កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែឧសភា
ចំរៀងលេខ២១៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ បើសមនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមិថុនា ដោយប្រើយោបល់ទីមួយនៅទំព័រទី៨។ ពាក្យផ្សាយផ្សេងទៀតដែលមានប្រយោជន៍ក៏អាចប្រើបានដែរ។ សូមរៀបចំធ្វើការសម្ដែង ដោយអ្នកផ្សាយកំពុងតែស្នើផ្ដល់ទស្សនាវដ្ដីតាមរថយន្តឈ្នួល។
១៥ នាទី: ចូរប្រើបន្ទូលរបស់ព្រះដើម្បីឲ្យមានឥទ្ធិពលទៅលើចិត្តគំនិត។ សុន្ទរកថាដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០៥ ទំព័រទី២៨-៣១ (ជាភាសាអង់គ្លេស)។ ពិគ្រោះរបៀបដែលព្រះយេស៊ូបានប្រើបទគម្ពីរដើម្បីជួយពេត្រុស។ សូមពិគ្រោះរបៀបដែលយើងអាចត្រាប់តាមគំរូរបស់ព្រះយេស៊ូកាលណាត្រូវកែតម្រង់ការគិតគូរនិងអារម្មណ៍នៃកូនរបស់យើង សិស្សព្រះគម្ពីររបស់យើង និងខ្លួនយើងដែរ។
២០ នាទី: «ចូររៀបចំកាលវិភាគដែលស្រួលសម្រាប់ក្រុមគ្រួសាររបស់អ្នក»។ ក្រោយពាក្យផ្ដើមដែលមិនដល់ពីរនាទី នោះសូមបញ្ជាក់ប្រយោជន៍ពីការសរសេរកាលវិភាគមួយ ហើយពិគ្រោះរបៀបដែលយើងអាចបំពេញចន្លោះកាលវិភាគដែលទទេនៅទំព័រទី៦។ បន្ទាប់មកពិគ្រោះអត្ថបទ«កាលវិភាគក្រុមគ្រួសារសម្រាប់កិច្ចប្រជុំក្រុមជំនុំ»ដោយសំនួរនិងចម្លើយ។ សូមអញ្ជើញអ្នកស្ដាប់ប្រាប់របៀបដែលពួកគាត់មិនអនុញ្ញាតឲ្យកិច្ចការផ្សេងៗមករារាំងមិនឲ្យទៅប្រជុំ។ ផ្នែកផ្សេងៗពីកាលវិភាគក្រុមគ្រួសារនឹងត្រូវពិនិត្យមើលពេលក្រោយ។
ចំរៀងលេខ៧៧ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែឧសភា
ចំរៀងលេខ៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: «កាលវិភាគក្រុមគ្រួសារសម្រាប់កិច្ចបំរើផ្សាយជាក្រុមគ្រួសារ»។a សូមអញ្ជើញអ្នកស្ដាប់ប្រាប់ពីប្រយោជន៍ដែលមកពីការផ្សព្វផ្សាយទៀងទាត់ជាក្រុមគ្រួសារ។
២០ នាទី: «ដឹកនាំការសិក្សាដែលរីកចំរើន ភាគទី៩»។b កាលណាពិគ្រោះវគ្គទី២ សូមបញ្ជាក់មួយឬពីរចំណុចពីកិច្ចបំរើព្រះរាជាណាចក្រយើង ខែធ្នូ ឆ្នាំ២០០៤ ទំព័រទី៦។ សូមធ្វើការសម្ដែងមួយយ៉ាងខ្លីពីការដឹកនាំការសិក្សាព្រះគម្ពីរ។ ក្រោយពីបានរៀនមេរៀនទី២ក្នុងសៀវភៅស្តើងតម្រូវ អ្នកដឹកនាំការសិក្សាសួរសិស្សថា: «តើអ្នកនឹងពន្យល់មិត្តម្នាក់អំពីព្រះនាមរបស់ព្រះយ៉ាងដូចម្ដេច?» សិស្សពន្យល់នូវរបៀបដែលគាត់នឹងប្រើទំនុកដំកើង ៨៣:១៨ ហើយក្រោយមកអ្នកដឹកនាំការសិក្សាសរសើរគាត់។
ចំរៀងលេខ១៣ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែឧសភា
ចំរៀងលេខ៣២
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនេយ្យព្រមទាំងអានសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ បើសមនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមិថុនា ដោយប្រើយោបល់ទីពីរនៅទំព័រទី៨។ ពាក្យផ្សាយផ្សេងទៀតដែលមានប្រយោជន៍ក៏អាចប្រើបានដែរ។
១៨ នាទី: «ថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់»។c កាលណាកំពុងរៀបចំផ្នែកនេះ សូមពិនិត្យមើលសៀវភៅ ទំនាយរបស់លោកដានីយ៉ែល ទំព័រទី៥៩ វគ្គ២៨ (ជាភាសាអង់គ្លេស)។
១៥ នាទី: «កាលវិភាគក្រុមគ្រួសារសម្រាប់ការសិក្សាជាគ្រួសារ»។d ចូររៀបចំទុកជាមុនឲ្យបងប្អូនម្នាក់ឬពីរនាក់រៀបរាប់អំពីរបៀបដែលគាត់រៀបចំកាលវិភាគសិក្សាជាក្រុមគ្រួសារ ហើយត្រូវខំព្យាយាមចាត់វិធានការអ្វីដើម្បីឲ្យមានការសិក្សាជាក្រុមគ្រួសារយ៉ាងទៀងទាត់។
ចំរៀងលេខ៤៩ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែឧសភា
ចំរៀងលេខ១៨៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសម្រាប់ខែឧសភា។ សូមរៀបរាប់ជាសង្ខេបអំពីឧបករណ៍ផ្សាយសម្រាប់ខែមិថុនា។ បើសមនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ សូមធ្វើការសម្ដែងមួយឬពីរដោយប្រើពាក្យដែលត្រូវបានកត់សរសេរពីគំរូអំពីពាក្យផ្សាយក្នុងសន្លឹកបន្ថែមនៃកិច្ចបំរើព្រះរាជាណាចក្រយើង ខែមករា ឆ្នាំ២០០៥។ ការសម្ដែងផ្សេងទៀតដែលមានប្រយោជន៍ក៏អាចប្រើបានដែរ។
២០ នាទី: «កាលវិភាគក្រុមគ្រួសារសម្រាប់ពិនិត្យបទគម្ពីរប្រចាំថ្ងៃ»។e អញ្ជើញអ្នកស្ដាប់ឲ្យជូនយោបល់ពីរបៀបដែលក្រុមគ្រួសារទទួលប្រយោជន៍ពីការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃជាមួយគ្នា ហើយតើមានកាលវិភាគអ្វីដែលពិតជាមានប្រយោជន៍ចំពោះគាត់។
១៥ នាទី: សូមប្រាប់ឬធ្វើការសម្ដែងស្តីពីបទពិសោធន៍ក្នុងកិច្ចបំរើផ្សាយដែលបងប្អូនមាននៅខែមីនានិងមេសា។ ចូររៀបចំទុកជាមុនឲ្យបងប្អូនម្នាក់ឬពីរនាក់រៀបរាប់អំពីការខំព្យាយាមរបស់គាត់ដើម្បីរីកចំរើនក្នុងកិច្ចផ្សព្វផ្សាយរបស់គាត់នៅពេលបុណ្យរំឭក និងពរដែលបានទទួលពីការខ្នះខ្នែងនោះ។
ចំរៀងលេខ១៧៤ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែមិថុនា
ចំរៀងលេខ៨៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «បណ្ដុះចំណាប់អារម្មណ៍តាមរយៈការផ្ដល់ទស្សនាវដ្ដីជាទៀងទាត់»។f កាលណាពិគ្រោះវគ្គទី៣ សូមពិនិត្យមើលកូនសៀវភៅប្រធានបទគម្ពីរសំរាប់ការពិគ្រោះ នៅចំណងជើង«ព្រះរាជាណាចក្រ»។ ព័ត៌មាននេះអាចប្រើដើម្បីរៀបចំបទគម្ពីរមួយចំនួនសម្រាប់ពិភាក្សាអំពីអ្វីដែលព្រះរាជាណាចក្ររបស់ព្រះនឹងសម្រេច។ សូមធ្វើការសម្ដែងមួយដែលបញ្ជាក់ពីរបៀបអ្នកផ្សាយអាចប្រើខគម្ពីរមួយក្នុងការពិគ្រោះជាមួយនឹងបុគ្គលដែលទទួលទស្សនាវដ្ដីជាទៀងទាត់។ អ្នកផ្សាយគួរពន្យល់យ៉ាងខ្លីនិងបញ្ជាក់អត្ថន័យនៃខគម្ពីរដើម្បីជួយម្ចាស់ផ្ទះឲ្យយល់យ៉ាងច្បាស់ ព្រមទាំងយល់នូវប្រយោជន៍ដែលគាត់អាចទទួលពីបទគម្ពីរនោះក្នុងជីវិតរបស់គាត់។
ចំរៀងលេខ១៥៦ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
e កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
f កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។