កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែសីហា
ចំរៀង លេខ១១៤
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ រៀបរាប់អំពីរបាយការណ៍ពីកិច្ចផ្សាយក្រុមជំនុំតាមតំបន់និងក្នុងប្រទេសពីកំឡុងខែឧសភា។ ក្នុងខែសីហាគឺសល់តែពីរសប្ដាហ៍ អ៊ីចឹងហើយលើកទឹកចិត្តទាំងអស់គ្នាចូលរួមកិច្ចផ្សាយមុនដំណាច់ខែ។ សើរើនូវកម្មវិធីសំរាប់ការជួបជុំគ្នារៀបចំចេញផ្សព្វផ្សាយថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
១៥ នាទី: «ត្រូវពុះពារតយុទ្ធសំរាប់ជំនឿអោយបានល្អប្រសើរ»។ កំណត់ពាក្យលំនាំឲ្យខ្លីជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។ ដកស្រងពាក្យខ្លះពីសៀវភៅកិច្ចការផ្សាយរបស់យើង ទំព័រ ៤៤-៤៥ (ជាភាសាអង់គ្លេស) ស្តីពីរបៀបអ្នកដឹកនាំការសិក្សាសៀវភៅតាមក្រុមជំនុំត្រូវរៀបចំកិច្ចផ្សាយបំរើសំរាប់ក្រុមរបស់គេ និងយកចិត្តទុកដាក់ទៅលើអ្នកណាដែលត្រូវការជំនួយផ្ទាល់ខ្លួនដើម្បីចូលរួមនិងរាយការណ៍នូវកិច្ចផ្សាយយ៉ាងទៀងទាត់។
១៨ នាទី: របៀបដែលការទៅរៀននៅសាលាអាចជួយអ្នក។ ឪពុកម្នាក់និយាយជាមួយកូនៗរបស់គាត់ដើម្បីជួយពន្យល់ពីប្រយោជន៍នៃការទទួលការអប់រំនៅឯសាលា។ (សូមមើលសៀវភៅ សំនួរយុវជនសួរ ទំព័រ ១៣៣-១៣៩ (ជាភាសាអង់គ្លេស)។ យុវជនជាច្រើនមានទស្សនៈថា ការទៅរៀននៅឯសាលាគឺជាការពិបាកក្នុងសង្គមមួយដែលគ្មានសណ្ដាប់ធ្នាប់។ ពួកគេក៏អាចមានអារម្មណ៍អផ្សុកដោយគិតថា អ្វីដែលគេរៀនគ្មានប្រយោជន៍ពិតប្រាកដទេ។ ឪពុកនោះជួយសើរើនូវគោលការណ៍ក្នុងបទគម្ពីរនិងមូលហេតុដ៏សមហេតុសមផលអំពីហេតុដែលការទទួលការអប់រំមួយកំរិតគឺជាការប្រព្រឹត្តដ៏ប្រកបដោយប្រាជ្ញា។ គាត់លើកទឹកចិត្តកូនឲ្យយកចិត្តទុកដាក់រៀនសូត្រនិងស្ដាប់គ្រូក្នុងថ្នាក់។
ចំរៀង លេខ១២៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែសីហា
ចំរៀង លេខ១៤៣
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ ធ្វើការសម្ដែងមួយដែលបានត្រូវរៀបចំយ៉ាងល្អដែលបង្ហាញរបៀបតបឆ្លើយនឹងសំនួរថា៖«ហេតុអ្វីបានជាព្រះមួយអង្គដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងអនុញ្ញាតឲ្យការរងទុក្ខវេទនាបន្តជាយូរយារដូច្នេះ?» (សូមមើលសៀវភៅ វែកញែក ទំព័រ ៣៩៥-៣៩៦ (ជាភាសាអង់គ្លេស)។ លើកទឹកចិត្តទាំងអស់គ្នាឲ្យចូលរួមក្នុងកិច្ចផ្សាយនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
៨ នាទី: «កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស»។ សុន្ទរកថា។ បើសិនជាដឹងហើយជូនដំណឹងពីថ្ងៃនៃសន្និបាតពិសេសក្រោយ ព្រមទាំងជំរុញចិត្តទាំងអស់គ្នាឲ្យមានវត្តមានពេញថ្ងៃនោះ។ លើកទឹកចិត្តអ្នកផ្សាយឲ្យអញ្ជើញមនុស្សថ្មីដែលចាប់អារម្មណ៍និងសិស្សព្រះគម្ពីរ។
