សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែមិថុនា: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ បើម្ចាស់ផ្ទះឥតមានកូន សូមស្នើផ្ដល់សៀវភៅស្តើងតម្រូវ។ សូមខំព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ កក្កដានិងសីហា: សៀវភៅស្តើងដែលមាន៣២ទំព័រដូចជា: ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍ រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? របៀបទទួលបានជីវិតដ៏គាប់ចិត្ត លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? តើព្រះតម្រូវអ្វីពីយើង? កញ្ញា: សៀវភៅចំណេះ។ បើម្ចាស់ផ្ទះមិនព្រមទទួលសៀវភៅនេះ សូមស្នើផ្ដល់សៀវភៅស្តើងចូរចាំយាមចុះ!
◼ សៀវភៅអង្គការដែលធ្វើតាមព្រះហឫទ័យព្រះយេហូវ៉ា មួយក្បាលត្រូវទុកនៅបណ្ណាល័យសាលព្រះរាជាណាចក្រ។ ព័ត៌មានថែមទៀតពីបណ្ណាល័យសាលព្រះរាជាណាចក្រមាននៅក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែកុម្ភៈ ឆ្នាំ២០០៣ ទំព័រទី៥ និងកិច្ចបំរើព្រះរាជាណាចក្រយើងជាភាសាអង់គ្លេសខែមេសា ឆ្នាំ១៩៩៧ ប្រអប់សំនួរ។