សូមផ្ដល់ជូនអ្នកត្រួតពិនិត្យសាលា
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៣។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣៥នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៣។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
សុន្ទរកថាទី១
១. តើការ«រួបរួម»គ្នាក្នុងជំនឿនិងការស្គាល់ព្រះតាមចំណេះពិតនោះ តម្រូវឲ្យយើងធ្វើអ្វី? (អេភ. ៤:១៣, ១៤) [w០១ ១/១១ ទំព័រ១៤ វគ្គ៨]
២. តើយើងត្រូវធ្វើអ្វី ដើម្បីឲ្យព្រះគម្ពីរបង្កើតផលល្អក្នុងជីវិតយើង? [w០១ ១/៣ ទំព័រ៧ វគ្គ៥]
៣. ទោះបីជាព្រះគម្ពីរមិនរៀបរាប់ចំៗអំពីការបើកបររថយន្តក៏ដោយ តើមានគោលការណ៍អ្វីខ្លះ ដែលជាការណែនាំក្នុងផ្នែកនេះនៃជីវិតយើង? [w០១ ១/៥ ទំព័រ៤ វគ្គ៥-៧]
៤. តើយើងគួរមានគោលបំណងអ្វី ពេលដែលខំឲ្យមាន«ជំនឿន»ក្នុងការបង្ហាញភាពចាស់ទុំជាជនគ្រីស្ទាន? (១ធី. ៤:១៥) ហើយតើយើងអាចបំពេញគោលដៅនេះបានយ៉ាងដូចម្ដេច? [w០១ ១/១១ ទំព័រ១៦ វគ្គ១៦]
៥. សំនួរសួរថា តើព្រះយេស៊ូពិតជាមានព្រះជន្មរស់ឡើងវិញឬក៏អត់នោះ ហេតុអ្វីបានជាសំខាន់ម្ល៉េះ? [w០១ ១/៦ ទំព័រ៥ វគ្គ៤, ៥]
៦. តើការអាននិងការរំពឹងគិតលើសេចក្ដីពិតក្នុងពីព្រះគម្ពីរ អាចមាន «មហិទ្ធិឫទ្ធិ» យ៉ាងណាទៅលើជីវិតរបស់យើង? (ហប. [ហេ.] ៤:១២, ខ.ស.) [w០១ ១/៤ ទំព័រ៧ វគ្គ២]
៧. សូមពន្យល់ឃ្លាពីរដែលថា «កិច្ចការខាងសាច់ឈាម» និង «ផលផ្លែនៃព្រះវិញ្ញាណ»។ (កា. ៥:១៩-២៣) [w០១ ១/១១ ទំព័រ១៥ វគ្គ១៤]
៨. តើថ្ងៃខែដែលទុកជាគោល ជាអ្វី? ហើយ ហេតុអ្វីបានជាថ្ងៃខែនោះសំខាន់ម្ល៉េះ? [siE ទំព័រ២៨២ វគ្គ២៧]
៩. តើមានភស្តុតាងអ្វី ដែលបញ្ជាក់ថា ព្រះយេស៊ូពិតជាបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ? [w០១ ១/៦ ទំព័រ៦ វគ្គ៥]
១០. ក្នុងពិភពលោកថ្មីនោះ តើមនុស្សលោកនឹងយល់កាន់តែច្បាស់បានយ៉ាងណា អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះពេលវេលា? [siE ទំព័រ២៨៣ វគ្គ៣២]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. ពិតឬមិនពិត: នៅកូរិនថូសទី១ ២:៩ សាវ័កប៉ុលសំដៅទៅលើអ្វីៗដែលព្រះយេហូវ៉ាបានរៀបចំជាមរតកចំពោះរាស្ត្រទ្រង់។ សូមពន្យល់។ [ip-2-E ទំព័រ៣៦៦ ប្រអប់]
១២. តើពាក្យនៅកូរិនថូសទី១ ១០:១៣ សំដៅទៅលើសេចក្ដីល្បួងណាខ្លះ? ហើយ តើព្រះយេហូវ៉ា «រៀបផ្លូវឲ្យចៀសរួច» បានយ៉ាងណា? [wE៩១ ១/១០ ទំព័រ១០, ១១ វគ្គ១១-១៤]
១៣. តើគំរូរបស់ព្រះយេស៊ូក្នុងការបង្ហាញព្រះទ័យសទ្ធានោះ មានអានុភាពយ៉ាងណាលើពួកគ្រីស្ទាន? (២កូ. ៨:៩) [wE៩២ ១៥/១ ទំព័រ១៦ វគ្គ១០]
១៤. តើក្រិត្យវិន័យធ្វើជា«អ្នកដឹកនាំទៅដល់ព្រះគ្រីស្ទ» យ៉ាងដូចម្ដេច? (កា. ៣:២៤) [w០២ ១/៩ ទំព័រ១១ វគ្គ១១]
១៥. «បថមសិក្សានៅនាលោកីយ»ដែលយើងត្រូវប្រុងប្រយ័ត្នកុំឲ្យនាំយើងឲ្យវង្វេងនោះ តើជាអ្វីទៅ? (កូល. ២:៨)