លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៥ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី២ ខែឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៥។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើយើងអាចដឹងយ៉ាងណាបាន ថាគោលរឿងគឺសមត្រឹមត្រូវសំរាប់សុន្ទរកថាឬក៏អត់នោះ? [ht ទំព័រ៣៨ វគ្គ៦]
២. តើទំនាក់ទំនងដោយមើលអ្នកស្ដាប់រួមបញ្ចូលអ្វីខ្លះ? [ht ទំព័រ៤៣ វគ្គ២-៣]
៣. ហេតុអ្វីជាការសំខាន់ដែលយើងរៀនឲ្យចេះថ្លែងសុន្ទរកថាដោយប្រើទម្រង់នៃសុន្ទរកថា? [ht ទំព័រ៤៤ វគ្គ១០]
៤. តើអ្នកអាចធ្វើអ្វីបើអ្នកមានបញ្ហាជាមួយនឹងការអានមិនស្ទាត់? [ht ទំព័រ៤៧ វគ្គ៧]
៥. តើយើងអាចអានវគ្គនីមួយៗឲ្យបានឮៗ ហាក់ដូចកំពុងតែនិយាយដោយឥតមើលកំណត់បានយ៉ាងណា? [ht ទំព័រ៥០ វគ្គ២១]
សុន្ទរកថាទី១
៦. តើព្រះគម្ពីរផ្ដល់នូវការណែនាំអ្វីស្តីអំពីការអប់រំកូនក្មេង? [w០៣ ១/៦ ទំព័រ៣០ វគ្គ២; ទំព័រ៣២ វគ្គ៤]
៧. តើព្រះយេហូវ៉ាសម្ដែងថាទ្រង់យកព្រះទ័យទុកដាក់ចំពោះដាវីឌជាយុវជនម្នាក់យ៉ាងដូចម្ដេច? ហើយតើដាវីឌបង្ហាញថាគាត់មានចំណាប់អារម្មណ៍ទៅលើព្រះយេហូវ៉ាយ៉ាងណា? [wE០៣ ១៥/៤ ទំព័រ២៩ វគ្គ៤; ទំព័រ៣០ វគ្គ៣]
៨. ហេតុអ្វីបានជាព្រះយេហូវ៉ាបានផ្គាប់ព្រះហឫទ័យនឹងយញ្ញបូជារបស់អេបិល ហើយតើនេះបានធានារ៉ាប់រងយើងពីអ្វី? (លោ. ៤:៤) [wE០៣ ១/៥ ទំព័រ២៨ វគ្គ៤-ទំព័រ២៩ វគ្គ១]
៩. តើអ្វីទៅជា«សេចក្ដីប្រៀនរបស់ព្រះយេហូវ៉ា»ដែលសុភាសិត ៣:១១ដាស់តឿនឲ្យយើងកុំបដិសេធចោលនោះ? [wE០៣ ១/១០ ទំព័រ២០ វគ្គ២-៤]
១០. តើ«ចិត្តស្កប់ស្កល់»ដូចបានរៀបរាប់នៅធីម៉ូថេទី១ ៦:៦-៨មានន័យយ៉ាងណា? [w០៣ ១/៩ ទំព័រ៣០ វគ្គ១-២; ទំព័រ៣១ វគ្គ១]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើចំណងមិត្តភាពរវាងយ៉ូណាថាននិងដាវីឌបានតំណាងអ្វី? (២សាំ. ១:២៦) [wE៨៩ ១/១ ទំព័រ២៦ វគ្គ១៣]
១២. តើយើងអាចរៀនអ្វីពីគំរូរបស់ដាវីឌពេលដែលគាត់ខំយកហឹបនៃសេចក្ដីសញ្ញាចូលក្នុងទីក្រុងយេរូសាឡិម? (២សាំ. ៦:២-៩)
១៣. ក្រោយពីពេលដែលដាវីឌនិងបាតសេបាបានធ្វើបាប តើហេតុអ្វីបានជាបុត្ររបស់ទ្រង់ត្រូវស្លាប់? ពីព្រោះចោទិយកថា ២៤:១៦ និងអេសេគាល ១៨:២០ចែងថា កូនក៏មិនត្រូវស្លាប់ដោយព្រោះសេចក្ដីទុច្ចរិតរបស់ឪពុកទេ។ (២សាំ. ១២:១៤; ២២:៣១)
១៤. តើដោយដូចម្ដេចបានជាយើងដឹងថា ការបង្កាច់បង្ខូចរបស់ស៊ីបាអំពីមភីបូសែតជាការមិនពិតនោះ? (២សាំ. ១៦:១-៤)
១៥. ហេតុអ្វីបានជាការតបរបស់មភីបូសែតស្តីអំពីកាលៈទេសៈរបស់គាត់នឹងស៊ីបា បានតាំងជាគំរូដ៏ល្អឲ្យយើង? (២សាំ. ១៩:២៤-៣០)