បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០១ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/០១ ទំ. ៣

សេចក្ដី​ជូន​ដំណឹង

▪ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​មករា​និង​កុម្ភៈ សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ មីនា: សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។ នឹង​មាន​ការ​ខំ​ព្យាយាម​ជា​ពិសេស​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។ មេសា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ដែល​ត្រឡប់​ទៅ​ជួប​គេ បើ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍ នោះ​អាច​ស្នើ​ផ្ដល់​ឲ្យ​គេ​ជាវ​បាន​ដែរ។ ស្នើ​ផ្ដល់​នូវ​សៀវភៅ​ចំណេះ ឬ​ក៏​សៀវភៅ​ស្តើង​តម្រូវ ដោយ​មាន​គោល​បំណង​ចង់​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។

▪ បុណ្យ​រំឭក​សំរាប់​ឆ្នាំ​២០០២​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី២៨ ខែ​មីនា បន្ទាប់​ពី​ថ្ងៃ​លិច។ បងប្អូន​ត្រូវ​ជំ​រាប​ទុក​ជា​មុន​ដូច្នេះ ដើម្បី​ឲ្យ​មាន​ឱកាស​ធ្វើ​កិច្ច​សន្យា​សំរាប់​សាល​មួយ​ផ្សេង​ទៀត ពេល​មាន​ក្រុមជំនុំ​ជា​ច្រើន​ប្រើ​សាលព្រះរាជាណាចក្រ​តែ​មួយ ហើយ​ត្រូវ​តែ​រក​កន្លែង​ផ្សេង​ទៀត។ ពួក​អ្នក​ចាស់​ទុំ​គួរ​រៀប​ចំ​ជា​មួយ​នឹង​ម្ចាស់​សាល​ផ្សេង​នោះ ឲ្យ​ធានា​ថា​នឹង​គ្មាន​ការ​រំខាន​ពី​សកម្មភាព​ឯ​ទៀត​ក្នុង​សាល​នោះ ដើម្បី​ឲ្យ​បុណ្យ​រំឭក​អាច​មាន​ដំណើរ​ការ​ប្រកប​ទៅ​ដោយ​សណ្ដាប់​ធ្នាប់​និង​សន្ដិភាព។ ដោយសារ​ពិធី​នេះ​គឺ​សំខាន់​ម្ល៉េះ នោះ​ក្រុម​អ្នក​ចាស់​ទុំ​គួរ​ជ្រើស​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​សមត្ថភាព​ច្រើន ជាជាង​គ្រាន់​តែ​ដូរ​វេន​គ្នា​ឬ​ក៏​ប្រើ​បង​ប្រុស​ដដែល​ៗរាល់​ឆ្នាំ​។ បើសិន​ជា​មាន​បង​ប្រុស​ម្នាក់​ដែល​គឺ​ជា​អ្នក​ចាក់​ប្រេង​តាំង នោះ​ជា​ករណី​លើក​លែង។

▪ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០០១ អាច​ទទួល​ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​កាអុនដេ​និង​ភាសា​សេហ្សាលក្រេអូល បោះ​ពុម្ព​មួយ​ខែ​ម្ដង និង​ជា​ភាសា​ស៊ី​ឡូ​ស៊ី បោះ​ពុម្ព​មួយ​ខែ​ពីរ​ដង។

▪ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០០១ នឹង​អាច​ទទួល​ទស្សនាវដ្ដី​ភ្ញាក់រឭក! ជា​ភាសា​ប៊ុលហ្គារី​និង​ភាសា​អ៊ូឌូ បោះ​ពុម្ព​មួយ​ខែ​ម្ដង។

▪ អ្នក​ផ្សាយ​ទាំង​អស់​គ្នា​ដែល​មាន​វត្តមាន​នៅ​ឯ​ប្រជុំ​អប់រំ​កិច្ច​បំរើ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៨ ខែ​មករា អាច​ទទួល​កាត​សេចក្ដី​បង្គាប់​ជូន​គ្រូ​ពេទ្យ និង​ប័ណ្ណ​សម្គាល់​សំរាប់​កូនៗ។

▪ ចាប់​ផ្ដើម​ពី​ខែ​កុម្ភៈ និង​មិន​ផុត​ពី​ថ្ងៃ​ទី៤ ខែ​មីនា សុន្ទរកថា​របស់​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​នឹង​មាន​ប្រធាន «ថ្ងៃ​ជំនុំជំរះ តើ​ជា​អ្វី​ដ៏​គួរ​ឲ្យ​ភិតភ័យ ឬ​គួរ​ឲ្យ​សង្ឃឹម​ចង់​បាន?»។

