កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែសីហា
ចំរៀង លេខ៣០
១៣ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ លើកទឹកចិត្តទាំងអស់គ្នាឲ្យមើលវីដេអូសង្គមពិភពលោកថ្មីដែលកំពុងតែដំណើរការ ដើម្បីរៀបចំសំរាប់ការពិគ្រោះនៅប្រជុំអប់រំកិច្ចបំរើនៅសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែសីហា។ បញ្ជាក់អត្ថបទនៃ«កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស»។ ប្រាប់ពីថ្ងៃខែសន្និបាតពិសេសជាបន្ទាប់ និងលើកទឹកចិត្តទាំងអស់គ្នាឲ្យចូលរួមគ្រប់កម្មវិធី។ លើកទឹកចិត្តអ្នកផ្សាយឲ្យអញ្ជើញអ្នកចាប់អារម្មណ៍និងសិស្សព្រះគម្ពីរ។
១៧ នាទី: «តើអ្នកចង់ធ្វើឲ្យបានច្រើនជាងទេ?»។a ជូនយោបល់អំពីការធ្វើឲ្យបានច្រើនជាង ដើម្បីផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាបរទេសក្នុងតំបន់ផ្សាយរបស់អ្នក។ បញ្ជាក់យ៉ាងខ្លីអំពីទស្សនាវដ្ដីប៉មយាមជាភាសាអង់គ្លេស ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៧ ទំព័រ២៦-២៩។
១៥ នាទី: «ចូររក្សានាទីរបស់ការកំសាន្តឲ្យបានត្រឹមត្រូវ»។ អ្នកដឹកនាំការសិក្សាតាមក្រុមពិភាក្សាជាមួយគូស្វាមីភរិយា បន្ទាប់ពីការប្រជុំនោះ។ គាត់លើកឡើងយ៉ាងសប្បុរសថា នៅពេលថ្មីៗគាត់មិនឃើញគេចេញទៅផ្សព្វផ្សាយ ឬក៏មកកិច្ចប្រជុំណានៅចុងសប្ដាហ៍ឡើយ។ គូស្វាមីភរិយានោះពន្យល់ថា គេដើរលេងនិងទង្វើផ្សេងទៀតបានស៊ីពេលវេលារបស់គេអស់។ អ្នកចាស់ទុំនោះសើរើចំណុចសំខាន់ៗពីអត្ថបទនោះ និងជួយគូនោះយល់ឃើញថា អ្វីៗខាងវិញ្ញាណត្រូវមានអាទិភាពជារៀងរហូត។ គូស្វាមីភរិយាបង្ហាញកតញ្ញូធម៌សំរាប់ការដាស់តឿនដ៏ល្អនោះ។ គេក៏យល់ព្រមថាគេនឹងចាប់ផ្ដើមដាក់អាទិភាពត្រឹមត្រូវវិញ។—សូមមើល ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ២០០១ ទំព័រ១៧-១៨។
ចំរៀង លេខ៦៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែសីហា
ចំរៀង លេខ៣៣
៨ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: «អ្នកគឺជា‹អ្វីដែលសំរាប់មើលលេង›!»b ប្រាប់យ៉ាងខ្លីពីពេលដែលមនុស្សតាមតំបន់បាននិយាយល្អអំពីសកម្មភាព ឬក៏ចរិយារបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។—សូមមើលទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេស ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩៨ ទំព័រ១០ និងថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៩ ទំព័រ៣២។
២២ នាទី: «មនុស្សដែលកោតខ្លាចដល់ព្រះមានសុជីវធម៌»។ អ្នកចាស់ទុំម្នាក់ថ្លែងសុន្ទរកថាអស់៥នាទីពីវគ្គ១-៥។ ក្រោយនោះ គាត់ពិគ្រោះវគ្គសល់ប៉ុន្មានទៀតជាមួយអ្នកចាស់ទុំម្នាក់និងអ្នកងារជំនួយម្នាក់ទៀត។ ពួកគាត់ពិគ្រោះអំពីរបៀបលះចោលទម្លាប់មិនសមគួរខ្លះ ដែលអាចបន្ថោកកិច្ចប្រជុំរបស់យើងនិងបន្ថយប្រយោជន៍ដែលយើងទទួលនោះ។ ពួកគាត់ក៏បញ្ជាក់នូវមូលហេតុការសេពគប់គ្នាទៅវិញទៅមកពិតជាលើកទឹកចិត្តមែន ពេលយើងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។—ភីលីព ២:៤
ចំរៀង លេខ៧២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែសីហា
ចំរៀង លេខ៤០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែសីហា។ រៀបរាប់យ៉ាងខ្លីអំពីយោបល់មួយឬពីរស្តីពីរបៀបស្នើផ្ដល់សៀវភៅព្រះគម្ពីរ—បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? ក្នុងកិច្ចបំរើក្នុងកំឡុងខែកញ្ញា។—សូមមើលកិច្ចបំរើព្រះរាជាណាចក្រយើង ខែធ្នូ ឆ្នាំ១៩៩៧ ទំព័រទី៤
១០ នាទី: សេចក្ដីត្រូវការតាមតំបន់។
២៥ នាទី: «ការមើលប្រវត្ដិសាស្ត្ររបស់សង្គមពិភពលោកថ្មីដែលកំពុងតែដំណើរការ»។ ការពិគ្រោះជាមួយអ្នកស្ដាប់និងការសម្ភាសន៍។ ក្រោយពីការពិគ្រោះសំនួរដែលមានក្នុងអត្ថបទ បន្តដោយសម្ភាសន៍អ្នកដែលធ្លាប់មើលកុនដើមនោះ ឬក៏បានចូលរួមមហាសន្និបាតអន្តរជាតិនោះនៅទសវត្ស១៩៥០។ សុំឲ្យគេប្រាប់អំពីអ្វីដែលគេនឹកចាំអំពីព្រឹត្ដិការណ៍ទាំងនោះ ហើយឥទ្ធិពលដែលនោះមានលើភាពខាងវិញ្ញាណរបស់គេ និងជំនឿរបស់គេថា នេះពិតជាអង្គការរបស់ព្រះយេហូវ៉ា។ ក្នុងខែតុលាយើងនឹងមើលវីដេអូមានសាមគ្គីភាពដោយសារការបង្ហាត់បង្រៀនរបស់ព្រះ។
ចំរៀង លេខ៧៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែកញ្ញា
ចំរៀង លេខ៨០
៨ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៧ នាទី: «តើការសេពគប់ជាមួយគ្រីស្ទានឯទៀតសំខាន់ប៉ុនណា?»c រួមបញ្ចូលយោបល់ក្រោមចំណងជើង«តាមរយៈក្រុមជំនុំ»ក្នុងទស្សនាវដ្ដីប៉មយាមជាភាសាអង់គ្លេស ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ទំព័រ២២។
២០ នាទី: បើសិនជាមនុស្សម្នាក់និយាយថា . . . ។ ការពិគ្រោះនឹងការសម្ដែង។ ក្នុងកិច្ចបំរើ ពេលមនុស្សនិយាយអ្វីឬក៏សួរសំនួរដែលយើងមិនដឹងថាគេនឹងសួរទុកជាមុន យើងត្រូវខិតខំតបឆ្លើយជាជាងប្ដូររឿងឬក៏បញ្ចប់ការសន្ទនានោះ។ កូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ អាចជួយយើងក្នុងរឿងនេះ។ លើកយកពាក្យសំដីខ្លះដែលធម្មតា និងសុំអ្នកផ្សាយតបឆ្លើយដោយប្រើពាក្យក្នុងកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ។ ជាឧទាហរណ៍: ‹ខ្ញុំកាន់ពុទ្ធសាសនា› (ទំព័រ១២) ‹យើងគឺជាគ្រីស្ទានស្រេចហើយ› (ទំព័រ១១) ‹ខ្ញុំមានការរវល់› (ទំព័រ១១) លើកទឹកចិត្តទាំងអស់គ្នាឲ្យប្រើផ្នែកនេះក្នុងសៀវភៅ របៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ពេលមានករណីបែបនេះកើតឡើងក្នុងកិច្ចបំរើ។
ចំរៀង លេខ១២១ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។