បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០១ ទំ. ៥-៦
  • ការសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/០១ ទំ. ៥-៦

ការ​សើរើ​ឡើង​វិញ​ខាង​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ

ការ​សើរើ​ឡើង​វិញ​ដោយ​មិន​មើល​សៀវភៅ ហើយ​ទាក់ទង​ពត៌​មាន​ដែល​បាន​រៀន​តាម​រយៈ​សុន្ទរកថា​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ ក្នុង​កំឡុង​សប្ដាហ៍​ពី​ថ្ងៃ​ទី៣​ខែ​កញ្ញា ដល់​ថ្ងៃ​ទី២៤​ខែ​ធ្នូ ឆ្នាំ​២០០១។ សូម​កត់​លើ​ក្រដាស​មួយ​សន្លឹក​ផ្សេង នូវ​ចម្លើយ​ចំពោះ​សំនួរ​ទាំង​ប៉ុន្មាន​ដែល​អ្នក​អាច​ឆ្លើយ​បាន ក្នុង​កំណត់​ពេល​នោះ។

[សូម​កត់​សម្គាល់៖ ក្នុង​កំឡុង​ពេល​សរសេរ​សើរើ​ឡើង​វិញ​នេះ មាន​តែ​ព្រះ​គម្ពីរ​ទេ​ដែល​អាច​យក​មក​ប្រើ ដើម្បី​នឹង​ឆ្លើយ​សំនួរ​នានា។ ឯកសារ​យោង​ដែល​មាន​បន្ទាប់​ពី​សំនួរ​និ​មួយៗ នោះ​សំរាប់​ឲ្យ​អ្នក​ស្រាវជ្រាវ​ផ្ទាល់​ខ្លួន។ ប្រហែល​ជា​មិន​មាន​ទំព័រ​និង​វគ្គ​លេខ​ទាំង​អស់​ទេ កាល​ដែល​សំដៅ​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម។]

សូម​ឆ្លើយ​សេចក្ដី​ថ្លែង​និ​មួយៗជា​បន្តបន្ទាប់​នេះ ពិត​ឬ​មិន​ពិត:

១​. ព្រះ​គម្ពីរ​ចាត់​ទុក​ការ​បញ្ចេញ​កំហឹង​ដោយ​ឥត​ចេះ​ទប់​ចិត្ត​នោះ ជា​អំពើ​ដ៏​អាក្រក់។ (ទំនុកដំកើង ៣៧:៨) [wE​៩៩ ១៥/៨ ទំព័រ​៨ វគ្គ​២]

២​. ទំនុកដំកើង ៥៨:៤ បង្ហាញ​យ៉ាង​ត្រឹម​ត្រូវ​ថា ពស់​វែក​មាន​«ត្រចៀក»​តែ​មិន​អាច​ប្រើ​ពីព្រោះ​វា​ថ្លង់។ [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល Rbi​8​E ទំព័រ​១៥៨៣]

៣​. បណ្ដា​ស្ត្រី​ដែល​ប្រៀប​ដូច​ជា​«កងទ័ព​មួយ​យ៉ាង​ធំ» ដែល​ទំនុកដំកើង ៦៨:១១, ព.ថ. សំដៅ​ចំពោះ​នោះ គឺ​ជា​ស្ត្រី​សាសន៍​ផ្សេង​ដែល​ជា​ខ្ញុំ​កញ្ជះ​គេ ដែល​ពួក​បុរស​សាសន៍​អ៊ីស្រាអែល​បាន​រំដោះ​ចេញ​ពី​សេវកភាព ពេល​គេ​ឈ្នះ​លើ​សាសន៍​នានា​ដែល​ជា​ខ្មាំង​សត្រូវ​នោះ។ [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៨៦ ១៥/១០ ទំព័រ​៣០ វគ្គ​៦]

៤​. ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា «ទ្រង់​ដែល​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា»។ [w​៩៨ ១/៨ ទំព័រ​៥ វគ្គ​៣]

៥​. ក្នុង​ធម្មទាន​របស់​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ ទ្រង់​បាន​សំដៅ​ទៅ​លើ​ការ​សន្យា​របស់​យើង​ចំពោះ​តែ​ព្រះ​ប៉ុណ្ណោះ ពេល​ទ្រង់​មាន​បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ​ទេៗប៉ុណ្ណោះ»។ (ម៉ាថ. ៥:៣៧) [wE​៩៩ ១៥/៩ ទំព័រ​៩ វគ្គ​៥]

៦​. ដូច​បាន​កត់​ទុក​នៅ​ទំនុកដំកើង ១១០:១ «ព្រះ​អម្ចាស់​នៃ​ទូល​បង្គំ» សំដៅ​ទៅ​លើ​ព្រះ​យេស៊ូ។ [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៩៤ ១/៦ ទំព័រ​២៨ វគ្គ​៥]

៧​. ក្នុង​សៀវភៅ​ទំនុកដំកើង មាន​ព្រះ​នាម​យេហូវ៉ា​ប្រមាណ​៧០០​ដង និង​ពាក្យ​កាត់ គឺ​«យ៉ា» ៤៣​ដង ដែល​សរុប​ទាំង​អស់​នោះ មាន​ព្រះ​នាម​របស់​ព្រះ​ប្រមាណ​៥​ដង​ជា​មធ្យម​ក្នុង​ទំនុក​និ​មួយៗ។ [si ទំព័រ​១០៤ វគ្គ​២៣]

៨​. គំនិត​និយម​មួយ​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​គេ​ថា នៅ​ពេល​ណា​មួយ​ផែនដី​យើង​នេះ​នឹង​ត្រូវ​វិនាស​អស់​រលីង មិន​ថា​នៅ​នា​អនាគត​ឆាប់ៗខាង​មុខ​នេះ ឬ​យូរ​ទៅ​មុខ​ទៀត។ [w​៩៨ ១/៩ ទំព័រ​៣ វគ្គ​៣]

៩​. បើ​និយាយ​ឲ្យ​ចំ​ទៅ ការ​សិក្សា​សៀវភៅ​សុភាសិត គឺ​ជា​ការ​សិក្សា​ប្រាជ្ញា​របស់​សាឡូម៉ូន​ផ្ទាល់។ [si ទំព័រ​១០៦ វគ្គ​១]

១០​. យោបល់​ក្នុង​ព្រះ​គម្ពីរ​ដែល​យើង​រក​ឃើញ​នៅ​សុភាសិត ២១:១៧ ឲ្យ​យើង​ជៀស​វាង​នូវ​ការ​«ចូល​ចិត្ត​តែ​នឹង​ការ​លេង​សប្បាយ» នោះ​បញ្ជាក់​ថា ការ​លេង​សប្បាយ​ជា​អំពើ​ដ៏​ខុស​ឆ្គង ដោយ​ព្រោះ​វា​ស៊ី​ពេល​ពី​ការ​ធ្វើ​អ្វីៗដែល​សំខាន់​ជាង​។ [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៩៧ ១/១០ ទំព័រ​២៧ វគ្គ​៧]

សូម​ឆ្លើយ​សំនួរ​នានា​ដូច​ត​ទៅ​នេះ:

១១​. ពេល​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​ព្រះ ថា​មាន​‹ព្រះទ័យ​ស្ដាយ›​អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​នោះ តើ​មាន​ន័យ​អ្វី? (១សាំ. ១៥:១១; លោក​. ៦:៦) [w​៩៨ ១/៧ ទំព័រ​៦ វគ្គ​៤​-​ទំព័រ​៧ វគ្គ​១]

១២​. តើ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​អ្នក​តែង​បទ​ទំនុកដំកើង​ទទួល​«សិរី​ល្អ»​អ្វី? (ទំនុក. ៧៣:២៤) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៨៦ ១៥/១២ ទំព័រ​២៨ វគ្គ​៣]

១៣​. តាម​អ្វី​ដែល​កត់​ទុក​នៅ​ទំនុកដំកើង ៨៤:១​-​៣ តើ​អ្នក​តែង​បទ​ទំនុកដំកើង​បង្ហាញ​អារម្មណ៍​បែប​ណា ស្តី​អំពី​ឯកសិទ្ធិ​បំរើ​ព្រះ? [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៩៧ ១៥/៣ ទំព័រ​៨ វគ្គ​៥​-​៧]

១៤​. តើ​រ៉ូម ២:៤, ៥ បង្ហាញ​យ៉ាង​ណា​ថា ព្រះ​យេហូវ៉ា​មិន​តែង​តែ​ប្រើ​សមត្ថភាព​យល់​ធ្លុះ​របស់​ទ្រង់ ដើម្បី​ជ្រាប​ដឹង​ពី​អ្វីៗទាំង​អស់​ជា​មុន ឬ​កំណត់​ទុក​ជា​មុន​នូវ​អ្វី​ដែល​មនុស្ស​ធ្វើ​នោះ​ទេ? [w​៩៨ ១/៧ ទំព័រ​៨ វគ្គ​២]

