សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែ កុម្ភៈ: សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។ មីនា: សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ជាពិសេសសូមខំព្យាយាមដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ បើមនុស្សមានសៀវភៅចំណេះរួចហើយ នោះអាចជូនសៀវភៅសុភមង្គលគ្រួសារក៏បាន។ មេសានិងឧសភា: ទស្សនាវដ្ដីប៉មយាម។ ពេលត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ ចូរទៅជួបអ្នកដែលបានចូលរួមពិធីបុណ្យរំឭកដែរ ឬបានចូលរួមការប្រជុំសំខាន់ៗផ្សេងទៀតតែអត់ទាន់ចូលរួមទៀងទាត់ជាមួយនឹងក្រុមជំនុំ។ សូមខំព្យាយាមជូនសៀវភៅចូរថ្វាយបង្គំព្រះ។ សូមខំព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ជាពិសេស បើបុគ្គលនោះបានសិក្សាសៀវភៅចំណេះ ឬសៀវភៅស្តើងតម្រូវ រួចហើយ។
◼ ប្រធានត្រួតពិនិត្យឬក៏អ្នកណាម្នាក់ដែលគាត់ចាត់ឲ្យធ្វើ គួរជំរះបញ្ជីគណនីរបស់ក្រុមជំនុំនៅថ្ងៃទី១ ខែមីនា ឬក៏ប្រញាប់បំផុតដែលអាចធ្វើទៅបានបន្ទាប់ពីថ្ងៃនោះ។ កាលដែលកិច្ចការនេះបានត្រូវធ្វើរួចហើយ នោះសូមជំរាបប្រាប់ក្រុមជំនុំពេលដែលសេចក្ដីរាយការណ៍គណនីជាបន្ទាប់ត្រូវអាន។ ចូរអានឲ្យក្រុមជំនុំស្ដាប់នូវការថ្លែងអំណរគុណចំពោះវិភាគទានដែលក្រុមជំនុំបានឲ្យសំរាប់កិច្ចការទូទាំងពិភពលោក ឬក៏បេឡាផ្សេងណាទៀតដែលអង្គការព្រះយេហូវ៉ាបានរៀបចំ។
◼ ស្មៀននិងអ្នកត្រួតពិនិត្យកិច្ចបំរើត្រូវពិនិត្យមើលសកម្មភាពរបស់ពួកអ្នកត្រួសត្រាយពេញពេល។ ប្រសិនបើមានអ្នកណាម្នាក់ដែលមានការពិបាកក្នុងការបំពេញម៉ោងនោះ ពួកអ្នកចាស់ទុំគួររៀបចំជំនួយសំរាប់ជួយគេ។ សំរាប់យោបល់ សូមមើលសំបុត្រប្រចាំឆ្នាំលេខS-201របស់សមាគម។
◼ សុន្ទរកថាពិសេសក្នុងកំឡុងខែធ្វើបុណ្យរំឭកនាឆ្នាំ២០០៤ មានប្រធានថា «ចូរមានចិត្តក្លាហាននិងទុកចិត្តលើព្រះយេហូវ៉ា»។ សូមមើលសេចក្ដីជូនដំណឹងដែលទាក់ទងគ្នាក្នុង កិច្ចបំរើព្រះរាជាណាចក្រយើង ខែកញ្ញា ឆ្នាំ២០០៣។