២៥ នាទី: តើអ្នកកំពុងតែទទួលប្រយោជន៍ផ្ទាល់ខ្លួនឬទេ? សំនួរនិងចម្លើយ
ចំរៀង លេខ១៥២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែសីហា
ចំរៀង លេខ១៦៥
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកទាំងអស់គ្នាថាជូនសេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែសីហា។ អ្នកដឹកនាំការសិក្សាសៀវភៅតាមក្រុមជំនុំគឺទាក់ទងទាំងអស់គ្នាក្នុងក្រុមរបស់គាត់ ដើម្បីឲ្យសេចក្ដីរាយការណ៍ទាំងអស់ត្រូវរាប់មុនថ្ងៃទី៦ ខែកញ្ញា។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «កិច្ចប្រជុំមានប្រយោជន៍ដល់យុវជន»។ ការពិគ្រោះតាមរយៈសំនួរនិងចម្លើយដឹកនាំដោយអ្នកចាស់ទុំម្នាក់។ ពេលកំពុងតែពិគ្រោះវគ្គទី៨ នោះចូរពិចារណានូវអ្វីខ្លះៗដែលមានប្រយោជន៍នាំឲ្យប្រុងស្មារតីស្ដាប់ការតែល្អក្នុងកំឡុងកិច្ចប្រជុំ។ (សូមមើល ទស្សនាវដ្ដី ភ្ញាក់រឭក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៨ ទំព័រ១៩-២០ (ជាភាសាអង់គ្លេស)។ លើកទឹកចិត្តឪពុកម្ដាយជំរុញយ៉ាងខ្លាំងនូវកូនរបស់ខ្លួនឲ្យទៅកិច្ចប្រជុំទាំងអស់យ៉ាងទៀងទាត់។—សូមមើលបទពិសោធន៍ក្នុងទស្សនាវដ្ដីប៉ម ខែកញ្ញា ឆ្នាំ១៩៩៧ ទំព័រ២៥ (ជាភាសាអង់គ្លេស)។
ចំរៀង លេខ១៧៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែកញ្ញា
ចំរៀង លេខ១៩៦
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ប្រអប់សំនួរ។ សូមអ្នកផ្សាយប្រាប់ពីបទពិសោធន៍គេបានមានក្នុងកិច្ចផ្សាយក្រៅផ្លូវការ។
១០ នាទី: ពេលរបស់យើងគឺពិសេសពិសាល។ សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ដោយមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ទំព័រ២២-២៣ (ជាភាសាអង់គ្លេស)។
២០ នាទី: «តើអ្នកកំពុងតែស៊ូទ្រាំទេ?»។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់។ លើកទឹកចិត្តទាំងអស់គ្នាឲ្យគិតពីការជោគជ័យរបស់គេស្តីអំពីការស៊ូទ្រាំក្នុងកិច្ចផ្សាយគ្រីស្ទាន។ បើសិនជាភាពទន់ខ្សោយចាប់ផ្ដើមលេចឡើង នោះគឺជាចាំបាច់ដែលយើងពង្រឹងភាពខាងវិញ្ញាណរបស់ខ្លួន។ រួមបញ្ចូលសេចក្ដីខ្លះពីទស្សនាវដ្ដីប៉មយាម ខែមករា ឆ្នាំ២០០០ ទំព័រ២០-២១ វគ្គ១៧-២១។ អញ្ជើញអ្នកផ្សាយពីរបីនាក់ដែលបានស៊ូទ្រាំយ៉ាងស្មោះត្រង់អស់ច្រើនឆ្នាំហើយ ឲ្យប្រាប់ពីអ្វីដែលគេកំពុងតែធ្វើដើម្បីជួយខ្លួនតស៊ូព្យាយាម។
ចំរៀង លេខ២០៦ និងសេចក្ដីអធិស្ឋានបញ្ចប់។