កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សូមកត់សម្គាល់: កិច្ចបំរើព្រះរាជាណាចក្រយើងនឹងគ្រោងពេលសំរាប់ការប្រជុំអប់រំកិច្ចបំរើ ចំពោះសប្ដាហ៍និមួយៗក្នុងកំឡុងខែវិច្ឆិកា។ ក្រុមជំនុំប្រហែលត្រូវធ្វើការរៀបចំដើម្បីចូលរួមមហាសន្និបាតតាមតំបន់ដែលមានប្រធានថា «ចូរដើរជាមួយនឹងព្រះ»។ បើសមគួរ ចូរឆ្លៀត១៥នាទីនៅឯការប្រជុំអប់រំកិច្ចបំរើចុងក្រោយមុនមហាសន្និបាត ដើម្បីសើរើឡើងវិញនូវយោបល់ដ៏ល្អពីសន្លឹកបន្ថែមនៃកិច្ចបំរើព្រះរាជាណាចក្រយើង សំរាប់ខែសីហាដែលទាក់ទងនឹងតំបន់របស់យើង។ នៅខែមករាការប្រជុំអប់រំកិច្ចបំរើទាំងមូលមួយ នឹងសើរើឡើងវិញនូវចំណុចសំខាន់ៗពីកម្មវិធីមហាសន្និបាត។ ដើម្បីរៀបចំសំរាប់ការពិគ្រោះនោះ ពេលដែលនៅឯមហាសន្និបាត យើងទាំងអស់គ្នាអាចកត់នូវចំណុចសំខាន់ៗ ដែលរួមបញ្ចូលចំណុចសំខាន់ៗដែលយើងចង់អនុវត្តតាមក្នុងជីវភាពរស់នៅផ្ទាល់ខ្លួន ហើយក្នុងកិច្ចផ្សព្វផ្សាយផងដែរ។ បន្ទាប់មក យើងអាចលើកទឹកចិត្តបងប្អូនដោយពន្យល់នូវរបៀបដែលយើងបានអនុវត្តតាមយោបល់ទាំងប៉ុន្មាននោះ តាំងពីចូលរួមមហាសន្និបាតមក។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែវិច្ឆិកា
ចំរៀងលេខ១៨០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។
១៥ នាទី: ចូរទទួលប្រយោជន៍យ៉ាងពេញលេញពីការប្រជុំអប់រំកិច្ចបំរើ។ សុន្ទរកថាដែលមានមូលដ្ឋានលើសៀវភៅកិច្ចការផ្សាយរបស់យើង ទំព័រ៧១-៧២។ (ភាសាអង់គ្លេស) ការប្រជុំអប់រំកិច្ចបំរើជួយយើងជាអ្នកបំរើគ្រីស្ទានឲ្យរីកចំរើនតាមវិធីប្រាំយ៉ាង តើនោះជាអ្វី? សូមឲ្យឧទាហរណ៍ខ្លះៗពីកម្មវិធីខែនេះ។ តើមានផលប្រយោជន៍អ្វីខ្លះបើរៀបចំទុកជាមុន? ហេតុអ្វីគួរចូលរួមជាទៀងទាត់? តើកិច្ចប្រជុំនេះមានមូលដ្ឋានលើបទគម្ពីរអ្វី?
២០ នាទី: «ចូរចាំជានិច្ចថា ពេលគឺបន្ទាន់ហើយ!»។a រួមបញ្ចូលចំណុចខ្លះៗពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០០០ ទំព័រ២០-២១។
ចំរៀងលេខ១៩ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែវិច្ឆិកា
ចំរៀងលេខ៣
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ បើយោបល់ទីមួយនៅទំព័រ៤អាចមានប្រសិទ្ធភាពក្នុងតំបន់ផ្សាយរបស់អ្នក សូមប្រើយោបល់នោះ ធ្វើការសម្ដែងដោយបង្ហាញរបៀបជូនទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ។ អាចប្រើពាក្យផ្សព្វផ្សាយផ្សេងទៀតក៏បាន។
១៥ នាទី: នៅខែធ្នូ យើងនឹងជូនសៀវភៅបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។ ធ្វើការសម្ដែងដែលបានត្រូវរៀបចំយ៉ាងល្អ។ ការសម្ដែងនោះត្រូវដូចតទៅនេះ : ក្រោយអ្នកផ្សាយប្រាប់ឈ្មោះខ្លួន គាត់អាចនិយាយថា៖ «បើស្ទង់មតិមនុស្សថា តើបុរសឧត្តមបំផុតដែលធ្លាប់រស់នៅជាអ្នកណា? ពួកគេនឹងឆ្លើយខុសៗគ្នាទាំងអស់។ ក្នុងចំណោមបុរសទាំងឡាយក្នុងប្រវត្ដិសាស្ត្រដែលធ្លាប់ចាត់ទុកជាមនុស្សឧត្តុង្គឧត្តមនោះ គ្មានអ្នកណាមានឥទ្ធិពលទៅលើជីវិតមនុស្សខ្លាំងជាងព្រះយេស៊ូគ្រីស្ទឡើយ។ យកល្អយើងធ្វើតាមគំរូរបស់ទ្រង់។ សូមមើលអ្វីដែលសិស្សរបស់ទ្រង់ឈ្មោះពេត្រុសបានប្រាប់អំពីព្រះយេស៊ូ។ [អាន ពេត្រុសទី១ ២:២១] ការថ្វាយបង្គំពិតចំពោះព្រះវរបិតាគឺតាមរយៈព្រះយេស៊ូប៉ុណ្ណោះ ដូចទ្រង់មានបន្ទូលនៅយ៉ូហាន ១៤:៦។ [អាន] តើយើងដឹងអ្វីខ្លះអំពីព្រះយេស៊ូ? តើទ្រង់ធ្លាប់បង្រៀនអ្វី? តើទ្រង់ធ្លាប់មានរបៀបរស់នៅបែបណា? តើទ្រង់ធ្លាប់ប្រព្រឹត្តទៅលើអ្នកឯទៀតយ៉ាងណា? សៀវភៅនេះដែលមានចំណងជើងថាបុរសឧត្តមបំផុតដែលធ្លាប់រស់នៅនឹងឆ្លើយសំនួរទាំងនោះហើយសំនួរជាច្រើនឯទៀតដែរ»។ សូមបង្ហាញចំណុចខ្លះៗដែលគួរឲ្យចាប់អារម្មណ៍ក្នុងសៀវភៅនោះ។ បើម្ចាស់ផ្ទះចាប់អារម្មណ៍យ៉ាងស្មោះ អ្នកអាចនិយាយថា៖ «ខ្ញុំចង់ជូនសៀវភៅនេះឲ្យអ្នកទុកអាន។ ខ្ញុំប្រាកដថាអ្នកនឹងចូលចិត្ត។ បើអ្នកចង់អានខ្ញុំសប្បាយចិត្តជូន»។ ពេលដែលបង្ហាញម្ចាស់ផ្ទះសៀវភៅនោះ សូមបង្ហាញប្រសាសន៍ខ្លះៗក្នុងសេចក្ដីផ្ដើម ដូចប្រសាសន៍របស់លោកហឺបឺត ជោច វេលនិងលោកណាប៉ូឡេអុងជាដើម។ បង្ហាញរូបភាពស្អាតៗខ្លះៗ។ ប្រាប់ថាកិច្ចការរបស់យើងជាកិច្ចការស្ម័គ្រចិត្ត ហើយសួរគេបើចង់គាំទ្រកិច្ចការនោះដោយជូនវិភាគទានស្ម័គ្រចិត្ត។
២០ នាទី: ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប។ សុន្ទរកថាដែលមានមូលដ្ឋានលើគម្រោងជូនដោយការិយាល័យសាខាជប៉ុននៅខែមករាឆ្នាំ២០០៣។ ជួយបងប្អូនយល់នូវភាពចាំបាច់នៃការប្រុងប្រយ័ត្នជានិច្ចក្នុងកិច្ចបំរើ។
ចំរៀងលេខ៥២ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែវិច្ឆិកា
ចំរៀងលេខ១៧៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: តើអ្នកធ្លាប់ដឹងនូវសុភមង្គលដែលមកពីការឲ្យទេ? សុន្ទរកថាមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៤ ទំព័រ១៩-២៣ (ភាសាអង់គ្លេស)
ចំរៀងលេខ៧៧ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែវិច្ឆិកា
ចំរៀងលេខ២១៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែវិច្ឆិកា។ ប្រើយោបល់ទី២ ធ្វើការសម្ដែងបង្ហាញវិធីជូនទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ។
១០ នាទី: ប្រអប់សំនួរ។ សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់។
២៥ នាទី: «ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន ភាគទី៣»។b ប្រើសំនួរដែលមានស្រាប់។ ក្រោយពិគ្រោះវគ្គទីបី ធ្វើការសម្ដែងមួយយ៉ាងខ្លី បង្ហាញរបៀបធ្វើការសិក្សាពីសៀវភៅស្តើងតម្រូវ មេរៀនទី៥ វគ្គ១។ ពេលដែលការសម្ដែងចាប់ផ្ដើម សិស្សបានអាននិងឆ្លើយសំនួរវគ្គទី១រួចហើយ។ អ្នកដឹកនាំនិងសិស្សអានហើយពិគ្រោះបទគម្ពីរនៅអេសាយ ៤៥:១៨ និងសាស្ដា ១:៤។ អ្នកដឹកនាំប្រើសំនួរស្រួលៗដើម្បីជួយសិស្សពន្យល់ទំនាក់ទំនងរវាងបទគម្ពីរនិងសាច់រឿងដែលកំពុងពិគ្រោះ។
ចំរៀងលេខ២០២ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែធ្នូ
ចំរៀងលេខ៧៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ប្រាប់ឧបករណ៍ផ្សាយសំរាប់ខែធ្នូ។ ធ្វើការសម្ដែងមួយឬពីរដែលបង្ហាញវិធីជូនសៀវភៅបុរសឧត្តមបំផុត។
២០ នាទី: «តើអ្នកអាចជួយបានទេ?»។c សម្ភាសន៍អ្នកផ្សាយមួយឬពីរនាក់ដែលជាមនុស្សកតញ្ញូដោយសារបានទទួលជំនួយឬការលើកទឹកចិត្តពីអ្នកឯទៀត។
១៥ នាទី: បទពិសោធន៍តាមតំបន់។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់បទពិសោធន៍ដែលធ្លាប់មានទាក់ទងនឹងមហាសន្និបាតឬពេលដែលផ្សព្វផ្សាយក្រៅផ្លូវការនៅកន្លែងធ្វើការ នៅសាលារៀន ឬកន្លែងណាមួយផ្សេងទៀត។
ចំរៀងលេខ៣៤ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។