ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែសីហា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែសីហា
ចំរៀង លេខ៣៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ប្រាប់អំពីសេចក្ដីរាយការណ៍ពីការផ្សព្វផ្សាយក្នុងខែឧសភា ទូទាំងប្រទេសនិងក្នុងក្រុមជំនុំតាមតំបន់។ លើកទឹកចិត្តអ្នកផ្សាយទាំងអស់គ្នាឲ្យចូលរួមក្នុងកិច្ចបំរើផ្សាយក្នុងខែសីហា។
១៧ នាទី: «ចូរគោរពយ៉ាងខ្លាំងចំពោះព្រះនាមដ៏ថ្កុំថ្កើងរបស់ព្រះយេហូវ៉ា»។ កំណត់ពាក្យផ្ដើមឲ្យតិចជាងមួយនាទី ហើយបន្តជាការពិភាក្សាដោយសំនួរនិងចម្លើយ។ បញ្ជាក់នូវបទគម្ពីរដែលមាននោះ។—សូមមើល សៀវភៅរស់នៅជានិរន្តរ៍ ទំព័រ ១៨៤-១៨៥។
១៨ នាទី: «ការអប់រំខាងលោកីយ៍និងគោលដៅខាងវិញ្ញាណរបស់អ្នក»។ ឪពុកម្នាក់ពិគ្រោះអត្ថបទនេះជាមួយនឹងកូនប្រុសឬកូនស្រីរបស់គាត់។ ពួកគេក៏ពិនិត្យមើលសារឡើងវិញនូវពត៌មានដែលទាក់ទងនេះ ពីទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៩៥ ទំព័រ ៧-១១ (ភាសាអង់គ្លេស)។
ចំរៀង លេខ១៤៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែសីហា
ចំរៀង លេខ១៣៨
៨ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១២ នាទី: ពួកអ្នកត្រួសត្រាយផ្ដល់ជំនួយដល់អ្នកឯទៀត—តើមានការរីកចំរើនយ៉ាងណាហើយ? អត្ថាធិប្បាយនិងការសម្ភាសន៍ ដែលនឹងដឹកនាំដោយអ្នកត្រួតពិនិត្យកិច្ចបំរើ។ សូមពិនិត្យមើលឡើងវិញនូវពាក្យណែនាំ ដែលបានផ្ដល់មកនៅក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែកញ្ញា ឆ្នាំ១៩៩៨ ទំព័រ ៤។ សូមរៀបរាប់នូវរបៀបដែលកិច្ចការនេះបានរៀបចំឡើងតាមតំបន់ ហើយប្រាប់អំពីការរីកចំរើននៃអស់អ្នកដែលបានត្រូវទទួលជំនួយនោះ។ សម្ភាសន៍អ្នកត្រួសត្រាយម្នាក់ឬក៏ពីរនាក់ និងពួកអ្នកផ្សាយខ្លះៗដែលបានទទួលប្រយោជន៍ពីជំនួយពីពួកអ្នកត្រួសត្រាយនោះ។ លើកទឹកចិត្តអស់អ្នក ដែលនឹងត្រូវទទួលជំនួយជាបន្ទាប់ ឲ្យឆ្លៀតយកប្រយោជន៍ពីសំវិធានការនេះ។
