កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែមករា
ចំរៀង លេខ២៩
៧ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។
១៨ នាទី: «ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺ»។a រួមបញ្ចូលចំណុចផ្សេងៗពីទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៧ ទំព័រ១៧ វគ្គ១២-១៣។ លើកទឹកចិត្តឲ្យគ្រប់គ្នាទទួលប្រយោជន៍ពីគ្រប់ឱកាសទាំងអស់ដើម្បីធ្វើបន្ទាល់។
២០ នាទី: ជោគជ័យតាមរយៈការខំតស៊ូ។ សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ ដែលមានមូលដ្ឋានពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០០ ទំព័រ ៤-៦។ (ជាភាសាអង់គ្លេស)
ចំរៀង លេខ១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែមករា
ចំរៀង លេខ៥១
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: តើអ្នកកំពុងតែពិនិត្យមើលខបទគម្ពីរប្រចាំថ្ងៃឬទេ? សុន្ទរកថានិងការសម្ភាសន៍ខ្លះៗ។ សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៧ ទំព័រ២៩-៣០ វគ្គ១២-១៤ ដោយបញ្ជាក់ថា ការពិគ្រោះអំពីខបទគម្ពីរប្រចាំថ្ងៃជាក្រុមគ្រួសារ នោះប្រកបទៅដោយប្រាជ្ញា។ សូមសម្ភាសន៍សមាជិកគ្រួសារខ្លះៗ ដែលអ្នកនិមួយៗនោះនឹកគិតពីការពិគ្រោះនូវខបទគម្ពីរប្រចាំថ្ងៃនាពេលថ្មីៗនេះ ដែលបានមានប្រយោជន៍ជាពិសេស និងសូមឲ្យគេជំរាបប្រាប់នូវមូលហេតុ។ សូមបញ្ជាក់ថា នេះគួររួមជាផ្នែកដ៏ទៀងទាត់របស់ការសិក្សាជាក្រុមគ្រួសារ ដើម្បីពង្រឹងគ្រួសាររបស់យើងជាក្រុមមួយ និងរក្សាឲ្យក្រុមគ្រួសារមានសកម្មភាពក្នុងកិច្ចបំរើផ្សាយដែរ។
ចំរៀង លេខ៦៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែមករា
ចំរៀង លេខ៩០
៧ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៨ នាទី: របៀបរៀបចំពាក្យផ្ដើមផ្សេងៗ។ សុន្ទរកថានិងការសម្ដែងខ្លះៗ។ សើរើឡើងវិញនូវចំណុចសំខាន់ៗពីកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រទី២។ សូមបង្ហាញនូវរបៀបដែលយើងអាចជ្រើសរើសពាក្យផ្ដើមណាដែលសមតាមមធ្យោបាយ និងលក្ខណៈរបស់យើង ព្រមទាំងតាមតំបន់ផ្សាយរបស់យើងដែរ។ សើរើឡើងវិញនូវពាក្យផ្ដើមខ្លះដែលអាចយកមកប្រើដើម្បីទាក់ទងនឹងសៀវភៅស្តើងតម្រូវ ហើយធ្វើការសម្ដែងមួយឬពីរនោះ (សូមមើលឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ពីខែមេសា ឆ្នាំ១៩៩៧ ទំព័រទី៤)។ លើកទឹកចិត្តគ្រប់គ្នាធ្វើតាមយោបល់ដែលបានត្រូវជូនក្នុងកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ និងឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ក្នុងសកម្មភាពផ្សព្វផ្សាយរបស់គេ។
២០ នាទី: «ចូរធ្វើជាអ្នកប្រុងស្ដាប់ដ៏ល្អ»។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់។ សើរើឡើងវិញនូវចំណុចពីសៀវភៅណែនាំខាងសាលា ទំព័រ២៧-២៨ វគ្គ១៥-១៧ (ជាភាសាអង់គ្លេស)។ របៀបដ៏ប្រសើរបំផុតដើម្បីសាកលមើលនូវទំលាប់របស់យើងខាងការស្ដាប់នោះ គឺដោយយើងអាចនឹកចាំប៉ុណ្ណាទៅ។ សូមអញ្ជើញពួកអ្នកស្ដាប់នឹកគិតពីចំណុចដ៏គួរចងចាំដែលបានរៀបរាប់ដោយអ្នករួមសាលាកិច្ចបំរើព្រះធិបតេយ្យនាថ្ងៃនេះ។
ចំរៀង លេខ៩៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែមករា
ចំរៀង លេខ១៣៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែមករា។ សូមជំរាបប្រាប់ពីឧបករណ៍ផ្សាយសំរាប់ខែកុម្ភៈ។
១៥ នាទី: របៀបទទួលប្រយោជន៍ជាច្រើនពីការសិក្សាសៀវភៅតាមក្រុមជំនុំ។ សុន្ទរកថាដែលមានមូលដ្ឋានទៅលើសៀវភៅកិច្ចការផ្សាយរបស់យើង ទំព័រ៧៤-៧៦ (ជាភាសាអង់គ្លេស) ដើម្បីបង្កើតចិត្តអបអរចំពោះការសិក្សានូវសៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដីតាមក្រុមជំនុំ។ សូមលើកទឹកចិត្តពួកយុវវ័យឲ្យរួមចំណែកការពិគ្រោះប្រចាំសប្ដាហ៍នៅឯការសិក្សាសៀវភៅតាមក្រុម។ គ្រប់គ្នានឹងចង់ទៅប្រជុំនេះជាទៀងទាត់ ទាំងមានចិត្តប្រាថ្នាចង់រៀនអ្វីៗជាច្រើនដែលអាចធ្វើទៅបាន អំពីគោលបំណងនៃព្រះដ៏ជាអ្នកបង្កើតដ៏ថ្កុំថ្កើង សំរាប់មនុស្សជាតិ។
២០ នាទី: «មាតាបិតាទាំងឡាយអើយ! ចូរបណ្ដុះបណ្ដាលកូនៗរបស់អ្នកឲ្យមានទំលាប់ដ៏មានប្រយោជន៍»។ សុន្ទរកថានិងការសម្ភាសន៍មាតាបិតាដែលមានកូន ដែលមានភាពខាងវិញ្ញាណដ៏ល្អ។ មាតាបិតានោះរំឭកពីចំណុចដ៏វិជ្ជមាន ជាអ្វីដែលគាត់បានធ្វើដើម្បីឲ្យកូនៗរួមចំណែកក្នុងកិច្ចបំរើផ្សាយ។ បើមានពេល សូមរួមបញ្ចូលនូវយោបល់ពីសៀវភៅសុភមង្គលក្នុងក្រុមគ្រួសារ ទំព័រ៥៥-៥៩ (ជាភាសាអង់គ្លេស)។
ចំរៀង លេខ១៤៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែកុម្ភៈ
ចំរៀង លេខ១៦៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: «ចូរធ្វើជាអ្នកប្រព្រឹត្តតាមដ៏សប្បាយ»។bបង្ហាញពីអ្វីដែលចំរើននូវអំណរអររបស់យើងក្នុងការបំរើព្រះ ដូចត្រូវរៀបរាប់ក្នុងសៀវភៅការយល់ធ្លុះជ្រៅ ក្បាលទី២ ទំព័រទី១២០ វគ្គ៦-៨ (ជាភាសាអង់គ្លេស)។
២០ នាទី: អ្នកអាចរកវិធីកំសាន្តដ៏ល្អត្រឹមត្រូវបាន។ គ្រួសារមួយពិគ្រោះនូវឱវាទពីទស្សនាវដ្ដីភ្ញាក់រឭក ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៧ (ជាភាសាអង់គ្លេស)។ ឪពុកខ្វល់ខ្វាយអំពីអ្វីដែលក្រុមគ្រួសារកំពុងតែស្វែងរកជាការកំសាន្ត។ ក្រោយពីមើលដោយសង្ខេបថា «តើការកំសាន្តបានឈានទៅដល់កំរិតណា?» (ទំព័រ៤-៧) គេផ្ដោតអារម្មណ៍ទៅលើការកំសាន្តបែបខ្លះៗ ដែលល្អត្រឹមត្រូវទាំងអាចមានប្រយោជន៍បាន។ សូមមើលពត៌មានក្នុងសៀវភៅកិច្ចការផ្សាយរបស់យើង ទំព័រ១៣១-១៣២ ក្រោមចំណងជើង«ការកំសាន្ត» និងទំព័រ១៣៥-១៣៦ ក្រោមចំណងជើង«ចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ» (ជាភាសាអង់គ្លេស)។ សូមបញ្ជាក់ពីមុខនាទីដ៏សំខាន់របស់ពួកមាតាបិតាក្នុងការនាំមុខ និងពីការចាំបាច់ឲ្យសមាជិកគ្រួសារមានឯកភាព ប្រយោជន៍ដល់ក្រុមគ្រួសារទាំងមូលតែម្ដង។
ចំរៀង លេខ១៩០ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។