ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែមេសា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែមេសា
ចំរៀង លេខ៥៥
១០ នាទី សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ អញ្ជើញអ្នកចាប់អារម្មណ៍ទាំងអស់ ឲ្យមកសុន្ទរកថាពិសេស នៅថ្ងៃទី១៨ ខែមេសា។ សុន្ទរកថានោះមានចំណងជើងថា៖ «មិត្តភាពពិត ជាមួយនឹងព្រះនិងអ្នកជិតខាង»។
១៥ នាទី «ចូរប្រកាសប្រាប់ដំណឹងល្អដោយចំណង់យ៉ាងខ្លាំង»។ ផ្ដើមអត្ថបទនេះ ដោយប្រើពេលតិចជាងមួយនាទី ហើយបន្តដោយការពិគ្រោះដោយសំនួរនិងចម្លើយ។ ចប់ដោយការលើកទឹកចិត្ត ដែលមានមូលដ្ឋានលើសៀវភៅណែនាំខាងសាលា (ភាសាអង់គ្លេស) ទំព័រ១៩១-១៩២ វគ្គ១២-១៣។
២០ នាទី «របៀបដែលសមាជិកគ្រួសារជួយគ្នាដើម្បីមានចំណែកពេញលេញ—ក្នុងកិច្ចបំរើ»។ ការពិគ្រោះដោយក្រុមគ្រួសារមួយ។ ពិចារណាមូលហេតុខ្លះៗ ដែលគ្រួសារគួរគិតពីកិច្ចផ្សព្វផ្សាយជាទំលាប់ដ៏ទៀងទាត់ប្រចាំសប្ដាហ៍ ដែលអ្នកទាំងអស់នឹងចូលរួម។ សើរើនូវសេចក្ដីលើកទឹកចិត្ត ដែលបានត្រូវឲ្យក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៣ ទំព័រ១៧-១៩ វគ្គ៩-១២ (ភាសាអង់គ្លេស)។ អញ្ជើញឪពុកម្ដាយទាំងឡាយដែលកំពុងអង្គុយស្ដាប់នោះ ឲ្យរៀបរាប់ពីរបៀបពួកគេរៀបចំដោយជោគជ័យ នូវសកម្មភាពផ្សព្វផ្សាយ ប្រចាំសប្ដាហ៍ សំរាប់គ្រួសាររបស់គេ។
ចំរៀង លេខ៦៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែមេសា
ចំរៀង លេខ១១២
១០ នាទី សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនេយ្យ។
១៥ នាទី សេចក្ដីត្រូវការប្រចាំតំបន់។
២០ នាទី «ការធ្វើបន្ទាល់រឹតតែខ្លាំងឡើងពេលទីបញ្ចប់កំពុងតែមកជិតឡើងៗ»។ សំនួរនិងចម្លើយ។ សម្ភាសន៍អ្នកផ្សាយមួយឬពីរនាក់ ដែលពីមុនមិនដែលនឹកស្មានថា គេនឹងចូលរួមក្នុងកិច្ចផ្សព្វផ្សាយទេ ប៉ុន្តែដែលឥឡូវធ្វើដូច្នេះយ៉ាងទៀងទាត់ ដោយព្រោះគេបានទទួលស្គាល់នូវភាពចាំបាច់ដ៏បន្ទាន់នោះ ឲ្យផ្សាយសារព្រះរាជាណាចក្រ។ បើសិនជាមានពេល រួមបញ្ចូលការរៀបរាប់បទពិសោធន៍ខ្លះៗពីសៀវភៅប្រចាំឆ្នាំនៃឆ្នាំ១៩៩៧ ទំព័រ៤២-៤៨ (ភាសាអង់គ្លេស) ដែលបង្ហាញនូវរបៀបអ្នកផ្សាយបានខ្នះខ្នែងរឹតតែខ្លាំងឡើង ក្នុងកិច្ចផ្សាយរបស់គេ ដោយការទៅឯកន្លែងដែលមានមនុស្ស។
ចំរៀង លេខ៩៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែមេសា
ចំរៀង លេខ៧៩
៥ នាទី សេចក្ដីជូនដំណឹងប្រចាំតំបន់។