២៥ នាទី: «តើទ្វារឲ្យចូលធ្វើជាអ្នកត្រួសត្រាយបានបើកឲ្យអ្នកហើយឬ»? អ្នកចាស់ទុំម្នាក់ពិគ្រោះអំពី«កិច្ចបំរើត្រួសត្រាយជាជំនួយ ផ្នែកពេញពេល និងផ្នែកពិសេស» ដោយប្រើសៀវភៅ ការរៀបចំដើម្បីសម្រេចកិច្ចការផ្សាយរបស់យើង ទំព័រ ១១៣-១១៤ (ភាសាអង់គ្លេស)។ តាមរបៀបដ៏វិជ្ជមាន ចូរបង្ហាញនូវលទ្ធភាពថាពួកអ្នកផ្សាយច្រើននាក់ទៀតអាចត្រួសត្រាយ ដោយព្រោះចំនួនម៉ោងបានត្រូវបន្ថយនោះ។ សម្ភាសន៍ពួកអ្នកត្រួសត្រាយខ្លះៗដែលអាចរៀបរាប់បទពិសោធន៍ផ្ទាល់ខ្លួនគេ ពីរបៀបដែលគេបានឈ្នះលើឧបសគ្គធម្មតាហើយបានជោគជ័យនោះ។ បញ្ជាក់ពីរបៀបដែលការគ្រោងទុកដ៏ល្អអាចជួយបង្គ្រប់ម៉ោងដែលជាតម្រូវការនោះ។ ប្រកាសថាអ្នកណាម្នាក់ដែលចង់បានប័ណ្ណចុះឈ្មោះជាអ្នកត្រួសត្រាយ គឺអាចទទួលបានមួយសន្លឹកក្រោយពីការប្រជុំនេះ។
ចំរៀង លេខ២០២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែសីហា
ចំរៀង លេខ១៣១
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ នៅក្នុងខែសីហានេះ មានចុងសប្ដាហ៍តែពីរទៀតទេ ដូច្នេះលើកទឹកចិត្តទាំងអស់គ្នាឲ្យចូលរួមក្នុងកិច្ចបំរើផ្សាយមុនដាច់ខែនេះ។ ពិនិត្យមើលសារឡើងវិញនូវ«កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស»។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: តើអ្នកកំពុងចូលរួមកិច្ចការធ្វើឲ្យមានសិស្សឬទេ? ការពិគ្រោះជាមួយពួកអ្នកស្ដាប់។ ដោយព្រោះមានប្រកាសនវត្ថុចំនួនច្រើនដែលបានត្រូវគេទទួលនោះ យើងគួរតែមានគោលបំណងចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ដើម្បីឲ្យយើងអាចជួយមនុស្សទទួលប្រយោជន៍ពីប្រកាសនវត្ថុដែលគេទទួលនោះ។ ចូរឲ្យពួកអ្នកផ្សាយនិយាយអំពីបញ្ហាផ្សេងៗ ដែលបង្ការគេពីការដឹកនាំនូវការសិក្សាច្រើនទៀត: (១) គឺជាការពិបាករកមនុស្សដែលសុខចិត្តសិក្សា។ (២) មនុស្សខ្លះដែលបង្ហាញនូវចំណាប់អារម្មណ៍ និយាយថាគេរវល់ពេកមិនអាចសិក្សា។ (៣) ក្រោយពីចាប់ផ្ដើមសិក្សាហើយ គឺជាការពិបាកជួបអ្នកនោះនៅឯផ្ទះ ដើម្បីរក្សាការសិក្សាឲ្យបានទៀងទាត់។ បន្ថែមទៅទៀត រៀបរាប់អំពីអារម្មណ៍ដែលពួកអ្នកផ្សាយខ្លះមានអំពីកិច្ចការបង្រៀនព្រះគម្ពីរ: (១) ‹ខ្ញុំមានអារម្មណ៍ថាឥតមានសមត្ថភាពធ្វើជាគ្រូបង្រៀនម្នាក់›។ (២) ‹ខ្ញុំអត់មានពេលដឹកនាំនូវការសិក្សាប្រចាំសប្ដាហ៍ទេ›។ (៣) ‹ខ្ញុំមានចិត្តស្ទាក់ស្ទើរសន្យានឹងអ្នកណាម្នាក់ទៀត›។ (៤) ‹ខ្ញុំស្កប់ចិត្តចូលរួមលក្ខណៈឯទៀតនៃកិច្ចបំរើផ្សាយ›។ ស្នើផ្ដល់ឲ្យយោបល់ដ៏វិជ្ជមានអំពីរបៀបឈ្នះលើឧបសគ្គទាំងនេះ ដើម្បីចូលរួមផ្ទាល់ខ្លួនក្នុងកិច្ចការបង្កើតឲ្យមានសិស្ស។ ឲ្យអ្នកផ្សាយជោគជ័យប៉ុន្មានអ្នករៀបរាប់អំពីអំណរ ដែលគេបានពិសោធន៍នៅក្នុងកិច្ចការបង្រៀនសិស្សព្រះគម្ពីរ។—សូមមើល សន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែមេសា ឆ្នាំ១៩៩៨ វគ្គ ៣-៨, ១៥ (ភាសាអង់គ្លេស)។
ចំរៀង លេខ១០០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែសីហា
ចំរៀង លេខ៩៤
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ដំណឹងព្រះធិបតេយ្យ។
១៥ នាទី: ជួយពួកអ្នកចាប់អារម្មណ៍ថ្មីឲ្យអបអរនឹងភាពពិសិដ្ឋនៃអាពាហ៍ពិពាហ៍។ អ្នកចាស់ទុំនាំមុខពិគ្រោះជាមួយពួកអ្នកស្ដាប់ ដែលមានមូលដ្ឋាននឹងសៀវភៅវែកញែក ទំព័រ ២៤៨-២៥០ (ភាសាអង់គ្លេស)។ យើងជួបគូប្រុសស្រីដែលទទួលស្ដាប់នឹងសារព្រះរាជាណាចក្រ ក៏ប៉ុន្តែមានការយឺតនឹងធ្វើការរីកចំរើន ដោយព្រោះគេកំពុងតែរស់នៅជាមួយគ្នាតែឥតបានរៀបការត្រឹមត្រូវតាមច្បាប់។ ពិគ្រោះនូវរបៀបជួយគេឲ្យយល់នូវមូលហេតុ ដែលពួកគ្រីស្ទានត្រូវតែរៀបអាពាហ៍ពិពាហ៍យ៉ាងថ្លៃថ្នូរ។ (សូមមើល ទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៩២ ទំព័រ ២៦-២៧) (ភាសាអង់គ្លេស)។ ផ្ដល់នូវយោបល់អំពីអ្វីដែលយើងអាចថាដោយប៉ិនប្រសប់ ដើម្បីជួយគូបែបនេះយល់នូវមូលហេតុដែលគេមិនអាចមានចំណែកក្នុងក្រុមជំនុំ ទាល់តែគេបានចុះឈ្មោះរៀបអាពាហ៍ពិពាហ៍បានត្រឹមត្រូវតាមច្បាប់។
២០ នាទី: «តើអ្នកនឹងនិយាយយ៉ាងណាទៅអ្នកកាន់ព្រះពុទ្ធសាសនា»? សំនួរនិងចម្លើយ។ យើងតែងតែឆ្ងល់ថាត្រូវនិយាយយ៉ាងណា ពេលយើងជួបមនុស្សនៅក្នុងតំបន់របស់យើង ដែលថាកាន់សាសនាផ្សេងពីគ្រីស្ទាន ដែលមានគំនិត ការប្រព្រឹត្ត និងក្បួនរិតិ៍ដែលយើងមិនធ្លាប់ស្គាល់សោះ។ អត្ថបទនេះជាអត្ថបទទីមួយដែលនឹងមានជាបន្ត ដែលមានប្រាំភាគជាលំដាប់។ ចូរបង្ហាញនូវរបៀបនិយាយផ្សាយម្យ៉ាងដែលបានរៀបចំយ៉ាងល្អ។ បើចង់បានពត៌មានថែមទៀតអំពីព្រះពុទ្ធសាសនា សូមមើលសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែកុម្ភៈ ឆ្នាំ១៩៩៨; សៀវភៅ វែកញែក ទំព័រ ២១; និង មនុស្សស្វែងរកព្រះ ជំពូក ទី៦។ (ភាសាអង់គ្លេស)
