កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែកក្កដា
ចំរៀងលេខ១៨០
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៤ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែសីហា។ ក្នុងការសម្ដែង ចូរបង្ហាញពីការផ្ដល់ទស្សនាវដ្ដីជូនបុគ្គលម្នាក់នៅតាមផ្លូវដែលមិនសូវចេះនិយាយភាសាខ្មែរ។
១៨ នាទី: «ចូរយកតម្រាប់តាមយុត្ដិធម៌របស់ព្រះយេហូវ៉ា»។a អាស្រ័យលើពេលវេលា ចូរអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់ពីយោបល់ខ្លះៗពីបទគម្ពីរដែលមានក្នុងអត្ថបទ។
១៥ នាទី: «ព្រះគម្ពីរជាសៀវភៅដែលមានទំនាយដែលអាចទុកចិត្តបាន»។ សុន្ទរកថានិងការពិគ្រោះជាមួយនឹងអ្នកស្ដាប់ដែលមានមូលដ្ឋានលើសៀវភៅព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? ជំពូកទី៩ វគ្គ២០-៣៧។ ក្នុងកិច្ចបំរើផ្សាយ យើងច្រើនតែជួបមនុស្សដែលចង់ដឹងអំពីអនាគត។ ព្រះគម្ពីរផ្ដល់ពត៌មានដែលអាចទុកចិត្តបាន ដោយប្រាប់អំពីអនាគតដ៏ភ្លឺស្វាងសំរាប់មនុស្សជាតិដែលចេះស្ដាប់បង្គាប់។ ចូរពិនិត្យមើលទំនាយខ្លះៗក្នុងព្រះគម្ពីរដែលពង្រឹងទំនុកចិត្តលើទំនាយរបស់ព្រះគម្ពីរចំពោះអនាគត។ ចូរឲ្យអ្នកផ្សាយសម្ដែងយ៉ាងខ្លីនូវរបៀបពន្យល់ពីព្រឹត្ដិការណ៍ក្នុងព្រះគម្ពីរ ដើម្បីជួយអ្នកចាប់អារម្មណ៍ឲ្យបណ្ដុះទំនុកចិត្តលើព្រះគម្ពីរ។
ចំរៀងលេខ១៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែកក្កដា
ចំរៀងលេខ១៨៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ចូរពិគ្រោះនូវសារៈសំខាន់ចំពោះការរក្សាឲ្យមានកម្មវិធីអានព្រះគម្ពីរជាទៀងទាត់ សូម្បីក្នុងកំឡុងពេលវិស្សមកាល ដែលអាចរំខានដល់ទម្លាប់អានព្រះគម្ពីររបស់យើង។ សូមរួមបញ្ចូលពត៌មានពីទស្សនាវដ្ដីប៉មយាមជាភាសាអង់គ្លេស ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០០ ទំព័រ៣២។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន ភាគទី១»។ សុន្ទរកថាដែលត្រូវដឹកនាំដោយអ្នកត្រួតពិនិត្យកិច្ចបំរើ។ ចូរប្រាប់ពត៌មានពីសៀវភៅប្រកាសដែលមានជាភាសាអង់គ្លេស ទំព័រ៥៧២-៥៧៤ ដោយរៀបរាប់អំពីប្រវត្ដិនៃកិច្ចការបង្រៀនសិស្សនៅសម័យនេះ។ ចូរធ្វើឲ្យបងប្អូនចាប់អារម្មណ៍ចំពោះអត្ថបទដែលមានជាបន្តនៅពេលក្រោយ។ ក្នុងចំណោមប្រធានដែលនឹងត្រូវពិគ្រោះមាន របៀបរៀបចំដឹកនាំការសិក្សា របៀបជួយសិស្សឲ្យចេះរៀបចំ តើត្រូវសិក្សាពត៌មានប៉ុន្មាន របៀបប្រើបទគម្ពីរដោយប្រសិទ្ធភាព របៀបដោះស្រាយសំនួរដែលសិស្សសួរ របៀបចាប់ផ្ដើមអធិស្ឋាន និងរបៀបជួយសិស្សឲ្យចូលរួមក្នុងអង្គការរបស់ព្រះ។ លើកទឹកចិត្តគ្រប់គ្នាឲ្យអនុវត្តតាមយោបល់ទាំងប៉ុន្មាន ហើយឲ្យរក្សាទុកអត្ថបទនេះសំរាប់ប្រើនៅលើកក្រោយទៀត។
ចំរៀងលេខ១០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែកក្កដា
ចំរៀងលេខ៤២
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែកក្កដា។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៤ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែសីហា។ ក្នុងការសម្ដែងនោះ សូមបង្ហាញនូវរបៀបតបឆ្លើយនឹងសំដីដែលអាចរារាំងការសន្ទនាដែលគេតែងនិយាយថា៖ «ខ្ញុំកាន់ពុទ្ធសាសនា»។—សូមមើលកូនសៀវភៅ របៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ១២
៨ នាទី: ប្រអប់សំនួរ។ ត្រូវដឹកនាំដោយអ្នកចាស់ទុំម្នាក់។ សូមអាននិងពិគ្រោះអត្ថបទទាំងមូល។
២៥ នាទី: «វិធីផ្សព្វផ្សាយនៅតំបន់ជំនួញ»។b បើក្រុមជំនុំមានការរៀបចំដើម្បីផ្សាយនៅតំបន់ជំនួញ សូមប្រាប់ឲ្យបងប្អូនជ្រាប។ ដោយចំណាយពេលខ្លី ចូរធ្វើការសម្ដែងតាមយោបល់នៅវគ្គ៤ ឬវិធីមួយផ្សេងទៀតដែលមានប្រសិទ្ធភាពក្នុងតំបន់ផ្សាយ។ អាស្រ័យទៅលើពេលវេលា អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់បទពិសោធន៍ដែលលើកទឹកចិត្ត ដែលគេមានដោយធ្វើបន្ទាល់នៅតំបន់ជំនួញ។
ចំរៀងលេខ១៦០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែសីហា
ចំរៀងលេខ១៨៧
៨ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
២២ នាទី: តើអ្នកចេះវែកញែកឬទេ? សុន្ទរកថានិងការពិគ្រោះដែលផ្អែកលើពត៌មានពីសៀវភៅ បង្កើនសមត្ថភាពទំព័រ៦០ វគ្គ១៥-១៦។ នៅពេលដែលយើងពន្យល់ហើយប្រើបទគម្ពីរក្នុងកិច្ចបំរើផ្សាយដូចអ្វីដែលបង្ហាញលើវេទិកា នោះការបង្រៀនយើងនឹងមានប្រសិទ្ធភាពជាង ហើយជាការល្អបើយើងប្រាប់នូវមូលហេតុចំពោះអ្វីដែលយើងនិយាយ ជាជាងគ្រាន់តែប្រាប់ពីចំណុចទាំងនោះប៉ុណ្ណោះ។ ដោយប្រើឧទាហរណ៍ពីសៀវភៅឯទៀតរបស់យើងដែលសមរម្យក្នុងតំបន់ផ្សាយ ចូរបង្ហាញនូវរបៀប(១) ជ្រើសរើសនិងពន្យល់ពាក្យសំខាន់ក្នុងបទគម្ពីរ (២) ផ្ដល់ភស្តុតាងគាំទ្រនូវបរិបទឬពីបទគម្ពីរមួយទៀត ដែលទាក់ទងនឹងប្រធាន (៣) ប្រើឧទាហរណនិទស្សន៍មួយដើម្បីបង្ហាញនូវភាពសមហេតុផលចំពោះអ្វីដែលយើងបាននិយាយហើយ (៤) ប្រើសំនួរដើម្បីជួយអ្នកស្ដាប់ឲ្យវែកញែករឿងនោះ។ ចូរបញ្ជាក់នូវផលប្រយោជន៍ពីវិធីវែកញែក។
១៥ នាទី: បទពិសោធន៍ក្នុងតំបន់។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់បទពិសោធន៍ដែលលើកទឹកចិត្តក្នុងកាលត្រួសត្រាយជំនួយ ឬចូលរួមសកម្មភាពខាងវិញ្ញាណផ្សេងៗទៀតនៅពេលថ្មីៗនេះ។
ចំរៀងលេខ៣២ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។