បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០០ ទំ. ១
  • តើអ្នកកំពុងតែស៊ូទ្រាំទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកកំពុងតែស៊ូទ្រាំទេ?
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • «ចូរឲ្យការស៊ូទ្រាំសម្រេចគោលបំណងរបស់វា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរនៅជាប់នឹងអង្គការរបស់ព្រះយេហូវ៉ា
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ចូរស៊ូទ្រាំដូចព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ចូរទទួលអំណរដែលមកពីការឲ្យ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៨/០០ ទំ. ១

តើ​អ្នក​កំពុង​តែ​ស៊ូទ្រាំ​ទេ?

១ «គ្មាន​សេចក្ដី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្ដី​នេះ​ទេ គឺ​ដែល​ . . . ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ​ឯង»។ (យ៉ូហានទី៣ ៤) លោក​យ៉ូហាន​បាន​មាន​អំណរ​ជា​ច្រើន​ដោយ​ដឹង​ថា កូន​ខាង​វិញ្ញាណ​របស់​គាត់​កំពុង​តែ​ស៊ូទ្រាំ។ ព្រះ​វរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ប្រាកដ​ជា​មាន​ព្រះទ័យ​រីករាយ​ខ្លាំង​ណាស់​ហ្ន៎! ពេល​ទ្រង់​ទត​ឃើញ​មនុស្ស​រាប់​លាន​នាក់ ដែល​មាន​លទ្ធភាព​ទៅ​ជា​កូន​របស់​ទ្រង់​«កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត»។—សុភាសិត ២៣:១៥, ១៦; ២៧:១១

២ ជា​ទូទៅ រាស្ត្រ​របស់​ព្រះ​កំពុង​តែ​តស៊ូ​យ៉ាង​ខ្នះខ្នែង​ក្នុង​សកម្មភាព​គ្រីស្ទាន ក៏​ប៉ុន្តែ​អ្នក​ខ្លះ​បាន​បន្ថយ​សកម្មភាព​បន្ដិច​ម្ដងៗ។ ទោះបី​អ្នក​នោះ​ប្រហែល​ជា​បាន​មាន​សកម្មភាព​ច្រើន ពេល​ដែល​គេ​ទើប​តែ​រៀន​សេចក្ដី​ពិត​ក៏​ដោយ​ ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ គេ​បាន​យក​ទម្លាប់​ជា​ការ​រួម​ចំណែក​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ​ក្នុង​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។

៣ អ្នក​ខ្លះ​ប្រហែល​ជា​បាន​បន្ថយ​ដោយ​ហេតុ​ដែល​គួរ​ឲ្យ​យោគ​យល់​មួយ គឺ​ថា​បញ្ហា​ខាង​រាង​កាយ​និង​លទ្ធផល​ពី​អាយុ​កាន់​តែ​ច្រើន។ ក៏​ប៉ុន្តែ ពួក​គេ​គឺ​គួរ​នឹង​សរសើរ​ដោយសារ​ការ​ស៊ូ​ទ្រាំ​របស់​គេ។ គេ​កំពុង​តែ​ធ្វើ​អស់​ពី​សមត្ថភាព​របស់​គេ។ ប៉ុន្តែ មនុស្ស​ម្នាក់ៗដែល​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ​គួរ​សួរ​ខ្លួន​ឯង​ថា៖ ‹តើ​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​ចាប់​ផ្ដើម​គិត​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដល់​ម្ល៉េះ​បាន​ជា​ប្រយោជន៍​ខាង​ព្រះ​រាជាណាចក្រ​បាន​ទៅ​ជា​ផ្នែក​ដ៏​តូច​ប៉ុណ្ណោះ​នៃ​ជីវិត​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​បាន​ទៅ​ជា​«ឧណ្ហៗ»ទៅ ឬ​ក៏​តើ​ខ្ញុំ​នៅ​តែ​ខំ​ប្រឹង«យ៉ាង​អស់​ពី​ចិត្ត»?›។ (វិវរណៈ ៣:១៥, ១៦ ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; លូកា ១៣:២៤) ចូរ​ឲ្យ​យើង​ទាំង​អស់​គ្នា​រំពឹង​គិត​ទាំង​អធិស្ឋាន​អំពី​អ្វី​ដែល​យើង​កំពុង​តែ​ប្រព្រឹត្ត និង​ធ្វើ​ការ​កែ​លំអ​ដ៏​ជា​ចាំបាច់ ទាំង​នឹក​ចាំ​ពី​ការ​ដែល​ព្រះ​យេហូវ៉ា​សន្យា​ថា៖ «អស់​អ្នក​ដែល​ប្រព្រឹត្ត​ល្អ នោះ​នឹង​បាន​សិរី​ល្អ កេរ្ដិ៍​ឈ្មោះ​ នឹង​សេចក្ដី​សុខ​វិញ»។—រ៉ូម ២:១០

៤ របៀប​ស៊ូ​ទ្រាំ: តើ​អ្វី​ដែល​បាន​ជួយ​ព្រះ​យេស៊ូ​ឲ្យ​ស៊ូ​ទ្រាំ​បាន​នោះ? ប៉ុល​បាន​ពន្យល់​ថា៖ «ទ្រង់​បាន​រងទ្រាំ​នៅ[បង្គោល​ទារុណកម្ម ព​.​ថ​.] ទាំង​មើលងាយ​ចំពោះ​សេចក្ដី​អា​មាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ»។ (ហេព្រើរ ១២:១​-​៣) អំណរ​ដែល​បាន​នៅ​ចំពោះ​មុខ​ទ្រង់​នោះ គឺ​ខ្លាំង​ជាង​ការ​ល្បងល​ដ៏​បណ្ដោះ​អាសន្ន​ដែល​ទ្រង់​ត្រូវ​ប្រឈម​នោះ​ទៅ​ទៀត។ ការ​រំពឹង​គិត​ពី​អំណរ​ដែល​នៅ​ចំពោះ​មុខ​យើង​ក៏​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​បាន​ដែរ។ (វិវរណៈ ២១:៤, ៧; ២២:១២) បើសិន​ជា​យើង​ពឹងពាក់​ព្រះ​យេហូវ៉ា​សុំ​ទ្រង់​ឲ្យ​ប្រទាន​កម្លាំង​ដល់​យើង តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន ការ​ទៅ​កិច្ច​ប្រជុំ​ជា​ទៀងទាត់ និង​ការ​តស៊ូ​អធិស្ឋាន នោះ​យើង​នឹង​អាច​តស៊ូ​ក្នុង​កិច្ចការ​ដែល​ទ្រង់​បាន​ប្រគល់​ឲ្យ​យើង។

៥ ព្រះ​យេហូវ៉ា​មាន​អំណរ​ដោយ​ព្រោះ​ការ​ស៊ូ​ទ្រាំ​របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​ចំពោះ​ទ្រង់។ ដូច្នេះ ចូរ​ឲ្យ​យើង​ជួយ​ចំរើន​អំណរ​របស់​ទ្រង់​ដោយ​ការ​«ប្រព្រឹត្ត​តាម​សេចក្ដី​ពិត»​ឥត​ឈប់ឈរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក