សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែ តុលា: ទស្សនាវដ្ដីប៉មយាម។ បើជួបមនុស្សណាដែលមានចំណាប់អារម្មណ៍ អាចផ្ដល់ឲ្យសៀវភៅស្តើងតម្រូវ ជាពិសេសសូមខំព្យាយាមដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ វិច្ឆិកា: ផ្ដល់ឲ្យសៀវភៅចំណេះ ឬសៀវភៅស្តើងតម្រូវ។ បើម្ចាស់ផ្ទះមានប្រកាសនវត្ថុទាំងនេះហើយ ផ្ដល់សៀវភៅថ្វាយបង្គំព្រះ ឬប្រកាសនវត្ថុមួយដែលបានបោះពុម្ពយូរហើយ។ ធ្នូ: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬសៀវភៅព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? ឬក៏សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ មករា: សៀវភៅសុភមង្គលគ្រួសារ។
◼ ប្រសិនបើម៉ោងប្រជុំនៃក្រុមជំនុំរបស់អ្នកមានការផ្លាស់ប្ដូរនៅថ្ងៃទី១ ខែមករា លេខាក្រុមជំនុំគួរតែប្រាប់ការិយាល័យសាខាអំពីការផ្លាស់ប្ដូរនោះ ដោយផ្ញើក្រដាសបំពេញខាងពត៌មានពីកិច្ចប្រជុំក្រុមជំនុំ និងការសុំប័ណ្ណកម្មវិធីប្រជុំ (S-5)។ បើត្រូវការ ក៏អាចសុំប័ណ្ណកម្មវិធីប្រជុំថ្មី តាមក្រដាសដដែលនោះ។ គួរតែសុំប័ណ្ណកម្មវិធីប្រជុំ យ៉ាងហោចណាស់ប្រាំបីសប្ដាហ៍មុននឹងទទួលនោះ។
◼ សន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងមួយនេះ គឺជា «កម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ ២០០៤» ហើយត្រូវទុកសំរាប់មើលក្នុងកំឡុងឆ្នាំ២០០៤។