▪ ក្រុមជំនុំ​ទាំង​ឡាយ​គួរ​ធ្វើ​ការ​រៀប​ចំ​ដ៏​ស្រួលបួល​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំឭក​ឆ្នាំ​នេះ នៅ​ថ្ងៃ​ទី៨ ថ្ងៃ​អាទិត្យ ខែ​មេសា បន្ទាប់​ពី​ថ្ងៃ​លិច។ ទោះបី​សុន្ទរកថា​នោះ​អាច​ចាប់​ផ្ដើម​មុន​ថ្ងៃ​លិច​ក៏​ដោយ​ ការ​ហុច​វត្ថុ​តំណាង​មិន​ត្រូវ​ចាប់​ផ្ដើម​ទាល់តែ​ក្រោយ​ថ្ងៃ​លិច​ហើយ។ សូម​ស៊ើប​សួរ​ប្រភព​ពត៌​មាន​ផ្សេងៗតាម​តំបន់​អ្នក ឲ្យ​ដឹង​ថា​ថ្ងៃ​លិច​កើត​ឡើង​នៅ​ពេល​ណា​នៅ​តំបន់​របស់​អ្នក។ ដោយ​ព្រោះ​គ្មាន​ប្រជុំ​ផ្សេង​ទៀត​នៅ​ថ្ងៃ​នោះ​ក្រៅ​ពី​ប្រជុំ​ចេញ​ទៅ​ផ្សព្វផ្សាយ នោះ​គួរ​មាន​ការ​រៀប​ចំ​ធ្វើ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម នៅ​ពេល​មួយ​ផ្សេង​ទៀត។ អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​ត្រូវ​តែ​កែ​ប្រែ​កម្មវិធី​ប្រជុំ​របស់​គាត់​សំរាប់​សប្ដាហ៍​នោះ​ស្រប​ទៅ​តាម​កាលៈទេសៈ​តាម​តំបន់។ ទោះ​ជា​គឺ​ល្អ​ជាង​បើសិន​ជា​ក្រុមជំនុំ​និ​មួយៗអាច​មាន​ពិធី​បុណ្យ​រំឭក​របស់​ក្រុមជំនុំ​ផ្ទាល់​ក៏​ដោយ​ ក្រុមជំនុំ​និ​មួយៗមិន​តែង​តែ​មាន​លទ្ធភាព​ធ្វើ​អ៊ីចឹង​ទេ។ នៅ​កន្លែង​ណា​ដែល​តាម​ធម្មតា​មាន​ក្រុមជំនុំ​ជា​ច្រើន​ប្រើ​សាលព្រះរាជាណាចក្រ​តែ​មួយ នោះ​ប្រហែល​ជា​ក្រុមជំនុំ​មួយ​ឬ​ក៏​ពីរ​អាច​ប្រើ​កន្លែង​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​មួយ​យប់​នោះ។ បើសិន​ជា​មាន​លទ្ធភាព យើង​ជូន​យោបល់​ថា គួរ​មាន​យ៉ាង​តិច​៤០​នាទី​រវាង​កម្មវិធី​និ​មួយៗដើម្បី​ឲ្យ​ទាំង​អស់​គ្នា​អាច​ទទួល​ប្រយោជន៍​ពេញលេញ​ពី​ពិធី​នោះ ទាំង​លើក​ទឹក​ចិត្ត​អ្នក​ថ្មី​ដែល​ចាប់​អារម្មណ៍។ ក៏​ត្រូវ​គិត​ពី​ស្ថានភាព​ចរាចរ កន្លែង​ផ្ញើ​ឡាន​ម៉ូតូ រួម​បញ្ចូល​ការ​ទម្លាក់​ដាក់​ឬ​ក៏​ទទួល​អ្នក​ជំនិះ។ ក្រុម​អ្នក​ចាស់​ទុំ​គួរ​សម្រេច​ថា​ការ​រៀប​ចំ​ណា​ដែល​ល្អ​បំផុត​តាម​តំបន់។

▪ សុន្ទរកថា​សាធារណៈ​ពិសេស សំរាប់​ពេល​បុណ្យ​រំឭក​ឆ្នាំ​២០០១ នឹង​ត្រូវ​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​ទី១ ខែ​មេសា។ ប្រធាន​សុន្ទរកថា​នោះ​គឺ «តើ​អ្នក​ណា​អាច​ត្រូវ​សង្គ្រោះ​បាន?»។ នឹង​មាន​គម្រោង​សុន្ទរកថា។ ក្រុមជំនុំ​ទាំង​ឡាយ​ដែល​នឹង​ទទួល​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​ជា​ភ្ញៀវ ឬ​មាន​សន្និបាត​តាម​មណ្ឌល ឬ​ក៏​សន្និបាត​ពិសេស ចំ​ថ្ងៃ​អាទិត្យ​នោះ ត្រូវ​តែ​មាន​សុន្ទរកថា​ពិសេស​នៅ​សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី៩ ខែ​មេសា។ គ្មាន​ក្រុមជំនុំ​ណា​ដែល​គួរ​មាន​សុន្ទរកថា​នោះ​មុន​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០០១​ទេ។

▪ ប្រកាសនវត្ថុ​ថ្មី​ដែល​អាច​ទទួល​បាន:

ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច—ភាសា​ចិន (តាម​សូរ​ស័ព្ទ)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក