បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/៩៩ ទំ. ២-៣
  • ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែវិច្ឆិកា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែវិច្ឆិកា
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/៩៩ ទំ. ២-៣

ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​សំរាប់​ខែ​វិច្ឆិកា

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា

ចំរៀង លេខ​១៥៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «ការ​ផ្សព្វផ្សាយ​សម្គាល់​យើង​ដោយ​ឡែក»។ កំណត់​ពាក្យ​ផ្ដើម​ឲ្យ​តិច​ជាង​មួយ​នាទី ហើយ​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។ ដោយ​ប្រើ​សៀវភៅ​ចំណេះ ទំព័រ​១៧៣ វគ្គ​ទី៨ រៀប​រាប់​យ៉ាង​ខ្លី​អំពី​អ្វី​ដែល​យើង​ប្រហែល​ជា​អាច​និយាយ ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ព្រះ​គម្ពីរ​ម្នាក់ ឲ្យ​ខិតខំ​រួម​ចំណែក​កិច្ច​ផ្សព្វផ្សាយ។

២០ នាទី: «តើ​អ្នក​ណា​ដែល​ប្រហែល​នឹង​ទទួល​ព្រម​សិក្សា​ព្រះ​គម្ពីរ?»។ សុន្ទរកថា​និង​ការ​សម្ដែង។ សម​ស្រប​នឹង​វគ្គ​ទី៤ នោះ​ជូន​យោបល់​អំពី​វិធី​ផ្សេងៗដែល​អាច​ត្រូវ​ប្រើ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​មាន​ក្នុង​ប្រកាសនវត្ថុ​របស់​យើង។ សូម​មាន​ការ​សម្ដែង​ពីរ ដែល​បង្ហាញ​របៀប​ដែល​អាច​ធ្វើ​នោះ​ទៅ​បាន។ អញ្ជើញ​ពួក​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​អំពី​របៀប​ពួក​គេ​បាន​ជោគជ័យ​ក្នុង​ការ​ចាប់​ផ្ដើម​ការ​សិក្សា។

ចំរៀង លេខ​១៩៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា

ចំរៀង លេខ​២០៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: ប្រអប់​សំនួរ។ សុន្ទរកថា។ ប្រាប់​ជា​សង្ខេប​អំពី​ការ​រៀប​ចំ​តាម​តំបន់​ដើម្បី​រក្សា​ទុក​ឲ្យ​សាលព្រះរាជាណាចក្រ​មាន​អនាម័យ​ហើយ​ស្អាត​បាត។

២០ នាទី: «តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម?»។ សំនួរ​និង​ចម្លើយ។ បញ្ជាក់​ភាព​ចាំបាច់​នៃ​ការ​វិនិច្ឆ័យ​ពេល​សន្ទនា​ជា​មួយ​មនុស្ស​ដែល​មាន​វប្បធម៌​ផ្សេង។ បង្ហាញ​ការ​សម្ដែង​មួយ​ដែល​បាន​ត្រូវ​រៀប​ចំ​ល្អ។ (ដោយ​ព្រោះ​អត់​មាន​សៀវភៅ​ស្តើង​ការ​ណែនាំ​របស់​ព្រះ​ជា​ភាសា​ខ្មែរ​ទេ នោះ​ជ្រើសរើស​ប្រកាសនវត្ថុ​ណា​ទៀត​ដ៏​សមរម្យ ដែល​អាច​ត្រូវ​ប្រើ​ក្នុង​ការ​និយាយ​ជា​មួយ​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម)។ សំរាប់​ពត៌​មាន​បន្ថែម​អំពី​សាសនា​អ៊ីស្លាម សូម​មើល​សន្លឹក​បន្ថែម​ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​កុម្ភៈ ឆ្នាំ​១៩៩៨ (ភាសា​អង់គ្លេស); សៀវភៅ​ការ​វែកញែក ទំព័រ​២៣​-​២៤ (ភាសា​អង់គ្លេស); ហើយ​សៀវភៅ​មនុស្ស​លោក​ស្វែង​រក​ព្រះ ជំពូក​ទី១២ (ភាសា​អង់គ្លេស)។

ចំរៀង លេខ​២០៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា

ចំរៀង លេខ​២១១

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ប្រាប់​ពី​ការ​រៀប​ចំ​ពិសេស​សំរាប់​ការ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆកា។

២៥ នាទី: «ការ​ប្រើ​ប្រាស់​នូវ​បណ្ដាញ​កុំព្យូទ័រ​អ៊ី​នថឺណេ​ត—ប្រុង​ប្រយ័ត្ន​នឹង​គ្រោះថ្នាក់!»។ ការ​ពិគ្រោះ​តាម​រយៈ​សំនួរ​និង​ចម្លើយ​ពី​វគ្គ​១​-​១៨ ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​(ភាសា​អង់គ្លេស)។ អាន​វគ្គ​៤​-​៧,១២,១៦,១៧។

១២ នាទី: ពួក​មាតា​បិតា—តើ​អ្នក​ធ្វើ​ការ​សិក្សា​ជា​ក្រុម​គ្រួសារ​យ៉ាង​ទៀងទាត់​ទេ? សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​នឹង​ពួក​អ្នក​ស្ដាប់។ ពន្យល់​អំពី​មូលហេតុ​ដែល​ក្រុម​គ្រួសារ​ទាំង​ឡាយ​ត្រូវ​តែ​សិក្សា​ជា​មួយ​គ្នា។ (សូម​មើល​សៀវភៅ​ណែនាំ​ខាង​សាលា ទំព័រ​៣៧​-​៣៨) (ភាសា​អង់គ្លេស)។ និយាយ​អំពី​អ្វី​ដែល​អាច​ធ្វើ​ការ​រារាំង​ចំពោះ​ការ​សិក្សា​ជា​ក្រុម​គ្រួសារ ដូច​ត​ទៅ​នេះ: (១) មាន​អារម្មណ៍​ថា​ពួក​កូនៗគឺ​ក្មេង​ពេក​មិន​អាច​ទទួល​ប្រយោជន៍​ទេ (២) គិត​ថា​ការ​ចូល​រួម​កិច្ច​ប្រជុំ​គឺ​គ្រប់គ្រាន់ (៣) អស់​កម្លាំង​ដោយ​រវល់​ពេក ហើយ (៤)ការ​បំបែក​អារម្មណ៍​ដោយ​ការ​មើល​ទូរទស្សន៍។ (សូម​មើល ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​១៩៩៤ ទំព័រ​១១​-​១២ (ភាសា​អង់គ្លេស)។ អញ្ជើញ​មេ​គ្រួសារ​ឲ្យ​ប្រាប់​ពី​របៀប​ដែល​គេ​បាន​ឈ្នះ​លើ​ឧបសគ្គ​ផ្សេងៗដើម្បី​រក្សា​ឲ្យ​មាន​ទម្លាប់​ល្អ​សំរាប់​ការ​សិក្សា​ជា​ក្រុម​គ្រួសារ។ ចូរ​បញ្ជាក់​ថា នេះ​ត្រូវ​ការ​នូវ​ការ​ព្យាយាម ការ​តាំង​ចិត្ត និង​ការ​ជួយ​គ្នា។

ចំរៀង លេខ​២១៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា

ចំរៀង លេខ​១៥៨

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់ និង​បទ​ពិសោធន៍​ខ្លះៗពី​កិច្ច​បំរើ​ផ្សាយ។

១០ នាទី: តើ​អ្នក​មាន​អាកប្បកិរិយា​យ៉ាង​ណា​ចំពោះ​កិច្ចការ​ផ្សេងៗ? សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ មាន​ភារកិច្ច​ច្រើន​ណាស់​ដែល​ជា​ចាំបាច់​ដើម្បី​រក្សា​នូវ​ដំណើរ​ការ​ក្រុមជំនុំ ដូច​ជា​ការ​រៀប​ចំ​សំរាប់​ផ្នែក​កម្មវិធី​ប្រជុំ ការ​ទៅ​ទទួល​អ្នក​ដទៃ​មក​កិច្ច​ប្រជុំ​ឬ​ក៏​ដឹក​ទៅ​ផ្សព្វផ្សាយ ការ​ជួយ​មនុស្ស​វ័យ​ចាស់ ការ​សំអាត ជួសជុល និង​ការ​ថែរក្សា​សាលព្រះរាជាណាចក្រ រួម​បញ្ចូល​ការ​កាប់​ស្មៅ​ហើយ​យក​ព្រិល​ចេញ។ តើ​អ្នក​តប​យ៉ាង​ណា​ពេល​ត្រូវ​គេ​សូម​ឲ្យ​ជួយ​នោះ? អ្នក​ខ្លះ​ប្រហែល​មិន​ព្រម​ធ្វើ ខ្លះ​យល់​ព្រម​ដោយ​ស្ទាក់ស្ទើរ ឬ​ក៏​ខាន​បង្ហើយ​កិច្ចការ​នោះ។ ពិគ្រោះ​ពី​មូលហេតុ​ដែល​ការ​ទទួល​ព្រម​និង​ការ​បំពេញ​តាម​នូវ​កិច្ចការ​នោះ គឺ​ជា​ឯក​សិទ្ធិ​ដែល​នាំ​ឲ្យ​សប្បាយ​ចិត្ត។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ក្នុង​ក្រុមជំនុំ ឲ្យ​បង្ហាញ​ការ​សុខ​ចិត្ត​ជួយ​ដោយ​ស្មោះ​ស្ម័គ្រ។—ទំនុកដំកើង ១១០:៣; អេសាយ ៦:៨

២៥ នាទី: «ការ​ប្រើ​ប្រាស់​នូវ​បណ្ដាញ​កុំព្យូទ័រ​អ៊ី​នថឺណេ​ត—ប្រុង​ប្រយ័ត្ន​នឹង​គ្រោះថ្នាក់!»។ ការ​ពិគ្រោះ​តាម​រយៈ​សំនួរ​និង​ចម្លើយ​ពី​វគ្គ​១៩​-​៣៦ ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ជា​ភាសា​អង់គ្លេស។ អាន​វគ្គ ២៣​-​២៥ ហើយ ៣៤​-​៣៦។

ចំរៀង លេខ​២២៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា

ចំរៀង ២១៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​វិច្ឆិកា។

១៥ នាទី: លើក​ទឹក​ចិត្ត​អ្នក​ថ្មី​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ។ ការ​ពិគ្រោះ​រវាង​អ្នក​ចាស់​ទុំ​ម្នាក់​នឹង​អ្នក​ងារ​ជំនួយ​មួយ​ឬ​ពីរ​នាក់ ដោយ​មាន​មូលដ្ឋាន​លើ​សៀវភៅ​ស្តើង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ទំព័រ​១៤​-​១៥ (ភាសា​អង់គ្លេស)។ សើរើ​នូវ​មូលហេតុ​គឺ​ជា​សំខាន់​ដែល​អ្នក​ថ្មី​ចូល​រួម​កិច្ច​ប្រជុំ។ នៅ​ទី​នោះ​គេ​នឹង​ទទួល​ការ​ណែនាំ សេចក្ដី​លើក​ទឹក​ចិត្ត និង​ជំនួយ​មួយ​ភាគ​ធំ។ ប្រាប់​ពី​ប្រជុំ​ទាំង​ប្រាំ​ប្រចាំ​សប្ដាហ៍ ដោយ​ពន្យល់​ពី​ប្រយោជន៍​ពី​ប្រជុំ​និ​មួយៗ។ ពិភាក្សា​របៀប​ដែល​ប្រជុំ​នាំ​ឲ្យ​មាន​ចរិយា​ដែល​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ ស្ថាបនា​ឡើង​ខាង​វិញ្ញាណ ទាញ​យើង​មក​ឯ​អង្គការ​របស់​ព្រះ និង​ជួយ​យើង​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ដទៃ ហើយ​ជួយ​យើង​យល់​គោល​បំណង​នៃ​កិច្ច​បំរើ​របស់​យើង។ លើក​ទឹក​ចិត្ត​ពួក​អ្នក​ស្ដាប់​ឲ្យ​ប្រើ​សៀវភៅ​ស្តើង​នោះ ដើម្បី​ជំរុញ​អ្នក​ថ្មី​ចូល​រួម​កិច្ច​ប្រជុំ។

២០ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

ចំរៀង លេខ​២០៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក