បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០១ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/០១ ទំ. ៧

សេចក្ដី​ជូន​ដំណឹង​

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​ធ្នូ: សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ ឬ​ក៏​សៀវភៅ​ព្រះ​គម្ពីរ—បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? ឬ​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ មករា: សៀវភៅ​ស្តើង​ណា​ដែល​មាន​៣២​ទំព័រ​ដែល​ក្រុមជំនុំ​នៅ​មាន។ កុម្ភៈ: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ មីនា: សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។ សូម​ខិតខំ​ជា​ពិសេស​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។

◼ ក្រុមជំនុំ​និ​មួយៗគួរ​តែ​ចាប់​ផ្ដើម​ស្នើ​សុំ​សៀវភៅ​ទស្សនាវដ្ដី​ប៉មយាម​និង​ភ្ញាក់រឭក! សំរាប់​ឆ្នាំ​២០០១ ដែល​ផ្គុំ​គ្នា​មួយ​ក្បាល ដោយ​ដាក់​ជាប់​នឹង​ប័ណ្ណ​ស្នើ​សុំ​ប្រកាសនវត្ថុ​សំរាប់​ខែ​ធ្នូ។ សៀវភៅ​នោះ​អាច​ទទួល​បាន​ជា​ភាសា​ចិន ក្រូអាស៊ី ហូឡង់ អង់គ្លេស បារាំង អាឡឺម៉ង់ ក្រិក អ៊ីតាលី ជប៉ុន កូរ៉េ ប៉ូឡូញ ព័រទុយហ្គាល់ រ៉ូម៉ានី រុស្ស៊ី និង​អេស្ប៉ាញ៉ុល។ ទាល់តែ​មាន​សៀវភៅ​ផ្គុំ​គ្នា​ទាំង​នេះ​ហើយ​វា​បាន​ត្រូវ​ផ្ញើ​ទៅ នោះ​នឹង​បាន​កត់​ក្នុង​បញ្ជី​ដែល​បាន​ដាក់​ក្នុង​ប្រអប់​របស់​ក្រុមជំនុំ​ថា «រង់ចាំ»។ សៀវភៅ​ផ្គុំ​នេះ​ជា​ប្រកាសនវត្ថុ​សុំ​ជា​ពិសេស។

◼ លិខិត​អញ្ជើញ​ចូល​រួម​ពិធី​បុណ្យ​រំឭក​សំរាប់​ឆ្នាំ​២០០២ ជា​ភាសា​ចំ​បង​របស់​ក្រុមជំនុំ​និ​មួយៗ នឹង​ត្រូវ​ផ្ញើ​ទៅ​ក្រុមជំនុំ​របស់​អ្នក។ បើសិន​ជា​មាន​ភាសា​ផ្សេង​ទៀត​ដែល​ត្រូវ​ប្រើ​ក្នុង​តំបន់​របស់​អ្នក ហើយ​អ្នក​ចង់​បាន​លិខិត​អញ្ជើញ​មួយ​ចំនួន​ជា​ភាសា​ទាំង​នោះ លិខិត​នោះ​គួរ​ត្រូវ​ស្នើ​សុំ​ភ្លាមៗដោយ​ប្រើ​ប័ណ្ណ (S-14)។ អាច​ទទួល​លិខិត​អញ្ជើញ​សំរាប់​ពិធី​បុណ្យ​រំឭក ជា​ភាសា​អាល់បានី អារ៉ាប់ អាមេនី ខ្មែរ ចិន ចិន​(សំរាយ) ក្រូអាស៊ី ហូឡង់ អាមេនីខាងកើត អង់គ្លេស បារាំង ក្រិក ហ្គុចារ៉ាធី ហិនឌី អ៊ិឡូកូ ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន កូរ៉េ ឡាវ ម៉ាសេដូន ម៉ហ្សេលា ប៉ាពាមេនតូ ពើស៊ី ប៉ូឡូញ ព័រទុយហ្គាល់ ពុនចាប៊ី រ៉ូម៉ានី រុស្ស៊ី សាមោអិន ស៊ើបៀ អេស្បាញ៉ុល តាកាឡុក ទួរគី និង​វៀតណាម។ សូម​ស្នើ​សុំ​តែ​ភាសា​ដែល​ត្រូវ​ការ​ចាំបាច់​ក្នុង​តំបន់​របស់​អ្នក។

◼ សូម​កត់​សម្គាល់​ថា ពិធី​បុណ្យ​រំឭក​ប្រចាំ​ឆ្នាំ​២០០៣​នឹង​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃ​ពុធ ទី១៦ ខែ​មេសា ក្រោយ​ពី​ថ្ងៃ​លិច។ ដំណឹង​អំពី​ថ្ងៃ​ខែ​ត្រូវ​ជូន​ទុក​ជា​មុន​ដើម្បី​ឲ្យ​បងប្អូន​មាន​ឱកាស​បំ​រុង​ទុក ឬ​ធ្វើ​កិច្ច​សន្យា​សំរាប់​សាល​ប្រជុំ​ផ្សេង​ទៀត ក្នុង​ករណី​មាន​ក្រុមជំនុំ​ជា​ច្រើន​ដែល​ប្រើ​សាលព្រះរាជាណាចក្រ​តែ​មួយ ហើយ​ក្រុមជំនុំ​ខ្លះ​ត្រូវ​រក​កន្លែង​ផ្សេង។ អ្នក​ចាស់​ទុំ​គួរ​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អ្នក​ចាត់ការ​ខាង​សាល ដើម្បី​កុំ​ឲ្យ​មាន​ការ​រំខាន​ពី​សកម្មភាព​ឯ​ទៀត​នៅ​ក្នុង​សាល​នោះ ហើយ​ដើម្បី​ឲ្យ​ពិធី​បុណ្យ​រំឭក​អាច​ធ្វើ​ឡើង​ដោយ​មាន​សុវត្ថិ​ភាព​និង​របៀប​រៀប​រយ​ល្អ។ ពីព្រោះ​ពិធី​បុណ្យ​នេះ​ជា​ពិធី​ដ៏​សំខាន់​មួយ ក្រុម​អ្នក​ចាស់​ទុំ​គួរ​ជ្រើសរើស​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​សមត្ថភាព​ច្រើន​ជាង​ឲ្យ​ជា​អ្នក​អធិប្បាយ​នៅ​ពិធី​បុណ្យ​រំឭក ជាជាង​ឆ្លាស់​គ្នា​ម្នាក់​ម្ដងៗ ឬ​ប្រើ​បង​ប្រុស​ដដែល​រាល់​តែ​ឆ្នាំ​។ បើសិន​ជា​មាន​បង​ប្រុស​ម្នាក់​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​ជា​អ្នក​ចាក់​ប្រេង​តាំង​នោះ អ្នក​ចាស់​ទុំ​ត្រូវ​ជ្រើសរើស​គាត់​ជា​អ្នក​ថ្លែង។

◼ ប្រកាសនវត្ថុ​ថ្មី​ដែល​អាច​ទទួល​បាន:

ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច—ជា​អក្សរ​ធំ—ភាសា​អង់គ្លេស

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក