បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០០ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​មិថុនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​មិថុនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​មិថុនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​កក្កដា
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/០០ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​មិថុនា

ចំរៀង លេខ​១៣៦

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ . . . នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ»។ កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។ រួម​បញ្ចូល​អត្ថាធិប្បាយ​អំពី​បទ​ពិសោធន៍​ដែល​ត្រូវ​បាន​រៀប​រាប់​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​១៩៩៦ ទំព័រ​៣២ (ជា​ភាសា​អង់គ្លេស)។

២២ នាទី: ការ​ផ្ដើម​ការ​សិក្សា​ដោយ​ប្រើ​សៀវភៅ​ស្តើង​តម្រូវ។ សុន្ទរកថា​ដែល​សើរើ​អត្ថបទ​ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ពី​ខែ​មករា ឆ្នាំ​១៩៩៩ ទំព័រ​៦ (ជា​ភាសា​អង់គ្លេស)។ ធ្វើ​ការ​សម្ដែង​ពី​ពាក្យ​ដែល​ត្រូវ​ជូន​ជា​យោបល់​ក្នុង​វគ្គ​ទី៦។ រៀប​ចំ​ឲ្យ​អ្នក​ផ្សាយ​មួយ​ឬ​ពីរ​នាក់ រៀប​រាប់​យ៉ាង​ខ្លី​ពី​ការ​ជោគជ័យ​ដែល​គេ​ធ្លាប់​មាន​ក្នុង​ការ​ចាប់​ផ្ដើម​ការ​សិក្សា ដោយ​ប្រាប់​ពី​វិធី​ដែល​គេ​បាន​អញ្ជើញ​ឲ្យ​អ្នក​ដទៃ​សិក្សា និង​អ្វី​ដែល​គេ​បាន​ធ្វើ​ដើម្បី​បន្ត​ឲ្យ​មាន​ការ​សិក្សា​នោះ​ជា​រៀង​រាល់​សប្ដាហ៍។

ចំរៀង លេខ​២០៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​មិថុនា

ចំរៀង លេខ​១៤

១២ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

៨ នាទី: ប្រអប់​សំនួរ។ សុន្ទរកថា​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។

២៥ នាទី: «បើ​គ្មាន​អ្នក​ណា​ដឹក​នាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្ដេច»? ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ ដែល​នឹង​នាំ​មុខ​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ។ ចូរ​អាន​វគ្គ​និ​មួយៗ ហើយ​អាន​បទ​គម្ពីរ​នៅ​វគ្គ​ទី៣ ទី៤ និង​ទី៧។ ពេល​ពិនិត្យ​មើល​វគ្គ​ទី៦ ចូរ​ពន្យល់​នូវ​មុខ​នាទី​របស់​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ ក្នុង​ការ​ប្ដេជ្ញា​ថា​តើ ឬ​ក៏​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន ត្រូវ​សិក្សា​ឡើង​វិញ​ជា​មួយ​អ្នក​ផ្សាយ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ។—សូម​មើល ប្រអប់​សំនួរ ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ (ជា​ភាសា​អង់គ្លេស)

ចំរៀង លេខ​៨៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​មិថុនា

ចំរៀង លេខ​៣៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​មិថុនា។ សើរើ​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​កក្កដា។ បង្ហាញ​សៀវភៅ​ស្តើង​ពី​ឆ្នាំ​មុនៗដែល​មាន​តាម​តំបន់ និង​បញ្ជាក់​យ៉ាង​ខ្លី​ពី​គោល​បំណង​នៃ​សៀវភៅ​និ​មួយៗ។ រៀប​ចំ​យ៉ាង​ល្អ​នូវ​ការ​សម្ដែង​មួយ ដើម្បី​បង្ហាញ​ពី​របៀប​ដែល​សៀវភៅ​ស្តើង​មួយ​អាច​ត្រូវ​ស្នើ​ផ្ដល់​ក្នុង​កិច្ច​ផ្សាយ​បំរើ។

១៧ នាទី: «ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ»។ សំនួរ​និង​ចម្លើយ។ រួម​បញ្ចូល​មូលហេតុ​បួន​យ៉ាង ជា«ហេតុ​ដែល​យើង​ចែក​ទាន» ដែល​មាន​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦ ទំព័រ​២៩​-​៣០ (ជា​ភាសា​អង់គ្លេស)។

