លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៤ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣៥នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែមករាដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៤។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. ដើម្បីនាំឲ្យអ្នកស្ដាប់យល់ដឹងពីសុន្ទរកថា តើយើងត្រូវយកចិត្តទុកដាក់នឹងកត្ដាណាខ្លះ? [ht ទំព័រ១៣ វគ្គ៥]
២. ក្នុងការផ្ដើមវាចា តើយើងអាចធ្វើយ៉ាងណាដើម្បីឲ្យអ្នកស្ដាប់ចាប់អារម្មណ៍នឹងប្រធានសុន្ទរកថា? [ht ទំព័រ១៧ វគ្គ២]
៣. តើមានកាលៈទេសៈអ្វីខ្លះដែលជួយយើងឲ្យដឹងថា ត្រូវប្រើទំហំសម្លេងប៉ុណ្ណា? [ht ទំព័រ២០ វគ្គ៤-ទំព័រ២១ វគ្គ៥]
៤. សូមពន្យល់នូវសារៈសំខាន់នៃការផ្អាកតាមវណ្ណយុត្ត។[ht ទំព័រ២៣ វគ្គ១៧, ១៨]
៥. តើតាមរបៀបណាដែលយើងអាចដឹងថា ការផ្ដើមវាចាគឺមានប្រវែងត្រឹមត្រូវ? (ម៉ាថ. ២៣:៣៧, ៣៨) [ht ទំព័រ១៩ វគ្គ១១, ១៤]
៦. ហេតុអ្វីក៏ត្រូវពន្យល់ពាក្យដែលអ្នកស្ដាប់មិនសូវយល់?[ht ទំព័រ១៥ វគ្គ១៧]
៧. ហេតុអ្វីក៏សំខាន់ដែលយើងថ្លែងពត៌មានត្រឹមត្រូវ?[ht ទំព័រ១៤ វគ្គ១០]
សុន្ទរកថាទី១
៨. តើការបង្កើតសម្ដែងថា ព្រះជាព្រះមួយអង្គដែលស្អាតស្អំបានយ៉ាងណា? (រ៉ូម ១:២០) [w០២ ១/៥ ទំព័រ៥ វគ្គ៤]
៩. ដើម្បីស៊ូទ្រាំនឹងបន្លាមួយក្នុងសាច់យើង តើហេតុអ្វីបានជាការអាននិងការសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃគឺចាំបាច់នោះ? [w០២ ១/៥ ទំព័រ២៤ វគ្គ៨]
១០. ស្តីអំពីគោលការណ៍ដែលថា «ចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ!» តើព្យាការីដានីយ៉ែលបានអនុវត្តតាមគោលការណ៍នេះយ៉ាងណា? (កូរិនថូសទី១ ១០:៣១) [wE០២ ១៥/២ ទំព័រ៥ វគ្គ៦, ៧]
អំនានប្រចាំសប្ដាហ៍
១១. តើ«ដើមជីវិត»ដែលបានរៀបរាប់នៅលោកុប្បត្តិ ២:៩ តំណាងអ្វី?
១២. ហេតុអ្វីបានជាប្រពន្ធរបស់ឡុតបាត់បង់ជីវិត? (លោ.១៩:២៦) [wE៩០ ១៥/៤ ទំព័រ១៨ វគ្គ១០]
១៣. គំរូដែលទុកជាទំនាយដែលមាននៅលោកុប្បត្តិ ជំពូកទី២៤ តើអ្នកណាត្រូវតំណាងដោយ (ក) អ័ប្រាហាំ (ខ) អ៊ីសាក (គ) បាវរបស់អ័ប្រាហាំគឺអេលាស៊ើរ (ឃ) អូដ្ឋ១០ក្បាល ហើយ(ង) រេបិកា?
១៤. តើព្រះបានកំណត់វាសនាឲ្យយ៉ាកុបនិងអេសាវទេ?(លោ. ២៥:២៣)
១៥. តើតាមរបៀបណាដែលរ៉ាជែលធ្វើជាគំរូដ៏ល្អជាអ្នកដែលខំព្យាយាម ដែលបានទទួលពរពីព្រះយេហូវ៉ា? (លោ. ៣០:១-៨) [wE០២ ១/៨ ទំព័រ២៩-៣០]