១០ នាទី «តើអ្នកបានសូមទទួលទស្សនាវដ្ដីមួយចំនួនទេ»? សុន្ទរកថាមួយ បើមានលទ្ធភាពគួរថ្លែងដោយអ្នកចាស់ទុំឬអ្នកងារជំនួយម្នាក់នោះដែលរក្សាផ្នែកទស្សនាវដ្ដី។ សូមប្រាប់ឲ្យក្រុមជំនុំដឹង ថាទទួលទស្សនាវដ្ដីចំនួនប៉ុន្មានក្នុងមួយខែ និងចំនួនមធ្យម ដែលត្រូវរាយការណ៍ថាបានត្រូវផ្ដល់ជូនផងដែរ។ យើងមិនគួរទុកចោលទទេនូវទស្សនាវដ្ដីនោះឡើយ។ ជូនយោបល់ខ្លះៗ ដែលបង្ហាញរបៀបដែលទស្សនាវដ្ដីច្បាប់ចាស់អាចត្រូវចែកជូន។—សូមមើលឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ១៩៩៣ ទំព័រ១ (ភាសាអង់គ្លេស)
៣០ នាទី «ការត្រួសត្រាយជាការប្រើពេលរបស់យើងដោយប្រាជ្ញា»! សំនួរនិងចម្លើយ។ ចាត់បីនាក់ ឲ្យរៀបរាប់បទពិសោធន៍ក្នុងវគ្គ៥-៧។ ចប់ដោយអញ្ជើញអស់អ្នកដែលអាចយកមកពិចារណា ការចុះឈ្មោះចូលកិច្ចបំរើជាអ្នកត្រួសត្រាយជំនួយឬពេញពេល។ បញ្ជីចុះឈ្មោះ អាចត្រូវទទួលពីសមាជិកណាម្នាក់ ក្នុងគណៈកម្មការខាងកិច្ចបំរើក្រុមជំនុំ។ ពន្យល់ថា មិនហួសពេលសំរាប់ការចុះឈ្មោះឲ្យត្រួសត្រាយជំនួយ ក្នុងខែឧសភានោះទេ។
ចំរៀង លេខ១៦៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែមេសា
ចំរៀង លេខ៧០
១០ នាទី សេចក្ដីជូនដំណឹងតាមតំបន់។ ជួយរំឭកទាំងអស់គ្នា ឲ្យជូនសេចក្ដីរាយការណ៍កិច្ចផ្សព្វផ្សាយសំរាប់ខែមេសា។ ប្រកាសឈ្មោះអ្នកដែលនឹងត្រួសត្រាយជំនួយក្នុងខែឧសភា។ ជូនយោបល់ខ្លះៗដែលមានប្រយោជន៍ សំរាប់ការស្នើផ្ដល់ឲ្យទស្សនាវដ្ដីថ្មី។—សូមមើលឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ខែតុលា ឆ្នាំ១៩៩៦ ទំព័រ៨ (ភាសាអង់គ្លេស)។
១៧ នាទី «តើខ្ញុំគួរធ្វើយ៉ាងណា»? ក្រោយពីការសើរើដ៏ខ្លីៗជាមួយនឹងក្រុមជំនុំនូវអត្ថបទនេះ សូមទស្សនានូវក្មេងជំទង់ម្នាក់ ដែលកំពុងតែនិយាយជាមួយឪពុកឬក៏ម្ដាយខ្លួន គម្រោងសំរាប់អនាគត ក្រោយពីបានចប់វិទ្យាល័យហើយ។ ពួកគេសើរើជាមួយគ្នា នូវឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ១៩៩៨ ទំព័រ៤ (ភាសាអង់គ្លេស)។ ឪពុកឬម្ដាយនោះ ជូនយោបល់សមស្របតាមសេចក្ដីលើកទឹកចិត្តក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៩៦ ទំព័រ១១ ហើយថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៧ ទំព័រ១៧,១៨។ ដែលសេចក្ដីតម្រូវម៉ោងត្រួសត្រាយ បានត្រូវបន្ថយ ក្មេងនោះយកមកពិចារណានូវលទ្ធភាពត្រួសត្រាយ កាលដែលបង្ហើយការអប់រំខាងលោកីយ៍។
១៨ នាទី សម្ភាសន៍ពួកអ្នកត្រួសត្រាយជំនួយ។ អ្នកត្រួតពិនិត្យកិច្ចបំរើ សម្ភាសន៍អ្នកផ្សាយដែលកំពុងតែត្រួសត្រាយជំនួយក្នុងខែនេះ ព្រមទាំងអ្នកឯទៀត ដែលធ្លាប់ធ្វើដូច្នេះ នៅអតីតកាល។ អញ្ជើញពួកគេឲ្យរៀបរាប់ពីពរដែលគេបានទទួល អ្វីដែលគេបានសម្រេច ហើយមូលហេតុគេទន្ទឹងចាំដោយចិត្តសប្បាយ នូវការត្រួសត្រាយជំនួយយ៉ាងហោចណាស់មួយឬពីរខែរៀងរាល់ឆ្នាំ។
ចំរៀង លេខ៦៩ និងសេចក្ដីអធិស្ឋានបញ្ចប់។