១៨ នាទី: ចូរ​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ។ (កូល៉ុស ៤:៦) សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ តើ​អ្នក​ធ្វើ​យ៉ាង​ណា ពេល​មនុស្ស​ម្នាក់​លើក​ឡើង​ការ​ជំទាស់​មួយ​ដែល​មិន​សម​ស្រប​នឹង​ព្រះ​គម្ពីរ? សៀវភៅ​វែកញែក ច្រើន​តែ​ផ្ដល់​ជំនួយ ដោយ​ជូន​យោបល់​ពី​របៀប​ឆ្លើយ​យ៉ាង​ប៉ិនប្រសប់។ ជា​ឧទាហរណ៍ ទោះបី​យើង​មាន​ទស្សនៈ​ថា សេចក្ដី​ស្លាប់​ជា​សត្រូវ​មួយ​ដែល​នឹង​ត្រូវ​ចាញ់​តម្លៃ​លោះ​របស់​ព្រះ​គ្រីស្ទ​ក៏​ដោយ​ អ្នក​ឯ​ទៀត​ជឿជាក់​ថា គ្មាន​អ្វី​អាច​បំបាត់​សេចក្ដី​ស្លាប់​ដែល​ជាយថាហេតុ​នោះ​បាន​ឡើយ ទាំង​គេ​សូម្បី​តែ​ជឿ​ទៅ​លើ​គំនិត​ដ៏​មិន​ពិត​អំពី​ការ​ចាប់​ជាតិ​ក៏​ដោយ​។ ពិគ្រោះ​នូវ​វិធី​តប​ឆ្លើយ​ដែល​មាន​ក្នុង​សៀវភៅ​វែកញែក នៅ​ផ្នែក «បើសិន​ជា​អ្នក​ណា​ម្នាក់​និយាយ​ថា—»នៅ​ទំព័រ​១០៣​-​១០៤ និង​នៅ​ទំព័រ​៣២១ (ជា​ភាសា​អង់គ្លេស)។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ដែល​ចេះ​ភាសា​អ្វី​ដែល​មាន​សៀវភៅ​វែកញែក​ជា​ភាសា​នោះ​ហើយ ឲ្យ​យក​សៀវភៅ​នោះ​ទៅ​ជា​មួយ​ក្នុង​កិច្ច​ផ្សាយ​បំរើ។

ចំរៀង លេខ​៤៤ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​កក្កដា

ចំរៀង លេខ​២១៣

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សួរ​អ្នក​ផ្សព្វផ្សាយ​ដែល​បាន​ចាប់​ផ្ដើម​សិក្សា​ដោយ​ប្រើ​សៀវភៅ​ស្តើង តម្រូវ ឲ្យ​រៀប​រាប់​នូវ​របៀប​ដែល​បាន​សម្រេច​ការ​នេះ។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ការ​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ​ពង្រឹង​ជីវភាព​ក្នុង​ក្រុម​គ្រួសារ។ ការ​ពិគ្រោះ​រវាង​បង​ប្រុស​ពីរ​នាក់ ដែល​មាន​មូលដ្ឋាន​លើ​ចំណុច​ទី​ប្រាំ​បី​ក្នុង​សៀវភៅ វែកញែក ទំព័រ ២៥៣​-​២៥៤។ ពន្យល់​នូវ​សារៈ​សំខាន់​នៃ​ការ​ជួយ​សិស្ស​ព្រះ​គម្ពីរ​ឲ្យ​រៀន​ដឹង​ថា កូនសោ​នៃ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ គឺ​ពឹង​លើ​ការ​យល់​និង​ការ​អនុវត្ត​តាម​គោលការណ៍​ក្នុង​បន្ទូល​របស់​ព្រះ។ ដោយ​ប្រើ​មេ​រៀន​ទី៨​ក្នុង​សៀវភៅ​ស្តើង តម្រូវ ចូរ​សម្ដែង​ឲ្យ​ឃើញ​នូវ​របៀប​សម្រេច​ការ​នេះ។ ក្រុម​គ្រួសារ​ណា​ដែល​ធ្វើ​តាម​នឹង​ឱវាទ​របស់​ព្រះ​គម្ពីរ​គឺ​មាន​ចិត្ត​ស្និទ្ធស្នាល និង​មាន​អំណរ​ថែម​ទៀត ដោយ​មាន​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​និង​សាមគ្គីភាព​ដ៏​ជិត​ស្និទ្ធ។ រៀប​រាប់​នូវ​បទ​ពិសោធន៍​ក្នុង​សៀវភៅ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ជំពូក ១៣ វគ្គ ១, ២១​-​២២។ (ជា​ភាសា​អង់គ្លេស)។

ចំរៀង លេខ​៥១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក