១៦-១៧ វគ្គ ៣-៧
២០ នាទី: «ទស្សនាវដ្ដីប្រកាសអំពីព្រះរាជាណាចក្រ»។ អ្នកចាស់ទុំពិគ្រោះអត្ថបទជាមួយអ្នកផ្សាយណាដែលមានលទ្ធផលក្នុងការផ្ដល់ទស្សនាវដ្ដីបីឬបួននាក់។ ពិគ្រោះអត្ថបទដ៏ចាប់អារម្មណ៍នៃទស្សនាវដ្ដីថ្មីៗនេះ ដែលផ្ដល់នូវរបៀបណាដែលចំណុចទាំងនេះ អាចប្រើការបានសំរាប់ការសម្ដែងនិយាយ។ សូមគិតនូវការចែកចាយទស្សនាវដ្ដី ដែលអាចបង្កើនក្នុងកន្លែងផ្សាយប្រចាំតំបន់។ ដោយយកទស្សនាវដ្ដីថ្មីៗមកពិគ្រោះ សូមចង្អុលទៅអត្ថបទដែលនឹងធ្វើឲ្យចាប់អារម្មណ៍ ដូចជាអ្នកណាដែលខ្វល់ខ្វាយនឹងបញ្ហាក្នុងសង្គម គ្រួសារ ឬក្នុងសហគមន៍។ សូមឲ្យពីរឬបីនាក់សម្ដែងការនិយាយដ៏ខ្លីមួយ។
ចំរៀង២០៥ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែមេសា
ចំរៀង៩០
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
២០ នាទី: «សូមទៅកិច្ចប្រជុំ‹ឲ្យកាន់តែខ្លាំងឡើង›»។ សំនួរនិងចម្លើយ។ បើសិនជានៅមានពេល សូមរំឭកការដាស់តឿន ដែលមាននៅក្នុងសៀវភៅ Our Ministry ទំព័រ ៦៤-៥។ សូមផ្ដល់នូវការសរសើរទៅអ្នកទាំងឡាយណា ដែលបានមកកិច្ចប្រជុំបានទៀងទាត់។
ចំរៀង១១៩ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែមេសា
ចំរៀង៥
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សូមពន្យល់ប្រាប់ថានៅមានពេលក្នុងការដាក់ពាក្យសុំស្នើ ដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងខែឧសភា។
១០ នាទី: ប្រអប់សំនួរ។ ការអធិប្បាយដោយអ្នកចាស់ទុំម្នាក់ ដែលជាអ្នកបង្ហាញនូវរបៀបណាដ៏ពិសេស ដែលអាចមានការរីកចំរើនតាមកន្លែងប្រចាំតំបន់។
២៥ នាទី: «ត្រូវការ—សិស្សព្រះគម្ពីរច្រើនថែមទៀត»។ (បោះពុម្ពជាភាសាអង់គ្លេស)។ ការអធិប្បាយនិងការពិគ្រោះ ដែលត្រូវនិយាយដោយអ្នកត្រួតពិនិត្យកិច្ចបំរើ។ សូមយកកម្មវិធីបង្រៀនព្រះគម្ពីរប្រចាំតំបន់មកពិគ្រោះសាឡើងវិញ។ សូមផ្ដល់សេចក្ដីប្រសើរដែលក្រុមជំនុំបានធ្វើដ៏ល្អនោះ។ សូមចង្អុលនូវអ្វីច្រើនទៀតដែលអាចចាប់ផ្ដើម ហើយបង្រៀនព្រះគម្ពីរ រួមបញ្ចូលការសិក្សាក្នុងគ្រួសារ។ សូមបង្ហាញនូវវគ្គ ៥ ដោយសម្ភាសន៍ជាមួយឪពុកម្ដាយណាដែលមានគំរូល្អ ក្នុងការសិក្សាក្នុងគ្រួសារ។ សូមអានវគ្គ ៨ ហើយបញ្ជាក់ចំណុចប្រាំបីដែលបានកត់ទុក។ សូមពន្យល់វគ្គ ១៣ ដោយអញ្ជើញអ្នកផ្សាយណាដែលមានលទ្ធផលល្អ ក្នុងការរៀបរាប់ប្រាប់ការបង្រៀនដោមិនចាំបាច់បង្អង់។ រួមបញ្ចូលការពិសោធដ៏អស្ចារ្យមួយដែលបង្ហាញនូវលទ្ធផលល្អក្នុងតំបន់។
ចំរៀង១០៩ និងការអិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែមេសា
ចំរៀង១០០
១២ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សូមប្រកាសឈ្មោះអ្នកទាំងឡាយណា ដែលនឹងធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងខែឧសភា។ ផ្ដល់នូវការរៀបចំបន្ថែម ដែលបានចាត់ចែងតាមកន្លែងប្រចាំតំបន់សំរាប់កិច្ចផ្សាយ។ សូមរៀបរាប់ប្រាប់នូវការសម្ដែងនិយាយដែលអាចមានប្រយោជន៍ ដើម្បីប្រុងប្រៀបការហាត់និយាយ ដែលសំដៅទៅលើទស្សនាវដ្ដីថ្មីៗ។—សូមមើលកិច្ចបំរើអប់រំព្រះរាជាណាចក្រយើង តុលា ១៩៩៦ ទំព័រ ៨
១៥ នាទី: របៀបដែលអ្នកគង្វាលគ្រីស្ទានបំរើអ្នក។ ការអធិប្បាយដោយអ្នកចាស់ទុំម្នាក់ ដែលមានមូលដ្ឋានទៅលើប៉មយាម ១៥ មីនា ១៩៩៦ ទំព័រ ២៤-៧
១៨ នាទី: សូមឲ្យមានអាកប្បកិរិយាដ៏វិជ្ជមាន ពេលដែលផ្សាយតាមកន្លែងដែលបានត្រូវផ្សាយជាញឹកញាប់។ អ្នកចាស់ទុំពិគ្រោះអំពីរឿងនេះ ជាមួយអ្នកផ្សាយពីរឬបីនាក់ ដែលធ្លាក់ទឹកចិត្តពីព្រោះមិនសូវមានលទ្ធផលល្អ ក្នុងការផ្សាយតាមកន្លែងដែលធ្លាប់ផ្សាយជាញឹកញាប់។ គាត់ពិគ្រោះជាមួយពួកគេពីប៉មយាម ១៥ កក្កដា ១៩៨៨ ទំព័រ ១៦-១៩ វគ្គ ៤-១៤។ ពួកគេពិគ្រោះអំពីរបៀប ដើម្បីធ្វើតាមយោបល់ប្រចាំតំបន់និមួយដោយមានចិត្តគំនិតដ៏រីករាយ។
ចំរៀង១៩១ និងការអធិស្ឋានបញ្ចប់។