ចំរៀង លេខ១៣៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែសីហា
ចំរៀង លេខ៩៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកទាំងអស់គ្នាដាក់ជូនសេចក្ដីរាយការណ៍កិច្ចផ្សព្វផ្សាយសំរាប់ខែសីហា។ អ្នកដឹកនាំការសិក្សាសៀវភៅតាមក្រុមជំនុំ គួរតែឆែកមើលទាំងអស់គ្នានៅក្នុងក្រុមគាត់ ដើម្បីឲ្យសេចក្ដីរាយការណ៍ទាំងអស់អាចបូកបញ្ចូលគ្នាមុននឹងថ្ងៃទី៦ ខែកញ្ញា។
១៧ នាទី: យើងស្រឡាញ់បងប្អូនរបស់យើង។ អត្ថាធិប្បាយដោយអ្នកចាស់ទុំម្នាក់ ដែលរួមបញ្ចូលការពិគ្រោះជាមួយនឹងពួកអ្នកស្ដាប់ ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៦ ទំព័រ ១៥ វគ្គ ៧-១១។ បញ្ជាក់នូវផលប្រយោជន៍ដែលគ្រប់គ្នាអាចមាន នៅពេលដែលយើងបានស្គាល់បងប្អូនជិតដិត លើកទឹកចិត្តគ្នាទៅវិញទៅមក និងជួយគ្នាឲ្យស៊ូទ្រាំនឹងការល្បងល។ ឲ្យយោបល់ពីរបៀបដែលអាចធ្វើនេះឲ្យបានច្រើនថែមទៀត។ អញ្ជើញពួកអ្នកស្ដាប់ឲ្យរៀបរាប់នូវបទពិសោធន៍ ដែលបង្ហាញពីរបៀបដែលគេបានត្រូវត្រជាក់ត្រជុំចិត្ត ហើយបានត្រូវពង្រឹងចិត្តដែរ ដោយការលើកទឹកចិត្តដែលប្រកបដោយសេចក្ដីស្រឡាញ់ពីអ្នកដទៃ។
១៨ នាទី: ផ្ដល់នូវមូលហេតុដែលអ្នកមានសេចក្ដីសង្ឃឹមអ៊ីចឹង។ អ្នកចាស់ទុំម្នាក់សម្ភាសន៍យុវជនម្នាក់ឬក៏ពីរនាក់ដែលជាគំរូល្អ ហើយដែលកំពុងតែរៀននៅឯសាលារដ្ឋ។ ពួកគេតែងតែជួបប្រទះស្ថានការណ៍ ដែលពួកមិត្តខាងលោកីយ៍ចង់ដឹងនូវមូលហេតុដែលយុវជនរបស់យើង សម្រេចចិត្តមិនចូលរួមក្នុងសកម្មភាពជាមួយគេ។ កាលដែលឆ្លៀតយកឱកាសនេះដើម្បីពន្យល់អំពីជំនឿស៊ប់របស់គេដែលមានមូលដ្ឋានលើព្រះគម្ពីរ នោះយុវជនរបស់យើងត្រូវតែមុតមាំក្នុងការទប់ទល់របស់គេ។ ក្រុមនេះពិគ្រោះនូវរបៀបដែលគេអាចតបឆ្លើយ ប្រសិនបើគេបានត្រូវឲ្យថ្នាំជក់ឬក៏គ្រឿងញៀន។ ពិនិត្យមើលឡើងវិញនូវរបៀបវែកញែកដែលសម្ដែងក្នុងសៀវភៅយុវជនសួរ ទំព័រ ២៧៧-២៨១ (ភាសាអង់គ្លេស)។ ពន្យល់ពីរបៀបដែលការទ្រទ្រង់នឹងការតាំងចិត្តរបស់គេឲ្យធ្វើអ្វីដែលត្រឹមត្រូវ ធ្វើជាទីការពារព្រមទាំងផ្ដល់នូវការធ្វើបន្ទាល់ដ៏ល្អផងដែរ។
ចំរៀង លេខ១២៩ និងសេចក្ដីអធិស្ឋានបញ្ចប់។