១៥​. បើ​បណ្ដា​គ្រីស្ទាន​ពី​សម័យ​ដើម​ជឿ​ទៅ​លើ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​យេស៊ូ ដូច​បាន​ចែង​មក​ក្នុង​សៀវភៅ​វិវរណៈ តើ​មាន​ឥទ្ធិពល​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ពួក​គ្រីស្ទាន​ដែល​ជា​អ្នក​ក្បត់​ជំនឿ បដិសេធ​ចោល​នូវ​សេចក្ដី​បង្រៀន​មួយ​នោះ​ពី​ព្រះ? [wE​៩៩ ១/១២ ទំព័រ​៦ វគ្គ​៣​-​ទំព័រ​៧ វគ្គ​៥]

១៦​. តើ​បណ្ដា​គ្រីស្ទាន​គួរ​ដាក់​កំរិ​ត​អ្វី ទៅ​លើ​ការ​«គិត»​អំពី​រឿង​របស់​អ្នក​ដទៃ? (ភី. ២:៤, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) [wE​៩៩ ១/១២ ទំព័រ​២៩ វគ្គ​១]

១៧​. ដោយ​ទំនុកដំកើង ១២៨:៣, ព.ថ. រៀប​រាប់​អំពី​កូន​ប្រុស​ប្រៀប​ដូច​ជា «ពន្លក​ដើម​អូលីវ»​នៅ​ជុំវិញ​តុ​របស់​បុរស​ម្នាក់ តើ​ប្រហែល​ជា​មាន​ន័យ​អ្វី? [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​០០ ១៥/៨ ទំព័រ​៣០ វគ្គ​៤]

១៨​. បើ​យើង​ចាត់​ទុក​កិច្ចការ​របស់​ព្រះ​ជា​អ្វី​ដ៏​គួរ​ឲ្យ​អស្ចារ្យ​នោះ តើ​នេះ​អាច​មាន​អានុភាព​អ្វី​លើ​យើង? (ទំនុក. ១៣៩:១៤) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៩៣ ១/១០ ទំព័រ​១៥ វគ្គ​១៨]

១៩​. ហេតុ​អ្វី​បាន​ជា​សុភាសិត ៥:៣, ៤ រៀប​រាប់​អំពី​លទ្ធផល​ដែល​មក​ពី​ការ​ធ្វើ​អំពើ​អសីលធម៌ ជា​អ្វី​ដែល​​«ល្វីង​ដូច​ជា​ស្លែង» និង​«មុត​ដូច​ជា​ដាវ​មាន​មុខ​២»? [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​០០ ១៥/៧ ទំព័រ​២៩ វគ្គ​២]

២០​. សម​ស្រប​នឹង​សុភាសិត ១៤:២៩ តើ​ការ​ចេះ​វិនិច្ឆ័យ​អាច​ជួយ​យើង​យ៉ាង​ណា ដើម្បី​ជៀស​វាង​នឹង​ផលវិបាក​ដែល​មក​ពី​ការ​មិន​ចេះ​អត់ធ្មត់ និង​កំហឹង​ដោយ​ឥត​ចេះ​ទប់? [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល w​៩៧ ១/៦ ទំព័រ​២២ វគ្គ​៧​-​៨]

សូម​រក​ពាក្យ​ឬ​ក៏​ឃ្លា​ណា​ដែល​ត្រូវ​ការ ដើម្បី​បំពេញ​សេចក្ដី​ថ្លែង​និ​មួយៗជា​បន្តបន្ទាប់​នេះ:

២១​. _________________________របស់​យើង​គឺ​ស្រេច​ទៅ​លើ​_________________________​របស់​យើង​ផ្ទាល់។ (រ៉ូម ៦:២៣) [w​៩៨ ១/៧ ទំព័រ​៨ វគ្គ​១]

២២​. ទី​សំអាង​ក្នុង​លំហ​អាកាស​និង​_________________________​យើង​នេះ បញ្ជាក់​ប្រាប់​អំពី​វត្តមាន​របស់​_________________________​មួយ​អង្គ។ [w​៩៨ ១/៩ ទំព័រ​៦ វគ្គ​២]

២៣​. «ទី​កំបាំង​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត» គឺ​ជា​ទី​_________________________​សំរាប់​អស់​អ្នក​ដែល​គាំទ្រ​ខាង​ព្រះ ស្តី​អំពី​រឿង​ចំណោទ​ទាក់ទង​_________________________។ នេះ​ជា​«ទី​កំបាំង» ឬ​អ្វី​ដែល​មនុស្ស​ដែល​​_________________________​នោះ មិន​អាច​ដឹង​បាន។ (ទំនុក. ៩១:១) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៨៦ ១៥/១២ ទំព័រ​២៩ វគ្គ​៦]

២៤​. ‹ការ​មិន​ភ្លេច​បណ្ដា​ព្រះ​គុណ​ណា​របស់​ព្រះ​យេហូវ៉ា› តាម​មើល​ទៅ​ជាប់​ទាក់ទង​នឹង​ការ​_________________________​_________________________​«ព្រះ​គុណ​ណា» ឬ​ក៏​ការ​ប្រព្រឹត្ត​របស់​ទ្រង់​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ ដូច​បាន​ពិពណ៌នា​ក្នុង​បទ​ទំនុកដំកើង​ទី១០​៣។ (ទំនុកដំកើង ១០៣:២) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៩៩ ១៥/៥ ទំព័រ​២១ វគ្គ​៥​-​៦]

២៥​. សុភាសិត​ជា​សេចក្ដី​ដែល​មាន​ខ្លឹមសារ ទាំង​រៀប​រាប់​ដោយ​​_________________________ ក៏​មាន​គោល​ដៅ​_________________________។ [si ទំព័រ​១០៧ វគ្គ​៦]

សូម​រើស​រក​ចម្លើយ​មួយ​ណា​ដែល​ត្រឹម​ត្រូវ ក្នុង​សេចក្ដី​ថ្លែង​និ​មួយៗជា​បន្តបន្ទាប់​នេះ:

២៦​. ថ្វី​បើ​ដាវីឌ​មាន​ហេតុ​ខឹង​នឹង​របៀប​ដែល​សូល​ប្រព្រឹត្ត​លើ​គាត់​ក៏​ដោយ​ នោះ​ដាវីឌ​បាន​ទប់​ចិត្ត​ដោយ​ព្រោះ (គាត់​ជ្រាប​ថា សូល​ជា​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍ ហើយ​អ្នក​បំរើ​ព្រះ​ត្រូវ​តែ​ចេះ​អត់​ឱន​ទោស; គាត់​បាន​ប្រមូល​អារម្មណ៍​គិត​អំពី​ទំនាក់ទំនង​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា; គាត់​ដឹង​ថា ការ​ថ្កោល​ទោស​អ្នក​ដទៃ​គឺ​មិន​ល្អ​ទេ)។ (១សាំ. ២៤:៦, ១៥) [wE​៩៩ ១៥/៨ ទំព័រ​៨ វគ្គ​៧]

២៧​. អស់​អ្នក​ណា​ដែល​នៅ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ គួរ​ពិនិត្យ​មើល (ព្រះ​គម្ពីរ; សៀវភៅ​កូ​រ៉ាន; វិទ្យាសាស្ត្រ) និង​យល់​អំពី​អ្វី​ដែល​ (អ្នកវិទ្យាសាស្ត្រ; ពួក​ទស្សនវិទូ; ព្រះ) ប្រទាន​ឲ្យ​គេ។ (អេសា. ៤៨:១៧) [w​៩៨ ១/១០ ទំព័រ​៤ វគ្គ​៣]

២៨​. យ៉ូសែប​មាន​កម្លាំង​ទប់ទល់​នឹង​ការ​លួងលោម​របស់​ប្រពន្ធ​ប៉ូទីផារ​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌​នោះ ដោយ​ព្រោះ​(គាត់​ដឹង​អំពី​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​ដែល​កាត់​ទោស​អំពើ​សហាយ​ស្មន់; គាត់​កោត​ខ្លាច​យ៉ាង​ខ្លាំង​នឹង​ឋានៈ​សំខាន់​របស់​ប្ដី​នាង; គាត់​ចាត់​ទុក​ទំនាក់ទំនង​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា ពិត​ជា​មាន​តម្លៃ​បំផុត)។ (លោក​. ៣៩:៧​-​៩) [wE​៩៩ ១/១០ ទំព័រ​២៩ វគ្គ​៣]

២៩​. អ្នក​សរសេរ​បទ​ទំនុកដំកើង​ទី១១​៩ ប្រាកដ​ជា​មាន​ការ​អបអរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ (ព្រះ​បន្ទូល ឬ​ក្រិត្យ​ក្រម​របស់​ព្រះ; ជីវិត​ជា​អំណោយ​ទាន​មួយ; សេចក្ដី​សង្ឃឹម​ឲ្យ​បាន​សង្គ្រោះ) ដែល​បាន​រៀប​រាប់​ក្នុង​ខ​និ​មួយៗនៃ​សៀវភៅ​ទំនុកដំកើង​ជិត​ទាំង​អស់។ [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល w​០០ ១/២ ទំព័រ​៩ វគ្គ​៥; wE​៨៧ ១៥/៣ ទំព័រ​២៤ វគ្គ​២]

៣០​. ក្នុង​ពីរ​ជំពូក​ដំបូង​នៃ​សំបុត្រ​របស់​ប៉ុល​ទៅ (អ្នក​នៅ​ទី​ក្រុង​រ៉ូម; អ្នក​នៅ​ស្រុក​កាឡាទី; សាសន៍​ហេព្រើរ) យើង​ឃើញ​មាន​សេចក្ដី​ជា​ច្រើន​ត្រូវ​បាន​ស្រង់​ចេញ​ពី​បទ​ទំនុកដំកើង ស្តី​អំពី (ឋានៈ​ខ្ពស់​ជាង​; បុណ្យ​ជ្រមុជ​ទឹក; កិច្ចបំរើ​ផ្សាយ​នៅ​លើ​ផែនដី) របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ [si ទំព័រ​១០៥ វគ្គ​២៨]

សូម​រក​ផ្ទឹម​បទ​គម្ពីរ​នានា ជា​មួយ​នឹង​សេចក្ដី​និ​មួយៗដូច​ត​ទៅ​នេះ:

ម៉ាថ. ២០:២៥​-​២៧; សុ. ១៤:១៥; ១៨:១៧; លោក​. ៣៩:៨, ៩; ហេ. ១៣:១៨

៣១​. យើង​ត្រូវ​ចាត់​ទុក​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះ ជា​អ្វី​ដែល​មាន​តម្លៃ​បំផុត ដើម្បី​មាន​កម្លាំង​បដិសេធ​មិន​ព្រម​ធ្វើ​អំពើ​ដ៏​ខុស​ឆ្គង។ [wE​៩៩ ១/១០ ទំព័រ​២៩ វគ្គ ៣]

៣២​. បណ្ដា​គ្រីស្ទាន​មិន​អាច​ធ្វើ​ពាណិជ្ជកម្ម​បែប​ណា​ដែល​មិន​ទៀងត្រង់ ឬ​បដិសេធ​នឹង​គោលការណ៍​ត្រឹម​ត្រូវ​ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​អ្នក​ដទៃ។ [wE​៩៩ ១៥/៩ ទំព័រ​១០ វគ្គ​២]

៣៣​. គ្រីស្ទាន​គួរ​មាន​អារម្មណ៍​ស្រួល​ជា​មួយ​នឹង​គ្នា ដែល​រួម​បញ្ចូល​ពេល​នៅ​ជា​មួយ​អ្នក​ចាស់​ទុំ​ក្រុមជំនុំ​ផង​ដែរ។ [wE​៩៩ ១/១២ ទំព័រ​២៩ វគ្គ​៣]

៣៤​. មនុស្ស​ដែល​មាន​ប្រាជ្ញា​និង​ចេះ​វិនិច្ឆ័យ​នោះ ថ្លឹង​ថ្លែង​អំពី​លទ្ធផល​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន និង​មិន​ធ្វើ​តាម​អ្វី​ដែល​អ្នក​ដទៃ​និយម​តាម​ដោយ​ព្រោះ​តែ​ជា​អ្វី​ដ៏​ប្រជាប្រិយ​នោះ​ទេ។ [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល gE​៩៤ ៨/១២ ទំព័រ​១៦ វគ្គ​១]

៣៥​. ទោះ​ជា​ទស្សនៈ​របស់​បុគ្គល​ម្នាក់​មើល​ទៅ​ដូច​ជា​សម​ហេតុ​ផល​និង​ត្រឹម​ត្រូវ​ក៏​ដោយ​ គឺ​ជា​ការ​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​បើ​ទទួល​ស្ដាប់​រឿង​ទាំង​សង​ខាង​មុន​នឹង​ធ្វើ​ការ​សន្និដ្ឋាន។ [si ទំព័រ​១១១ វគ្គ​៣៦]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក