កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១០ ខែកក្កដា
ចំរៀង លេខ៧
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ រៀបរាប់អំពីរបាយការណ៍ពីកិច្ចផ្សាយក្រុមជំនុំតាមតំបន់និងក្នុងប្រទេសពីកំឡុងខែមេសា។ អញ្ជើញទាំងអស់គ្នាមើលប្រអប់ដែលមានចំណងជើង «មើលនៅទំព័រខាងក្រោយ» និងធ្វើការសម្ដែងពីពាក្យនិយាយម្យ៉ាងដែលនឹងមានប្រសិទ្ធិភាពក្នុងតំបន់។
១៥ នាទី: ‹យើងខ្ញុំនឹងលែងនិយាយពុំបានទេ›។ កំណត់ឲ្យពាក្យផ្ដើមខ្លីជាងមួយនាទី ហើយបន្តជាការពិគ្រោះតាមរយៈសំនួរនិងចម្លើយ។ បញ្ជាក់មូលហេតុដែលយើងដាក់ទម្ងន់ទៅលើកិច្ចផ្សព្វផ្សាយរបស់យើង។ រួមបញ្ចូលចំណុចដែលទាក់ទង ដកស្រង់ពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩៧ ទំព័រ២៨-២៩។
១៨ នាទី: «ត្រូវឲ្យធ្វើការទាំងអស់សំរាប់នឹងស្អាងចិត្តឡើង»។ អ្នកចាស់ទុំពីរនាក់ពិគ្រោះអត្ថបទនេះ។ អានវគ្គនិមួយៗនិងបទគម្ពីរយោងក្នុងនោះ។ ដាក់ទម្ងន់ទៅលើភាពចាំបាច់នៃការវិនិច្ឆ័យពេលដែលទាក់ទងរឿងពាណិជ្ជកម្មឬក៏ការដាក់ទុនធ្វើវិនិយោគ។ សើរើឡើងវិញនូវឱវាទក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៧ ទំព័រ២៦-២៨, ៣១។
ចំរៀង លេខ១៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៧ ខែកក្កដា
ចំរៀង លេខ២៣
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ ពន្យល់យ៉ាងខ្លីពីរបៀបប្រើសៀវភៅស្តើងតើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ដើម្បីជួយអ្នកចាប់អារម្មណ៍ទទួលស្គាល់នូវភាពចាំបាច់ដែលថា ព្រះទ្រង់យកព្រះទ័យទុកដាក់នឹងយើងមែន។
១០ នាទី: «កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល»។ សំនួរនិងចម្លើយ។ ប្រាប់ពីថ្ងៃខែនៃសន្និបាតតាមមណ្ឌលជាបន្ទាប់ និងជំរុញឲ្យទាំងអស់គ្នាមានវត្តមានទាំងពីរថ្ងៃនោះ។ លើកទឹកចិត្តទាំងអស់គ្នាឲ្យខិតខំអញ្ជើញសិស្សព្រះគម្ពីរឲ្យមក។ ការមានវត្តមាននៅឯសន្និបាតនោះ ប្រហែលជានឹងនាំឲ្យគេមានចំណង់ខ្លាំងជាងខាងការរួបរួមជាទៀងទាត់ជាមួយក្រុមជំនុំ។
២០ នាទី: តើអ្នកគួរត្រាប់តាមអ្នកណា? ឪពុកម្នាក់សិក្សាជាមួយកូនមួយឬក៏ពីរនាក់ជាយុវវ័យ។ គាត់បានសង្កេតឃើញថា នៅពេលថ្មីៗនេះ គេច្រើនតែសន្ទនាអំពីពួកកីឡាករល្បីល្បាញ តារាភាពយន្ត ពិធីករ និងអ្នកលេងភ្លេង។ គាត់ប្រាប់ពីចិត្តខ្វល់ខ្វាយរបស់គាត់ ដោយព្រោះការចាប់អារម្មណ៍ហួសហេតុបែបនេះ គឺបង្ហាញអាកប្បកិរិយានៃលោកីយ៍។ ពួកគេពិគ្រោះនូវទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៨ ទំព័រ១២-១៤ (ជាភាសាអង់គ្លេស)។ យុវជនទាំងនេះទទួលស្គាល់ថា ការស្រឡាញ់ជ្រុលនូវតួផ្សេងៗក្នុងលោកីយ៍ គឺប្រកបដោយគ្រោះថ្នាក់ និងយល់ព្រមថា ឈ្មោះល្បីក្នុងលោកីយ៍នេះគ្មានប្រយោជន៍ចំពោះគ្រីស្ទានណាម្នាក់ទេ។ ពួកគេពិចារណានូវប្រយោជន៍ពីការយកគំរូតាមឪពុកម្ដាយ ពួកអ្នកចាស់ទុំ និងអ្នកឯទៀតដែលជាគំរូល្អក្នុងក្រុមជំនុំ ហើយជាពិសេសព្រះយេស៊ូគ្រីស្ទ។
ចំរៀង លេខ៣៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែកក្កដា
ចំរៀង លេខ៤៥
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: ការផ្ទុកផ្ដាក់ខ្លួន ទុកជាអ្នកបំរើព្រះ។ អ្នកងារជំនួយពីរនាក់ពិគ្រោះអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៩ ទំព័រ៣០, ៣១។ ពួកគាត់យល់ដឹងពីភាពចាំបាច់នៃការបំពេញយ៉ាងល្អនូវមុខងារជាអ្នកងារជំនួយ និងពួកគាត់ក៏និយាយពីអ្វីដែលគាត់អាចធ្វើផ្ទាល់ខ្លួនបាន ដើម្បីបង្ហាញថាពួកគេកំពុងតែបំពេញកិច្ចការរបស់ខ្លួន។ ពួកគាត់យល់នូវសារៈសំខាន់នៃការធ្វើជាគំរូល្អក្នុងកិច្ចផ្សាយ និងពិគ្រោះពីរបៀបដែលគាត់អាចជួយអ្នកចាស់ទុំក្នុងការជួយអ្នកឯទៀត។ គាត់ឯកភាពថា គាត់ចង់ធ្វើអស់ពីសមត្ថភាពដើម្បីជួយក្រុមជំនុំយល់ដឹងពីភាពបន្ទាន់ក្នុងសម័យនេះ ហើយលូតលាស់និងចំរើនឡើងខាងវិញ្ញាណ។
១០ នាទី: ការសរសេរសំបុត្រទៅកាន់អ្នកណាដែលយើងមិនអាចជួបបាន។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់។ ដោយព្រោះការរកឃើញមនុស្សនៅផ្ទះគឺជាការរឹតតែពិបាក នោះអ្នកផ្សាយខ្លះបានលទ្ធផលល្អដោយការសរសេរសំបុត្រ។ ពិចារណានូវការណែនាំទាំងនេះ: សំបុត្រទាំងឡាយគួរខ្លី មានមូលដ្ឋានទៅលើព្រះគម្ពីរ និងបង្ហាញការគោរព។ កុំផ្ញើសំបុត្រអនាមិក។ សរសេរឬក៏វៃចូលក្នុងសំបុត្រនោះឲ្យច្បាស់និងស្អាត។ ដាក់អាស័យដ្ឋាននៃសាលប្រជុំនិងម៉ោងកិច្ចប្រជុំ ថែមទាំងលិខិតអញ្ជើញមួយ។ កុំកត់ឲ្យគេផ្ញើវិញតាមអាស័យដ្ឋានរបស់សមាគមយើងឡើយ។ សើរើយោបល់ក្នុងសៀវភៅណែនាំ ទំព័រ៨៧-៨៨ និងឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ប្រអប់សំនួរ ខែវិច្ឆិកា ឆ្នាំ១៩៩៦ (ជាភាសាអង់គ្លេស)។
១៥ នាទី: ចូរប្រើពាក្យផ្ដើមដែលមានប្រសិទ្ធិភាព។ ជ្រើសរើសពាក្យផ្ដើមពីរបីពីកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ២-៧ និងពិគ្រោះពីរបៀបដែលសេចក្ដីទាំងនេះអាចត្រូវប្រើដោយប្រសិទ្ធិភាពក្នុងតំបន់ផ្សាយ។ សួរពួកអ្នកស្ដាប់ថា៖ «តើអ្នកប្រើពាក្យផ្ដើមអ្វីខ្លះពេលអ្នកចាប់ផ្ដើមនិយាយជាមួយមនុស្សម្នាក់តាមផ្លូវថ្នល់ ក្រៅពីផ្សព្វផ្សាយផ្លូវការ ឬក៏វិធីផ្សាយផ្សេងទៀតនោះ?»។ ធ្វើការសម្ដែងនូវពាក្យផ្ដើមមួយឬពីរបើសិនជាមានពេល។
ចំរៀង លេខ៥៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣១ ខែកក្កដា
ចំរៀង លេខ៦៦
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកទាំងអស់គ្នាឲ្យជូនសេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែកក្កដា។ អញ្ជើញពួកអ្នកស្ដាប់ឲ្យប្រាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនដែលគេបានមានក្នុងកំឡុងខែនេះ ពេលដែលចែកចាយសៀវភៅស្តើង។
១២ នាទី: សេចក្ដីត្រូវការតាមតំបន់។
១៨ នាទី: «តើអ្នកអបអរនឹងព្រះហឫទ័យអត់ធ្មត់របស់ព្រះយេហូវ៉ាឬទេ?»។ សំនួរនិងចម្លើយ។ រួមបញ្ចូលនូវសេចក្ដីណាដែលទាក់ទងនឹងការទ្រាំទ្ររបស់ព្រះយេហូវ៉ា។—សូមមើលសៀវភៅ ការយល់ធ្លុះជ្រៅ ក្បាលទី២ ទំព័រ២៦៣-២៦៤ (ជាភាសាអង់គ្លេស)។
ចំរៀង លេខ៧៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែសីហា
ចំរៀង លេខ៨៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៧ នាទី: «តើអ្នកជាមនុស្សអៀនខ្មាសឬទេ?» សំនួរនិងចម្លើយ។ រៀបរាប់បទពិសោធន៍ដ៏លើកទឹកចិត្ត ពីសៀវភៅប្រចាំឆ្នាំ ឆ្នាំ១៩៩៧ ទំព័រ៤៣-៤៤ (ជាភាសាអង់គ្លេស)។
១៨ នាទី: ចូរទៅជាមានប្រាជ្ញាខាងអនាគតរបស់អ្នកចុះ។ សុន្ទរកថាថ្លែងដោយអ្នកចាស់ទុំម្នាក់។ យុវជនចង់បានអនាគតដែលប្រកបដោយសុភមង្គលជាមួយអ្នកជាទីស្រឡាញ់របស់គេ។ នេះជាការធម្មតា ក៏ប៉ុន្តែគេនៅតែត្រូវអនុវត្តតាមដំបូន្មានពីព្រះបើសិនជាគេនឹងជោគជ័យ។ (សុភាសិត ១៩:២០) ចំណាប់អារម្មណ៍ទៅលើភេទផ្ទុយគឺមានខ្លាំងមែនទែនពេលយុវវ័យ។ បើសិនជាមិនទប់នឹងអារម្មណ៍ទាំងនេះ លទ្ធផលអាចនាំមកនូវអន្តរាយ។ សំនួរជាច្រើនលេចឡើង ថាតើប្រកបដោយប្រាជ្ញាទេ ដែលយុវជនជាប់ចិត្តនឹងអ្នកភេទផ្ទុយ ទាំងបង្កើតឲ្យមានស្នេហាដែលឈានទៅដល់ជាគូសង្សារ។ សើរើនូវដំបូន្មានក្នុងសៀវភៅសំនួរយុវជនសួរ ទំព័រ២៣១-២៣៥ (ជាភាសាអង់គ្លេស)។ បញ្ជាក់នូវចំណុចសំខាន់ៗពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០០ ទំព័រ២៦-៣១ ដែលបង្ហាញថាសារសំខាន់ដែលយុវជនបំពេញភារកិច្ចទាំងមូលរបស់គេចំពោះព្រះ។ លើកទឹកចិត្តយុវជនឲ្យរំពឹងគិតអំពីដំបូន្មាននេះ និងនិយាយជាមួយឪពុកម្ដាយរបស់គេបើសិនជាគេមានសំនួរ។
ចំរៀង លេខ១០១ និងសេចក្ដីអធិស្ឋានបញ្ចប់។